Insurance

728x90

មន្ត្រី​យោធា​វ័យ​ចុះ​ណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូ ត្រូវ​ឡាន​ដឹក​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី​បុក​បាក់​ឆ្អឹងជំនី​១​ក្រាស​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​(​បាក់ឆ្អឹង​ជំនី​ចំនួន​៥)​ដោយសារ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ិន ទ្រី បុក​ចំ​ពីក្រោយ​ពេញទំហឹង​ដួល​បោក​នឹង​ថ្នល់ កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២០ -២២១ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​នគរបាល​ចរាចរណ៍​ក្រុងព្រះសីហនុ​បានអោយដឹងថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​របស់​ក្រុម​ស៊ិន​ទ្រី​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស្រស់ ភ័​ត្រ ភេទ ប្រុស អាយុ​៣៥ បាន​រត់គេចខ្លួន ក្រោយ​កើតហេតុ បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លា​ល​លេខ​ព្រះសីហនុ 1B-8374 បើកបរ​ដោយ​ឈ្មោះ សម សុធី ភេទ ប្រុស អាយុ​៥៥ មានមុខរ​បរជា​មន្ត្រី​យោធា ការិយាល័យ​វិស្វកម្ម បណ្តាលអោយ​រងរបួស​ធ្ងន់​បាកឆ្អឹង​ជំនី​១​ក្រាស​។​

 តាម​ប្រភពពី​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា​៖ នៅមុន​កើតហេតុ គេ​បានឃើញ ម៉ូតូ​របស់​មន្ត្រី​យោធា​បើកបរ​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច នៅពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បើក​យ៉ាង​លឿន​មកពី​ក្រោយ ហើយក៏​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង ហើយ​បាន​រេ ចង្កូត​ក្រឡាប់​ផ្ងារជើង​កណ្តាលផ្លូវ​។ ភ្លាមនោះ តៃកុង​ជើងល្អ បាន លូន​ចេញពី​រថយន្ត​ហើយ​គេចខ្លួន​ភ្លាមៗ​ដែរ​។​

ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ស្ទួ​ច ដឹក​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-11-05-2015-46 KA-11-05-2015-45


http://ift.tt/1KE3TQC
មន្ត្រី​យោធា​វ័យ​ចុះ​ណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូ ត្រូវ​ឡាន​ដឹក​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី​បុក​បាក់​ឆ្អឹងជំនី​១​ក្រាស​ មន្ត្រី​យោធា​វ័យ​ចុះ​ណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូ ត្រូវ​ឡាន​ដឹក​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី​បុក​បាក់​ឆ្អឹងជំនី​១​ក្រាស​ Reviewed by yim PH on 5:41 PM Rating: 5

Entertainment

ads
Powered by Blogger.