Insurance

728x90

យុវតី​ស្រស់​សោភា​រត់​ចេញពីផ្ទះ ភ្ញាក់ខ្លួន​បាន​វិល​មក​ផ្ទះ​វិញ បន្ទាប់ពី​ឪពុកម្តាយ​បង្ហូរទឹកភ្នែក​ដង្ហោយហៅ​តាម​គេហទំព័រ​កាសែត​ក្នុងស្រុក​

​ខេត្តកំពង់ឆ្នាំង​៖ យុវតី​ស្រស់​សោភា​ម្នាក់​បន្ទាប់ពី​រត់ចេញ​ពី​ផ្ទះ​មួយរយៈ បាន​ភ្ញាក់ខ្លួន អាណិត​ដល់​អ្នកមាន គុណ​ទាំងពីរ​ដោយ​បង្ហូរទឹកភ្នែក​ដ​ង្ហើ​យ​ហៅ​កូន​តាម​អត្ថបទ​អ្នកសារព័ត៌មាន​ចុះផ្សាយ និង​ចែកចាយ​តាម​បណ្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានដឹង​ដល់​នាង ហើយ​នាង​បានសម្រេច​ចិត្ត​វិលត្រឡប់​ចូល​ផ្ទះ​វិញ​នៅ ល្ងាច​ថ្ងៃទី ១០​ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់ ពី​នាង​បាន​រត់​ចេញពីផ្ទះ​របស់​គ្រាន់តែ​ឪពុក​ស្តីបន្ទោស​រឿង​អវត្តមាន​នៅ​សាលារៀន​រួចមក​។

រឿងរ៉ាវ​នេះ​បានធ្វើអោយ​ប្រិយមិត្ត​អ្នកអាន​មាន​ចំណាប់អារម្មណ៍​លើ​អត្ថបទ​នេះ ដែល​បាន​ពណ៌នា ពី​ទឹកចិត្ត​ឪពុក ម្តាយ និង​ជីដូន ដែល​បាន​បាត់បង់​កូន និង​ចៅស្រី​ជាទី​ស្រឡាញ់ ហើយ​បាន​ព្យាយាម ដង្ហោយហៅ កូន និង​ចៅស្រី​អោយ ត្រឡប់មកផ្ទះ​វិញ ទាំង​ពាក្យសំដី​លាយ​នឹង​ទឹកភ្នែក ពេលនោះ​ប្រិ​យ មិត្ត​បាន Share (​ចែកចាយ​បន្ត​)​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ធ្វើអោយ ដំណឹង​នៃ​ការទន្ទឹងរង់ចាំ​នេះ បាន ដឹង​ដល់​យុវតី​ខាងលើ ដែល​ធ្វើអោយ​ក្មេងស្រី​រូបនោះ​ទប់ចិត្ត​មិនបាន​បាន​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​នាង​បាន​ពឹងពាក់​សុំអោយ​គរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង ជួយ​ជូន​នាង​ទៅផ្ទះ​វិញ​ផងដែរ ។

លោក ឡា​ច ស៊ី​ម៉ា ជា​ឪពុក មាន​ទីលំនៅ ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​បាន​ ​ប្រាប់​តាម​ទូរ​សព្ទ័​ថា​៖ កូនស្រី​ខ្ញុំ​មក​ផ្ទះ​វិញ​ហើយ ខ្ញុំ​សូម​អគុណ​ខ្លាំងណាស់ ដល់​សារព័ត៌មាន ដែល​បាន​ ​ជួយ​សរសេរ​អោយ​កូនស្រី​ខ្ញុំ​ភ្ញាក់ខ្លួន​វិល​ត្រឡប់មកផ្ទះ​វិញ នៅ​ល្ងាចម្សិលមិញ​នេះ ( ១០ ឧសភា​) ខ្ញុំ​បាន​ ​ទៅ​ទទួល​កូនស្រី​ខ្ញុំ​នៅ​ប៉ុស្តិ៍នករបាល​កំពង់ឆ្នាំង នាង​ថា​៖ «​ខ្ញុំ​ខុស​ហើយ​ប៉ា ! ខ្ញុំ​សុំ​ត្រឡប់ទៅផ្ទះ​វិញ​» ។

​នាង ម៉េ​ត​កន្និកា វ័យ​១៦​ឆ្នាំ បាន​និយាយ​រៀបរាប់ថា​៖ «​ខ្ញុំ​ខឹង​នឹង​ឪពុក​ស្តីបន្ទោស​រឿង​មិន​ចូល​សាលារៀន បានសម្រេច រត់ ចេញពីផ្ទះ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ខ្ញុំ គិត​ខ្លី​ខឹង នឹង​ប៉ា​មួយ​ភ្លែត មិន​បានគិត​វែងឆ្ងាយ ខ្ញុំ​បា​នស​ម្រ​ច​ចិត្ត​ទាំង​ប្រថុយ​ចេញពីផ្ទះ ទៅ​លាក់ខ្លួន​នៅផ្ទះ​មិត្តភក្តិ ប៉ុន្តែ​ចិត្ត​ខ្ញុំ​នៅតែ​អាណិត​ស្រឡាញ់​លោកអ្នក​មានគុណ​ដដែល​» ។ នាង​បន្តថា​៖ «​ខ្ញុំ​បានឃើញ ពេល​មិត្តភក្តិ​ខ្ញុំ​បាន​យក​ទូរស័ព្ទដៃ​មកអោយ​ខ្ញុំ​មើល គេហ​ទំ​ព​រ័ សារព័ត៌មាន មាន​ដា​ក់រូច​ខ្ញុំ ដោយ​សរសេរ​ចំណងជើង​ថា​“ ឪពុក​អង្វរ​កូនស្រី​ស្រស់​សោភា ដែល​ចាក​ចេញពីផ្ទះ ព្រោះតែ​ស្តីអោយ​រឿង​អត់​ចូល​សាលារៀន ត្រឡប់មកផ្ទះ​វិញ​!” ខ្ញុំ​ស្លុតចិត្ត​ជាខ្លាំង និង​ប្រឹង​អាន អត្ថបទ​រហូត​ចប់​ខ្ញុំ​ស្រក់​ទឹកភ្នែក ខ្ញុំ​គិតថា​៖ ខ្ញុំ​ខុស​ខ្ញុំ​បានធ្វើអោយ​ពួកគាត់​ស្រក់​ទឹកភ្នែក​ដោយសារ​រូបខ្ញុំ​» ។

ក្នុងពេលនោះ​មិត្តភក្តិ និង​អុំ​ស្រី​ជា​ម្តាយ​របស់​មិត្តភក្តិ​ខ្ញុំ បាន​ដាស់តឿន ណែនាំ​អោយ​ខ្ញុំ​វិល​ត្រឡប់មកផ្ទះ​វិញ ខ្ញុំ​ក៏​សម្រេចចិត្ត​សូមអោយ​អុំ​ស្រី និង​មិត្តភក្តិ​ខ្ញុំ​ជូន​ខ្ញុំ​ទៅដល់​ប៉ុស្តិ៍នគរបាល​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​លោក​ទាំង​២​ជ្រាបថា​៖ ខ្ញុំ​ព្រម​វិល​ទៅផ្ទះ​វិញ​ហើយ សូមអោយ​ប៉ា ម៉ាក់​មក​ទទួល​ខ្ញុំ​វិញ​ផង​ចុះ​កូន​ពិ​ជា​ខុស​ធំ​ណាស់ ។

នាង ម៉េ​ត​កន្និកា​បាន​និយាយថា​៖ «​ខ្ញុំ​សូម​អគុណ​ណាស់​ដល់​អ្នកសារព័ត៌មាន ដែល​បានធ្វើអោយ​ខ្ញុំ​ខ្លួន​ភ្ញាក់​វិល​មក​ផ្ទះ​វិញ និង​សូម​អរគុណ​ម៉ាក់​ប៉ា ដែល​បាន​លើកលែង​នូវ ទោសកំហុស​ដល់​កូន ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ថា នឹងមិន​រត់ចោល​ផ្ទះ​ទៀត​ទេ នឹង​ប្រឹងប្រែង​រៀនសូត្រ​អោយបាន​ល្អ​ឡើងវិញ​មិនអោយ​ម៉ាក់​ប៉ា អស់សង្ឃឹម​ឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-12-05-2015-02 KA-12-05-2015-01


http://ift.tt/1IvopWg
យុវតី​ស្រស់​សោភា​រត់​ចេញពីផ្ទះ ភ្ញាក់ខ្លួន​បាន​វិល​មក​ផ្ទះ​វិញ បន្ទាប់ពី​ឪពុកម្តាយ​បង្ហូរទឹកភ្នែក​ដង្ហោយហៅ​តាម​គេហទំព័រ​កាសែត​ក្នុងស្រុក​ យុវតី​ស្រស់​សោភា​រត់​ចេញពីផ្ទះ ភ្ញាក់ខ្លួន​បាន​វិល​មក​ផ្ទះ​វិញ បន្ទាប់ពី​ឪពុកម្តាយ​បង្ហូរទឹកភ្នែក​ដង្ហោយហៅ​តាម​គេហទំព័រ​កាសែត​ក្នុងស្រុក​ Reviewed by yim PH on 1:55 PM Rating: 5

Entertainment

ads
Powered by Blogger.