Insurance

728x90

ឆ្មប​ឈ្មោះ​ម៉ៅ ធា ជាម​ន្ត្រី​សុខាភិបាល​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់ បានតែ​១​ម៉ោង​ស្លាប់ចោល​កូន យ៉ាង​កំសត់ បន្សល់​កូន​៨​នាក់​កំព្រា​

​ខេត្តបន្ទាយមានជ័យ​៖ អ្នកគ្រូ​ពេទ្យឆ្មប​ឯកជន និង​ជាម​ន្ត្រី​សុខាភិបាល​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ ម្នាក់​ឈ្មោះ​ម៉ៅ ធា បាន​ទៅ​សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ម្តាយ បង្ក​ភាព​សោកសៅ​បន្សល់​ប្តី​កម្សត់ និង​កូន​ប្រុ​ស្រី​កំព្រា​ទាំង​៨​នាក់​រង​ទុក​វេទនា ។​ ​តាម​ការបំភ្លឺ​ពី​ប្តី​ស្ត្រី​រងគ្រោះ​ឈ្មោះ វ៉ាន់ នី អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ប្រាប់​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​ដែល​ស្លាប់​នោះ​មាន ឈ្មោះ ខន សុភាព អាយុ​៤២​ឆ្នាំ មានកូន​ទាំងអស់​ចំនួន​៨​នាក់ ស្រី​៦​នាក់ មាន​ប្រុស​២​នាក់ រួមទាំង​កូន​ដែល​ទើបនឹង​កើត ។​

​វ៉ាន់ នី ប្តី​ស្ត្រី​រងគ្រោះ​បាន​បន្តថា ប្រពន្ធ​របស់គាត់​មុនពេល ឈឺពោះ​ឆ្លងទន្លេ​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥​កន្លង មកនេះ ពេលនោះ​ប្រពន្ធ​គាត់​បាន​ទូរស័ព្ទ​ហៅ​ស្ត្រី​ជា គ្រូពេទ្យ​ឆ្មប​ម្នាក់​ឲ្យ​មក ជួយ​បង្កើតកូន​ឲ្យ​លុះ​ពេលទៅដល់​ស្ត្រី​ជា​គ្រូ​ពេទ្យឆ្មប រូបនោះ​បាន​នាំ​ប្តី​របស់ខ្លួន​ទៅជា​មួយ ។ គាត់​បន្តថា សម្រាលកូន​ឲ្យ​ប្រពន្ធ​របស់គាត់​នៅវេលា​ប្រហែល​ម៉ោង​ជិត​៧​យប់​ថ្ងៃខែ​ដ​ដែរ​។ គ្រូពេទ្យ​ឆ្មប​នោះបាន​ជួយ​សម្រាលកូន​ឲ្យ​ប្រពន្ធ​របស់គាត់​បាន កូន ប្រុស​ម្នាក់ អស់​រយៈពេល​ប្រហែល​ជាង​១​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​ប្រពន្ធ​របស់គាត់​មាន​អា​ការៈឈឺ​ចុកចាប់​នៅក្នុង​ពោះ​ខ្លាំង បន្ទាប់មក​ស្ត្រី​ជា​គ្រូ​ពេទ្យឆ្មប រូបនោះ បាន​និយាយថា មិនដឹង​ជា​ជួយ​យ៉ាងម៉េច​ទេ ក៏បាន​នាំ​ជនរងគ្រោះ​ដឹក​តាម​ម៉ូតូ​យកមក​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ ដី​ថ្មី ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ជួយ​មើ​យ​បន្ត​ផងដែរ ។ តែ​ជា​អកុសល​ខណៈពេលដែល​ជនរងគ្រោះ​មកដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​ដែល​ជួយសង្គ្រោះ​បាន ប្រាប់ថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​តាមផ្លូវ​ស្លាប់បាត់​ទៅហើយ ។​

បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​បានបញ្ជាក់ ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ប្រពន្ធ​របស់គាត់​បាន​ស្លាប់ទៅ​រូបគាត់​បាន​ទៅប្តឹង​មេភូមិ​គីឡូម៉ែត្រ​លេខ​៤ ឈ្មោះ​លោក​ខ្លែង សុឃ្លី ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ប៉ុន្តែ​ត្រូវ​ស្ត្រី​ជា​គ្រូពេទ្យ​ឆ្មប​ម្នាក់​នោះ ឲ្យ​លោក​មេភូមិ ជួ​យស​ម្រួ​ប​សម្រួល និង​បាន​បង់​ជម្ងឺ​ចិត្ត​ជូន​គាត់​ចំនួន​១៨០០​ដុល្លារ ជា​សំណង ដោយ​គាត់​មិន​យល់ដឹង​ពី​ច្បាប់ និង​ពុំបាន​ប្តឹង​បន្ត​ទៅលើ​ទៀត ដូច្នេះហើយ​គាត់​ក៏​សម្រេចចិត្ត​ទទួល​សំណង​នោះ​តាម​ការសម្របសម្រួល​។​

ចំណែក​លោក ហ៊ុល សុខ​ផល្លី ប្រធាន​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ បាន​ប្រាប់​តាម​ទូរស័ព្ទ​នេះ​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​សម្រាលកូន​ស្លាប់​នោះ​គឺ​ពិតជា​កើត​បាន​ពិតមែន ដោយ កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៧​យប់ម្សិល​មិញ​នេះ មាន​គេ​ដឹក​ចូលមកក្នុង​មន្ទីរពេទ្យបង្អែក​របស់​លោក​ពិតមែន តែ​ជនរងគ្រោះ​នៅពេលដែល​មកដល់​មន្ទី​រ​ពេទ្យ​នោះ គឺ​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​បាត់ ទៅហើយ ដូច្នេះ​មិនមាន​ការពាក់ព័ន្ធ​នឹង​ក្រុមគ្រូពេទ្យ​ជំនាញ​របស់លោក​ឡើយ​នោះឡើយ ។ ស្ត្រី​គ្រូ​ពេទ្យឆ្មប​ដែល​សម្រាលកូន​គេ​ដល់​លំនៅដ្ឋាន​ទាំង​ប្រថុយប្រថាន ធ្វើ​ឲ្យ​ស្លាប់​ម្តាយ រស់​ទារក​ម្នាក់​នោះ មានឈ្មោះ ម៉ៅ ធា ជា​មន្ត្រី​សុខាភិបាល​នៅ​ផ្នែក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ បង្អែក​ប៉ោយប៉ែត​២​នេះដែរ ។​

ដោយឡែក លោក​លៀង ឡេ​នី​ន ប្រធាន​ប្រតិបត្តិ នៃ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណីនេះ​លោក​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយ​លោក​ជាប់រវល់​នៅឯ ខេត្តសៀមរាប ចាំ​ពេល​លោក​ទៅដល់​នឹង​បង្កើត​គណៈកម្មការ​អង្កេត​រឿងនេះ​ឡើងវិញ ។ ទោះជា​យ៉ាងណាក្តី​ស្ត្រី​ជា​គ្រូពេទ្យ​ឆ្មប​ឈ្មោះ ម៉ៅ ធា មិនអាច​សុំ​កា​របុំ​ភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចុច​ចូល​ជាច្រើន​ដង​អ្ន​ល​ទទួល​ប្រាប់ថា ជា​មិត្ត​ភ័ក្ក មិនមែនជា​ពេទ្យឆ្មប​ឈ្មោះ​ម៉ៅ ធា​ទេ ហើយ​ប្រាប់ថា​ចាំ​គាត់ ប្រាប់​គាត់​ទូរស័ព្ទ​ត្រឡប់​ទៅវិញ​៕​ដោយ យី​ហាំង​ ​

KA-11-05-2015-17 KA-11-05-2015-18


http://ift.tt/1PDxew4
ឆ្មប​ឈ្មោះ​ម៉ៅ ធា ជាម​ន្ត្រី​សុខាភិបាល​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់ បានតែ​១​ម៉ោង​ស្លាប់ចោល​កូន យ៉ាង​កំសត់ បន្សល់​កូន​៨​នាក់​កំព្រា​ ឆ្មប​ឈ្មោះ​ម៉ៅ ធា ជាម​ន្ត្រី​សុខាភិបាល​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​២ សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់ បានតែ​១​ម៉ោង​ស្លាប់ចោល​កូន យ៉ាង​កំសត់ បន្សល់​កូន​៨​នាក់​កំព្រា​ Reviewed by yim PH on 11:13 AM Rating: 5

Entertainment

ads
Powered by Blogger.