Insurance

728x90

លោក​អភិបាលក្រុង​កំពង់ឆ្នាំង​អនុញ្ញាត​អោយគេ​សង់ផ្ទះ​ល្វែង ក្រុមការងារ​ចម្រុះ ថ្នាក់​ខេត្ត​សុំ​ផ្អាក​ការសាងសង់

​ខេ​ត្ក​កំពង់ឆ្នាំង​៖ ផ្ទះថ្ម​មួយ​ល្វែង​សាងសង់​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ នៅក្នុង​តំបន់​ទេសចរ​ ​ណ៍​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារ​ឆ្នាំ ក្រុង​កំពង់ឆ្នាំង ត្រូវបាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត កំណត់អោយ​ផ្អាក​កា​សាងសង់​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ធ្វើ​កំណត់​ហេតុដែល​មានការ​ពាក់ព័ន្ធ រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ពិនិត្យ​សម្រេច​។ ករណី​ផ្អាក​ការសាងសង់​ផ្ទះថ្ម​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥​។​

លោក ហ៊ីង ភ័ព្វ​មិនា អភិបាលរងក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ តាម​បញ្ជា​របប​ស់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ក្រុមចំរុះ​ដែលមាន​ការចូលរួម​ពី​មន្ទីរ​ដែនដី​នគ រូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ចុះ​ពិនិត្យ​ការសាងសង់​ផ្ទះល្វែង ឈ្មោះ​ហ៊ុន ប៊ុនលី អាយុ​៤៧​ឆ្នាំ នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។​ ​ ​

​លទ្ធផល​នៃ​ការត្រួតពិនិត្យ ក្រុមចំរុះ​បាន​ឯកភាពគ្នា​សុំអោយ​ម្ចាស់ផ្ទះ​លោក​ហ៊ុន ប៊ុនលី​ផ្អាក​ការសាងសង់​ផ្ទះល្វែង ជា​បណ្តោះអាសន្ន​សិន​ដើម្បីអោយ​ជំនាញ​ធ្វើការ ពិនិត្យ​សំណុំ​ឯកសារ​នៃ​ការសាងសង់​នេះ​តើ​ស្របតាម​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស ដែរ​ឬ ទេ ដើម្បី​សុំ​យោបល់​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ​និង​សម្រេច​ព្រោះ តំបន់​នោះ​ជា​តំបន់​ទេសចរណ៍​ក្បែរ​មាត់ទន្លេ​ផ្សារ​ក្រោម ដែល​កន្លងមក​អាជ្ញាធរខេត្ត មិន​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​សាងសង់​ផ្ទះ​ខ្ពស់ៗ​ឡើយ ដែល​ក្នុង​គម្រោង​ទៅ​អនាគត មានតែ​រៀបចំ​អោយមាន​ទីធ្លា​សួនច្បារ​ធំ ដើម្បី​ពង្រីក​តំបន់​ទេសចរណ៍​អោយបាន​ធំ​ទូលាយ​។​

មន្ត្រី​ក្នុង​ក្រុមការងារ​បានអោយដឹង​ថា​៖ ក្នុងការ​ត្រួតពិនិត្យ​នេះ ក្រុមការងារ​បាន​រក​ឃើញ​ការអនុញ្ញាត​ច្បាប់​អោយ​សាងសង់​សំណង់​នេះ​បន្ត​គឺ​ចេញ​ដោយ លោក​ហៃ​មនោ រម្យ​អភិបាលក្រុង​កំង់​ឆ្នាំង​មិនមែន​ចេញ​ដោយ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​នោះទេ​ ​ហើយ​ក្រៅពីនេះ ក៏​គ្មាន​ឯកសារ​អ្វី​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ពី​មន្ត្រី​ជំនាញ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា កន្លងមក​កាលពី​សំណង់​នេះ​ទើបតែ​កសាង​ម្តេច​ ​ក៏​គេ​មិន​ពិនិត្យមើល​ច្បាប់ តើ​ច្បាប់​អោយ​សាងសង់​កំពស់​ណា និង​ប៉ុន្មាន​ជាន់ ហើយ​ ​ពេលនេះ​ម្ចាស់ផ្ទះ​បាន​សាង់​ជិត​រួចទៅហើយ បែរជា​ទើបតែ​មាន​ក្រុមចម្រុះ​ចុះមក​ពិនិត្យ និង​ហាមឃាត់​ផ្អាក​ការសាងសង់​ទៅវិញ​។ ចុះបើ​លោក​អភិបាលខេត្ត តម្រូវអោយ​វាយចោល​តើ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង ត្រូវ​ទទួលខុសត្រូវ​បែបណា ចំពោះមុខ​ច្បាប់ និង​ចំពោះមុខ​ម្ចាស់ផ្ទះ​..! ហ៊ានស៊ី​ប្រយ័ត្ន​មិន​ហ៊ាន​សង …!៕ ( សហការី )

KA-31-05-2015-43 KA-31-05-2015-44 KA-31-05-2015-45​ ​ ​


http://ift.tt/1fSo5EK
លោក​អភិបាលក្រុង​កំពង់ឆ្នាំង​អនុញ្ញាត​អោយគេ​សង់ផ្ទះ​ល្វែង ក្រុមការងារ​ចម្រុះ ថ្នាក់​ខេត្ត​សុំ​ផ្អាក​ការសាងសង់ លោក​អភិបាលក្រុង​កំពង់ឆ្នាំង​អនុញ្ញាត​អោយគេ​សង់ផ្ទះ​ល្វែង ក្រុមការងារ​ចម្រុះ ថ្នាក់​ខេត្ត​សុំ​ផ្អាក​ការសាងសង់ Reviewed by yim PH on 7:29 AM Rating: 5

Entertainment

ads
Powered by Blogger.