ជនសង្ស័យ២នាក់ដែលសម្លាប់យុវជនម្នាក់យកទៅបោះចោលនៅក្នុងព្រៃត្រូវបាននគរបាលខេត្តត្បូងឃ្មុំចាប់ខ្លួន
ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់ យុវជនម្នាក់ដោយបានយកសពទៅបោះចោលក្នុងព្រៃនៅស្រុកមេមត់ កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយនគរបាលស្រុកមេមត់ធ្វើរការឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ ។
ជនសង្ស័យទី ១-ឈ្មោះជឹម ស្រ៊ីម ហៅគង់ ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះអាំ ផាន ភេទប្រុស អាយុ១៦ឆ្នាំ ជនទាំង២ រស់នៅភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅក្នុងភូមិ-ឃុំដែលពួកជន សង្ស័យរស់នៅ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា នេះ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ក៏បានបញ្ជាក់ឲ្យដឹងដែរថា ករណីនេះសមត្ថកិច្ចបានធ្វើការដកហូតបានម៉ូតូ C100ស៊េរី២០១៥ មួយគ្រឿងរបស់ជនរងគ្រោះមកវិញចំណែកទូរស័ព្ទ iphon5 មិនត្រូវបានរកឃើញទេហើយក្នុងនោះវត្ថុតាងគោយន្ដ ដែលក្រុមជនល្មើសសំរាប់ដឹកសាកសពជនរងគ្រោះយកទៅបោះចោលក៏ត្រូវរកឃើញនិងដកហូតជាវត្ថុតាងដែរ។
លោកអធិការបានបន្តឲដឹងដែរថា ករណីនេះធ្វើរឡើងក្រោមការដឹកនាំបញ្ជា យ៉ាងម៉ត់ចត់របស់លោក ម៉ៅ ពៅ ស្នងការខេត្តហើយជនសង្ស័យដែលជាប់ពាក់ព័ន្ធដ៏ទៃទៀត កំពុងបន្តតាមចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។
គួរបញ្ជាក់ថាសាកសពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេសម្លាប់ហើយយកទៅបោះចោលក្នុងព្រៃ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នៅភូមិទ្រៀក ឃុំមេមង ស្រុកមេមត់ ។
សាកសពជនរងគ្រោះ មានឈ្មោះ លី រ៉ាវុធ អាយុ ២៣ ឆ្នាំ នៅលីវ ជាកូនទីបីក្នុងចំ ណោមបងប្អូនប្រុសបួននាក់ហើយក្រុមគ្រួសារបានអះអាងថានៅជាប់ខ្លួន ជនរង គ្រោះ មានម៉ូតូ C- 100 ស៊េរី2015 មួយគ្រឿងទូរស័ព្ទដៃ iphone5 0១គ្រឿង ផងដែរ៕ ឦសាន
http://ift.tt/1IATbaJ