Insurance

728x90

ចេញពី​ផឹក​ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​មួល​ម៉ា​កប់​ហ្គែ លឿន​ដូច​គ្រាប់​រឺ​កែ​ត ហោះ​ទៅបុក ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់ ឮ​ដូច​គេ​វាយ​ធុងសាំង របួស​ប្រេះ​លលាដ៍ក្បាល​១​នាក់ និង​៣​នាក់​របួសស្រាល​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​ចេញពី​កន្លែង​ផឹកស៊ី​ស្រវឹងធ្លាក់ភ្នែក​ស្តា​ក បើក​ម៉ូតូ​មួល​ម៉ា​កប់​ហ្គែ ល្បឿន​មិន​ចាញ់​គ្រាប់​រឺ​កែក​កាត​រាត្រី តែ​បាន​រេ​ទៅបុក​ចំ​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​ឌុប​គ្នា​៣​នាក់​ទិស​បញ្ច្រាស​គ្នា​ពេញទំហឹង​លាន់​ស្នូរ​ដូច​គេ​ជះ​ចាន​១​រាវ​ចោល​។​គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​បាន​បណ្តាល​ឲ្យ​បុរស​ស្រវឹង​ជិះ​ម៉ូតូ​ម្នាក់ឯង រងរបួស​ធ្ងន់ បែកក្បាល​ដល់​លលាដ៍ និង​៣​នាក់រ​ងរ​បួ​ស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២០-២២១ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​យោងតាម​ប្រភព​សមត្ថកិច្ច​ចរាចរណ៍​បានអោយដឹងថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​រវាង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១០ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1-D5544 បើកបរ​ដោយ​យុវជន​ម្នាក់​រួម​តំណើរ​ជា​យុវជន​២​នាក់​ទៀត (​ហើយ​ពូកគេ​បានគេច​ខ្លួន​ក្រោយ​កើតហេតុ​) បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ុង វេត ភេទ​ប្រុស អាយុ​៣៣ មាន​មុខរបរ​កម្មក​រ ស្នាក់នៅ​ភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ប្រេះ​លលាដ៍ក្បាល ស្របពេល​ជនរងគ្រោះ​មិន​ពាក់មួក​ការពារ​ទេ​។​ ​

មានការ​អះអាង​ពីសា​ក្សី​នៅក្បែរ​កន្លែងកើតហេតុ​ថា នៅមុន​កើតហេតុ គេ​បានឃើញ ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​នោះ​បើក​ចេញពី​ហាង​ផឹកស៊ី​មួយ​នៅក្បែរនោះ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ទំនង​ស្រវឹង​ផងដែរ​ទន់​ភ្នែក​ទន់​ដៃ​បន្តិច​ផង គឺ​នៅពេល​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ជិះ​គ្នា​៣​នាក់ ពេញទំហឹង លាន់​ស្នូរ​ដូច​គេ​វាយ​ចាន​ក្នុង​រាវ បណ្តាលអោយ​ភាគី​ម៉ូតូ​ជិះ​ម្នាក់ឯង​រងរបួស​ធ្ងន់ ឯ​ភាគី​ជិះ​គ្នា​៣​នាក់​រងរបួស​ស្រាល ហើយ​ឃើញ​ហេតុការណ៍​មិន​ស្រួល​បើទោះជា​គេ​បុក​ក៏ដោយ​ពួកគេ​ដាក់​មេ​ប្រូច​រត់ចោល​ម៉ូតូ​ទៅ​បាត់អស់​។​

ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​ត្រូវ​នគរបាល​ចរាច​រណ៍​ក្រុង ដឹក​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ក​គោក រងចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-11-05-2015-43 KA-11-05-2015-42 KA-11-05-2015-44


http://ift.tt/1PfLMXX
ចេញពី​ផឹក​ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​មួល​ម៉ា​កប់​ហ្គែ លឿន​ដូច​គ្រាប់​រឺ​កែ​ត ហោះ​ទៅបុក ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់ ឮ​ដូច​គេ​វាយ​ធុងសាំង របួស​ប្រេះ​លលាដ៍ក្បាល​១​នាក់ និង​៣​នាក់​របួសស្រាល​ ចេញពី​ផឹក​ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​មួល​ម៉ា​កប់​ហ្គែ លឿន​ដូច​គ្រាប់​រឺ​កែ​ត ហោះ​ទៅបុក ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់ ឮ​ដូច​គេ​វាយ​ធុងសាំង របួស​ប្រេះ​លលាដ៍ក្បាល​១​នាក់ និង​៣​នាក់​របួសស្រាល​ Reviewed by yim PH on 4:10 PM Rating: 5

Entertainment

ads
Powered by Blogger.