Insurance

728x90

សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​៣០​កន្លែង នៅ​ស្រុក​ពេ​ជ្រា​ដា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ចំហ​គ្មាន​អ្នក​បង្ក្រាប តែមាន​អ្នក​បង្ហើប​ថា​ជា​ប្រភព​ចំណូល​ប្រចាំខែ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​

ខេត្តមណ្ឌលគិរី​៖ ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​៥ នៅ​ខេត្តមណ្ឌលគិរី សម្រាប់​ស្រុក​ពេ​ជ្រា​ដា​តែមួយ​ប៉ុណ្ណោះ ដែលមាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ច្រើនជាងគេ យ៉ាងតិចណាស់​ក៏មាន​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ទម្លាប់ ត្រឹមត្រូវ​រហូតដល់​៣០​កន្លែង ឯណោះ​កំពុងតែ​បើក​ធ្វើ​យ៉ាង​ចំហ​ដោយ​គ្មាន​កោតញញើត​សមត្ថកិច្ច​ណា បន្តិច​សោះឡើយ​។ បញ្ហា​នេះ​ក៏​ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​មណ្ឌលគិរី​នេះ បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​កត​ព្វ​កិច្ច​របស់ខ្លួន ដោយ​បង្គាប់​ឲ្យ​ថៅកែ​សិប្បកម្ម​ឈើ​ទាំងនោះ​បង់ប្រាក់​ដាក់​ខែ​ជាប្រចាំ ហើយ​ដើម្បី​ការពារ​ចំណូល​មិន​ប្រក្រតី​ប្រចាំខែ​នោះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ក្លាយជា​ជើងកាង​នៅ​ពីក្រោយ​ការប្រព្រឹត្ត​ល្មើសច្បាប់​រប​ស់​ក្រុម​ឈ្មួញ​ទាំងអស់នោះ ដោយ​គ្មាន​ក្រែង​ញញើត​ច្បាប់ទម្លាប់​អ្វី​បន្តិច​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​បានចិត្ត​រឹតតែ​ក្រអឺតក្រទម​សម្រុក​ធ្វើ​សកម្មភាព​យ៉ាង គគ្រឹកគគ្រេង និង​អនាធិបតេយ្យ​បំផុត​នៅ​ឃុំ​ចំនួន​២ នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​។​

​មានការ​កត់សម្គាល់ឃើញ​ថា​ក្រុម​ឈ្មួញ ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី នាំគ្នា​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ដោយ​ពួកគេ​នាំគ្នា​បង្កើត​សិប្បកម្ម​កែច្នៃ​ឈើ​វិញ​ម្តង​។ មានការ​ចង្អុលបង្ហាញ​ពី​ពលរដ្ឋ​ថា ក្រុម​ឈ្មួញ​ដែល​កំពុង​ពួន​ជ្រក​ក្រោម​ការបើក​ធ្វើ​សិប្បកម្ម​គ្មាន​ច្បាប់​នោះ សុទ្ធសឹងតែ​ជា​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​នោះឯង ហើយ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទើប​ពួកគេ​គេច​ផុតពី​ការបង្ក្រាប​ដោយ​សុ​វត្ថ​ភាព​។ ហើយ​ពេល​កន្លងទៅ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្ដាល​ធ្លាប់​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ផងដែរ​ទូទាំង​ខេត្តមណ្ឌលគិរី តែ​ពុំបាន​រំខាន​ដល់​សិប្បកម្ម​ល្មើសច្បាប់​នោះទេ តែ​បានធ្វើ​សកម្មភាព​លួច​បើក​រោង​សិប្ប​កម្មបាន​ស្ងប់ស្ងាត់​មួយរយៈ​ខ្លី​បន្តិច​ដែរ​។​

ជាក់ស្តែង​នាពេល​បច្ចុប្បន្ន មានការ​អះអាង​យ៉ាង​ចំហ​ពី​ម្ចាស់​រោង​សិប្បកម្ម​គ្មាន​ច្បាប់ ឈ្មោះ ចែ​រឿន ភេទ​ស្រី និង​ឈ្មោះ​លោក ក្តី រស់នៅ ឃុំ ដេ​អេ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ថា មិនចាំបាច់​ខ្លាចក្រែង សមត្ថ កិច្ច​អ្វី​ទៀត​នោះទេ ព្រោះ​ការ​ដំណើរការ​មុខរបរ របស់​ពួកគាត់​នេះ បាន​បើក​ធ្វើជា​យូរ​មកហើយ​។ បើទោះជា​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះ​មិន​ចោទ​ឡើយ ព្រោះ​ពួកគាត់​បាន​បង់​ខែ​ជូន​ម​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​រួច​អស់ហើយ ហើយ​បើ​មាន​ទូរទស្សន៍ ឬ​កាសែត​ណា​ចង់​ចង់​ផ្សាយ​អី​ក៏​ផ្សាយ​ទៅ សូម​អញ្ជើញ​មួយ​សប្បាយ ខ្លាច​តែ​ខ្សោះ​ខ្យល់​ឈប់​ខ្លួនឯង​ទេ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ​តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ខ្សឹប​ប្រាប់ថា សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​របស់លោក ក្ដី បាន​បង់លុយ​១​ខែ​ចំនួន​៤៥​ម៉ឺន​រៀល ឲ្យ​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ១៥​ម៉ឺន​រៀល​បង់​ជូនទៅ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដើម្បី​បញ្ចៀស និង​ការពារ​បង្ក្រាប ។​

​ជាក់ស្តែង​បច្ចុប្បន្ន​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រមាណ​៣០​កន្លែង​ទៀត កំពុងបើក​ធ្វើ​កំពុងដំណើរការ​ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​បន្តិច​ទាល់ តែ​សោះ ហើយ​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ​អាច​ដំណើរការ​ទៅបាន​ក៏ដោយ​សារ តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ ដោយ​ដោយ​ទទួលបាន​មកវិញ​ប្រាក​សំណូក​ប្រចាំខែ ពី​ម្ចាស់​សិប្បកម្ម​ល្មើសច្បាប់​ប្រមូល​លុយ​ចែកគ្នា​ដាក់​ហោប៉ៅ​ល្បី​ពេញ​ខេត្តមណ្ឌលគិរី តែ​គេ​មិនដឹងថា​ថ្នាក់លើ​បានដឹង​រឿងនេះ​ដែរ ឬ​យ៉ាងណា​នោះទេ ទើប​គេ​មិនដែល​បានឃើញ​ថ្នាក់លើ​មាន​បទបញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់​ខេត្ត​នេះ​ដក​ដៃ​ចេញពី​ការប្រព្រឹត្ត​អំពើ​ពុល​រលួយ​នេះ​។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ ត្រូវបាន​បង​ប្អូ​ជនជាតិ​នៅ​ខេត្តរតនគិរី​ថា ចាញ់បោក​មន្ត្រី​ថ្នាក់ក្រោម​រាយការណ៍​ភូតកុហក់​។ តែ​ចំពោះមុខ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី កំពុង​នាំគ្នា​ដេក​ភ័យព្រួយ​ខ្លាច​តែ​ថ្នាក់លើ​បញ្ជា​ឲ្យ​ចុះទៅ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​ទាំងនោះ​ខ្លាំងណាស់ ព្រោះ​វា​ប៉ះចំ​ឆ្នាំងបាយ​៕ ដោយ ឦសាន​២ ​

KA-12-05-2015-23 KA-12-05-2015-22 KA-12-05-2015-20KA-12-05-2015-21 KA-12-05-2015-19 KA-12-05-2015-18 KA-12-05-2015-17 KA-12-05-2015-15KA-12-05-2015-13 KA-12-05-2015-14 KA-12-05-2015-11 KA-12-05-2015-10


http://ift.tt/1zWIaTK
សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​៣០​កន្លែង នៅ​ស្រុក​ពេ​ជ្រា​ដា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ចំហ​គ្មាន​អ្នក​បង្ក្រាប តែមាន​អ្នក​បង្ហើប​ថា​ជា​ប្រភព​ចំណូល​ប្រចាំខែ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​៣០​កន្លែង នៅ​ស្រុក​ពេ​ជ្រា​ដា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ចំហ​គ្មាន​អ្នក​បង្ក្រាប តែមាន​អ្នក​បង្ហើប​ថា​ជា​ប្រភព​ចំណូល​ប្រចាំខែ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ Reviewed by yim PH on 12:45 AM Rating: 5

Entertainment

ads
Powered by Blogger.