លោកអភិបាលរងខេត្តអនុញ្ញាតអោយកម្លាំងប្រជាការពារឃុំកំពង់ហៅបង្ក្រាបបទល្មើសនេសាទខណៈបទល្មើសនេសាទកើតមានក្នុងឃុំគ្មានអ្នកបង្ក្រាប
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន១១០នាក់ ត្រូវបានបំពេញសិទ្ធិជាប្រជាការពារនៅក្នុង ឃុំកំពង់ហៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅក្នុងពិធីនេះ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានដាក់គោលការអោយប្រជាការពារឃុំកំពង់ហៅ ស្រុកកំបង់លែងធ្វើការបង្ក្រាបបទល្មើសនេសាទដែលកើតមានក្នុងមូលដ្ឋានឃុំរបស់ខ្លួនព្រោះកន្លងមកបទល្មើសទាំងនោះបានធ្វើអោយប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង នៅពេលគ្មានអ្នកណាចុះបង្ក្រាប។
លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងនៅក្នុងពិធីនោះថា៖ ប្រជាពល រដ្ឋនៅក្នុងឃុំកំពង់ហៅបានប្រាប់ឯកឧត្តមថា នៅក្នុងឃុំកើតមានករណីឆក់ត្រជាក់ ឆក់ក្តៅ និង ការរុញជន ដែលមានដាក់ឧបករណ៍ឆក់ ធ្វើអោយវិនាសហិនហោចដល់មច្ឆាជាតិគ្រប់ប្រ ភេទ នៅក្នុងឃុំ ដោយប្រជាពលរដ្ឋស្នើសុំអោយអាជ្ញាធរខេត្តជួយដោះស្រាយជូនពួកគាត់ផង ព្រោះ ជនល្មើសទាំងនោះ បានមកពីភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោកបន្តថា៖ ប្រជាការពារទាំង១១០នាក់បង្កើតឡើង និងបំពេញសិទ្ធក្នុងថ្ងៃនេះ ត្រូវ ដើរតួជាប្រជាពលរដ្ឋល្អនិងគំរូ កុំប្រព្រឹត្តបទល្មើសនេសាទ ត្រូវធ្វើការព័ទ្ធចាប់ជន ល្មើស ដែល មកប្រព្រឹត្តបទល្មើសនេសាទនៅក្នុងមូលដ្ឋានខ្លួន បើសិនជាបង្ក្រាបមិនបានត្រូវរាយការណ៍ ជូនលោកនឹងបញ្ជូនកំលាំងនគរបាល ឬកម្លាំងកងរាជអាវុធហត្ថខេត្ត មកជួយអន្តរាគមភ្លាមៗ ទោះបីយប់ឬថ្ងៃក៍ដោយ ត្រូវតែចាប់ជនល្មើសទាំងនោះអោយបានចាត់ការតាមច្បាប់។
ដោយឡែកក្រុមប្រជាការពារឃុំកំពង់ហៅបានប្រាប់ថា៖ ក្រុមជនល្មើសដែលមកពីក្រុង កំពង់ ឆ្នាំង មិនដែលខ្លាចសមត្ថកិច្ចជំនាញឬអាជ្ញាធរមូលដ្ឋាននោះទេ មិនដឹងថាពួកគេអាង អីទើបពួកគេហ៊ានបែបនេះ ប្រសិនបើហ៊ានចាប់ពួកជនល្មើសនឹងតដៃវិញ គឺបើកកាណូតដេញ បុកពន្លិចឬក៍វាយបក ព្រោះនៅក្នុងកាណូតរបស់ពួកគេមានសុទ្ធតែដំបងឬស្សីទុកការពារខ្លួន។
ទាក់ទងនឹងបញ្ហាបទល្មើសខាងលើនេះលោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជល ផល កំពង់ឆ្នាំងបានអោយដឹងថា៖ប្រសិនបើមានករណីបទល្មើសបែបនេះ នៅក្នុងមូលដ្ឋាន ប្រជា ការពារមានសិទ្ធិចាប់បញ្ជូនជនល្មើស និងវត្ថុតាងមករដ្ឋបាលជលផលដើម្បីកសាង សំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការខេត្ត។ម្យ៉ាងវិញទៀតទាំងប្រជាពលរដ្ឋ និងប្រជាការ ពារ ក៍សូមសហការផ្តល់ព័ត៌មានច្បាស់លាស់ដល់សមត្ថកិច្ចជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធនៅ ទីនោះជួយចាប់ឃាត់ជនល្មើសទុក។ការបង្ក្រាបបទល្មើសនេសាទ ក៍ដូចជាបទល្មើសកាប់ បំផ្លាញ ឈូសទន្ទ្រានព្រៃលិចទឹកយកដីធ្វើចំការ គឺទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ ប្រជាការពារ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺអាជ្ញាធរមូលដ្ឋាន ទើបការបង្ក្រាបបទល្មើស ទាំងនោះមានប្រសិទ្ធិភាព និងអាចការពារធនធានមច្ឆាជាតិអោយគង់វង្សបានល្អទៅអនាគត៕ រិទ្ធិ ជ័យ
http://ift.tt/1KT4VHn