Insurance

728x90

ហ៊ីយ៉ានដាយ​ដឹក​ដី​ពន្លះ​គោយន្ត​កន្ត្រៃ​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​លាន់​ស្នូរ​ដូច​ផ្គរលាន់ របួសធ្ងន់​ម្នាក់​

​ខេត្តរតនគិរី​៖ រថយន្ត​ធន​ធ្ងន់​ដឹក​ដី​១​គ្រឿង បុក​ទៅលើ​គោយន្ត​កន្ត្រៃ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​គោយន្ត​កន្ត្រៃ​ដាច់​ម៉ាស៊ីន​ធ្លា​ក់លើ ថ្នល់​ហូរ​ប្រេង​ពេញ​ផ្លូវ ចំណែក​តៃកុង​គោយន្ត​កន្ត្រៃ​រងរបួស​ធ្ងន់​ហូរឈាម​ស្រោច​ប្រាណ កាលពី​វេលា​ម៉ោង​១ និង​០០​រសៀល ថ្ងៃទី​១១ ខែឧសភា​ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ផ្លូវបែក​ជា​៣ ក្បែរ​មន្ទីរ​ទេសចរណ៍​ខេត្ត ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​បើតាម​ប្រភព​អ្នកឃើញ​ហេតុការណ៍​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ខាងលើ ឃើញ​រថយន្ត​ធុន​ធ្ងន់​ម៉ាក​ហ៊ីយ៉ាន់ដាយ ជា​ប្រភេទ​រថយន្ត​ដឹក​ដី​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​យន្តហោះ​រៀប​ហោះ​ឡើង ខណៈ​មកដល់​ចំណុចកើតហេតុ បាន​បុក​គោយន្ត​កន្ត្រៃ​ចំ​យ៉ាង​ពេញទំហឹង ខណៈ​គោយន្ត​កន្ត្រៃ​យ៍​កំពុង បម្រុង​ឆ្លងកាត់ និង​បត់​ក្បាល​ទៅខាង​លិច​ក៏ត្រូវ​រថយន្ត បុក​ប៉ើង​។

​ប្រភព​បន្តទៀតថា តៃកុង​គោយន្ត​កន្ត្រៃ​មានឈ្មោះ ទួ​ច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​គ្រឹ​ង (​រងរបួស​ធ្ងន់​) និង​អ្នករួមដំណើរ​មាន​ចំនួន​៤​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ទាំង​ប្រាំ​នាក់​មាន​ទីលំនៅ​ភូមិ​កាំ​ផ្លិ​ញ​ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ខេត្តរតនគិរី​។ ចំណែក​អ្នកបើកបរ និង​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ នោះទេ នៅពេល​កើតហេតុ​ភ្លាម​តៃកុង​ជើងល្អ​នោះបាន​បន្ថែម​ល្បឿន​រថយន្ត​បើក​គេច​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ​ស្ងប់​ទៅហើយ ទើប​កម្លាំង​នគរបាល​ចរាចរណ៍​ជើងគោក​ចុះមក​ធ្វើការ​វាស់វែង​នាំយក​គោយន្ត​កន្ត្រៃ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រងចាំ​ដោះស្រាយ​ជា​ក្រោយ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សង្គ្រោះបន្ទាន់​អាយុជីវិត​ដោយ​រងចាំ​រថយន្ត​សា​ម៉ុ​យ​របស់​នគរបាល​ចរាច​រណ៍​ជើងគោក​យូរពេក ទំនង​តៃកុង​មិន​នៅ ឬ​គ្មាន​ប្រេង​…​ឬ​…៕ ដោយ លី វណ្ណៈ​ ​

KA-11-05-2015-59 KA-11-05-2015-64 KA-11-05-2015-65


http://ift.tt/1JDPG6a
ហ៊ីយ៉ានដាយ​ដឹក​ដី​ពន្លះ​គោយន្ត​កន្ត្រៃ​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​លាន់​ស្នូរ​ដូច​ផ្គរលាន់ របួសធ្ងន់​ម្នាក់​ ហ៊ីយ៉ានដាយ​ដឹក​ដី​ពន្លះ​គោយន្ត​កន្ត្រៃ​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​លាន់​ស្នូរ​ដូច​ផ្គរលាន់ របួសធ្ងន់​ម្នាក់​ Reviewed by yim PH on 12:22 PM Rating: 5

Entertainment

ads
Powered by Blogger.