Insurance

728x90

​ជន​កំណាច វ៉ៃ​ឪពុក​រយះរយាយ​ក្បាល​ផុង​លលាដ៍ សង្ឃឹម​រស់​តិច ប្លន់​យក​កូនស្រី​អាយុ​១​ទើបបាន​១​ខែ​ទៅ​បាត់

​ខេត្ត​ព្រះសីហនុ​៖ កម្មករ​ម្នាក់ មាន​ជីវភាព​ក្រីក្រ​ម្នាក់ អ្នក​ចាំ​ដី​អោយគេ ត្រូវ​ជន​មិន​ស្គាល់មុខ​យក​ចបជីក​វា​យ បែក​រយះ​ក្បាល​ផុង​លលាដ៍​ចេញ​ខួរ និង​ចាប់យក​កូនស្រី អាយុ​១​ខែ​គេចខ្លួន​ទៅ​បាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​-​សង្កាត់​១ ក្រុងព្រះសីហនុ ។​

យោងតាម​ប្រភពពី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ អុង ស្រ​ម៉ៅ អាយុ​៣៥​ឆ្នាំ បានអោយដឹងថា ប្តី​របស់គាត់ ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​នឹង​ចបជីក បណ្តាល​ឲ្យ​រងគ្រោះ​ធ្ងន់ធ្ងរ សង្ឃឹម​រស់​តិចតួច​ណាស់ គាត់​មានឈ្មោះ ភិន សុផល អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ (​គិត​ទាំង​កូនស្រី​ដែល​ជនល្មើស​ចាប់យក​ទៅនោះ​ម្នាក់​ផង​) ក្នុងបន្ទុក​ហើយ​គាត់​ជា​គ្រួសារ​ក្រីក្រ​បំផុត​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​។ ​

ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ មុនពេល​កើតហេតុ​ខ្លួន​(​ប្រព​ន្ឋ​) បាន​ចេញទៅ​បើក​លុយ​តាម​ប្រព័ន្ធ​វី​ង​ចំនួន​៤​ម៉ឺន​រៀល ពី​ប្អូនថ្លៃ ដើម្បី​មក​ទិញ​ទឹកដោះគោ​អោយ​កូនស្រី ខណៈនោះ​ប្តី​នាង​នៅ​មើល​មើល​កូនស្រី ឈ្មោះ​ផន ហាន​ណា ភេទ​ស្រី​អាយុ​ទើបបាន​១​ខែ ដែល​ជនល្មើស​ចាប់យក​ទៅនោះ និង​កូន​២​នាក់​ទៀត​អាយុ​៦-៧​ឆ្នាំទៅ​ដើរលេង​បាត់​។ លុះ​ពេល​នាង​ត្រឡប់​មកដល់​ខ្ទម​វិញ​ក៏​ឃើញ​ប្តី​សន្លប់​ដេក​លើ​គ្រែ​ដោយមាន​ឈាម​ហូរ​ពេញ​ខ្លួន​-​ក្បាល ហើយ​ឃើញ​ចបជីក​ប្រឡាក់​ឈាម និង​បាត់​កូនស្រី ទើប​ដឹងថា​ប្តី​ត្រូវគេ​លប​វ៉ៃ​ធ្វើឃាត ។ តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាងថា ប្តី​គាត់​មិន​ធ្លាប់មាន​គំនុំ​ជាមួយ​អ្នកណា​នោះទេ​។ នៅពេលនេះ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​បន្តម​កស​ង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បើតាម​គ្រូពេទ្យ​ថា ជនរងគ្រោះ​សង្ឃឹម​រស់​តិច​បំផុត​ព្រោះតែ​មុខរបួស​ផុង​លលាដ៍​ធ្លាយ​ខួរ ។

​យោងតាម​ប្រភពពី​លោក​វរសេនីយ៍ទោ ភុល ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ​បាន​អះអាងថា ជុំវិញ​ករណីនេះ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ដើម្បី​រំដោះ​ក្មេងស្រី និង​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

សូមបញ្ជាក់​ផងដែរ​ថា​៖ ក្រុមគ្រួសារ​ជនរងគ្រោះ​ជា​គ្រួសារ​ក្រីក្រ​បំផុត​រស់នៅ​ក្នុងព្រៃ​ដោយ​ចាំ​ដី​អោយគេ (​ម្ចាស់​ដី​ឈ្មោះ​សុស សុ​អាន មាន​ទីលំនៅ​ក្បែរ​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​) ហើយ​ជា​ច្រ​ចាំ​គាស់​ដើរ​គាស់​គល់​ក្នុង​ដីចំការ​ផ្សេងទៀត​ដើម្បី​រកលុយ​បន្ថែម​មក​ចឹ​ញ្ចឹ​ម​កូន​៣​នាក់​ក្នុងបន្ទុក​រួមជាមួយ​ប្រព​ន​កូនខ្ចី ប៉ុន្តែ​នៅពេលនោះ​ជនរងគ្រោះ​កំពុង​ប្រឈម​នឹង​ការ​លាចាក​ប្រពន្ធ​កូន​ទាំង​អា​លោះ​អាល័យ បន្សល់ទុក​ស្ត្រី​សរសៃ​ខ្ខី​ម្នាក់​ចឹ​ញ្ចឹ​ម​កូន​ពីរ និង​កូនស្រី​តូច​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​យកទៅ​បាត់​ទៀត ពិតជា​ខ្លោចផ្សា​ក្នុង​ចិត្ត​ពន់ពេក​ណាស់ វា​មិន​ខុសពី​រឿង​នាង​បណ្តា​ច្ចា​រ្យ​នោះទេ​ពិតជា​អ​នោ​ច​អ​ធ័​មរ​ក​អ្វី​ផ្ទឹម​ពុំបាន​នោះទេ​។ តើន​រណា​ទៅ​អាចជួយ​សម្រាលទុក្ខ​ឌ៏​ធំ​ថេ​ង​នេះ​បាន​? ៕ សមុទ្រ​ខៀវ​ ​

KA-12-05-2015-04 KA-12-05-2015-06 KA-12-05-2015-03 KA-12-05-2015-05


http://ift.tt/1F3SA33
​ជន​កំណាច វ៉ៃ​ឪពុក​រយះរយាយ​ក្បាល​ផុង​លលាដ៍ សង្ឃឹម​រស់​តិច ប្លន់​យក​កូនស្រី​អាយុ​១​ទើបបាន​១​ខែ​ទៅ​បាត់ ​ជន​កំណាច វ៉ៃ​ឪពុក​រយះរយាយ​ក្បាល​ផុង​លលាដ៍ សង្ឃឹម​រស់​តិច ប្លន់​យក​កូនស្រី​អាយុ​១​ទើបបាន​១​ខែ​ទៅ​បាត់ Reviewed by yim PH on 2:48 PM Rating: 5

Entertainment

ads
Powered by Blogger.