Insurance

728x90

ញៀនលេងអិនធើណេតពេក យុវវជនម្នាក់ កាត់ដៃខ្លួនឯង ដើម្បីកុំអោយលេង អិនធើណេត បានទៀត

ចិន៖ នាពេលបច្ចុប្បន្ននេះ មានយុវវ័យប្រមាណ២៤លាននាក់ញៀននឹងការលេង អិនធើណេតយ៉ាងខ្លាំង នេះបើ យោងតាមការសន្និដ្ឋានរបស់មន្ត្រីចិន ហើយចំនួនគ្លីនិក និងមន្ទីរអប់រំ ដើម្បីផ្តាច់ការញៀនអិនធើណេតក៏បង្កើត ជាច្រើនផងដែរ។ ដោយសារតែចង់ផ្តាច់អិនធើណេត យុវជនម្នាក់អាយុ១៩ឆ្នាំរស់នៅទីក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន បានយកកាំបិតមកដាក់ដៃខាងឆ្វេងរបស់គេចេញ។ ស្ត្រីម្នាក់ជា ម្តាយយុវជនរងគ្រោះបានអោយ ដឹងថា កូនរបស់គាត់ជាក្មេងឆ្លាតណាស់ អ្នកស្រីសឹងមិន អាចទទួលយកហេតុការណ៍នេះបានឡើង។


អ្នកស្រីបានអោយដឹងថា នៅវេលាម៉ោង១១យប់ ថ្ងៃពុធ អ្នកស្រីបានចូលបន្ទប់កូនប្រុស ប៉ុន្តែមិនឃើញកូន ដោយ ឃើញសំបុត្រមួយច្បាប់សរសេរថា“ម៉ាក កូនចូលដេកពេទ្យ មួយរយៈពេល សូមម៉ាកកុំបារម្ភ ខ្ញុំនឹងត្រលប់មកផ្ទះ វិញល្ងាចនេះ”។ ប្រភពពត៌មានបានអោយដឹងថា ក្មេងប្រុស ដែលគេតែងហៅ Little Wang បានយកកាំបិតនៅផ្ទះ បាយយក កាត់ដៃឆ្វេងខ្លួនឯងត្រឹមកដៃ ហើយរូបគេបានហៅឡាន តាក់ស៊ីជិះទៅមន្ទីរពេទ្យក្បែរនោះ ដោយដៃឆ្វេង របស់គេ ដាច់នៅលើដីក្នុងផ្ទះ។ ដៃនោះត្រូវបានប៉ូលីសរកឃើញ ហើយបញ្ចូនទៅខាងមន្ទីរពេទ្យ ដោយគ្រូពេទ្យអាចធ្វើ ការវះកាត់ តភ្ជាប់វិញបាន តែការធ្វើចលនាមិនដូចដើម១០០%ឡើយ។


ដោយ៖ ខ្មែរណូត


hand-chopping


រូបតំណាង






from Khmernote - The best entertainment website in Cambodia http://ift.tt/1AyWqRZ

via IFTTT
ញៀនលេងអិនធើណេតពេក យុវវជនម្នាក់ កាត់ដៃខ្លួនឯង ដើម្បីកុំអោយលេង អិនធើណេត បានទៀត ញៀនលេងអិនធើណេតពេក យុវវជនម្នាក់ កាត់ដៃខ្លួនឯង ដើម្បីកុំអោយលេង អិនធើណេត បានទៀត Reviewed by yim PH on 3:12 PM Rating: 5

Entertainment

ads
Powered by Blogger.