រថយន្តម៉ាកលុចស៊ីស RX 300 ជិះគ្នា៦នាក់គេចម៉ូតូក្រឡាប់ធ្លាក់ប្រឡាយបះជើង តែសំណាងល្អគ្មាននរណាម្នាក់រងរបួសទេ
ខេត្តកំពង់ឆ្នាំង៖ មនុស្ស៦នាក់ជិះក្នុងរថយន្តម៉ាកលុចស៊ីស RX 300 មួយគ្រឿង បានក្រឡាប់ផ្ងារជើងធ្លាក់ពីផ្លូវជាតិចូលប្រឡាយ នាំគ្នាលូនចេញតាមកញ្ចក់តែគ្មានអ្នកណារងរបួសបន្ទាប់ពីបានបើកបរលឿនគេចម៉ូតូមួយគ្រឿងក្នុងដំណើរបញ្ច្រាសទិសគ្នា ដោយជាន់បង្ខំរអិលពេលភ្លៀងកំពុងធ្លាក់ចូលប្រឡាយ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសី ហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវលេខ៥៣ នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៌។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌ បាននិយាយអោយដឹងថា៖រថយន្តមានគ្រោះថ្នាក់នេះ សមត្ថកិច្ចមិន ស្គាល់អត្តសញ្ញាណក្រុមគ្រួសារគេទេ គ្រាន់តែដឹងថា ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ មកពីលេងកំសាន្ត តំបន់ទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងស្រុកក្រគរ ព្រុំប្រទល់ខេត្តកំពង់ឆ្នាំង និងពោធិសាត់ ។
មុនពេលកើតហេតុរថយន្តខាងលើ ម៉ាកលុចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M.1182 បើកបរក្នុងដំណើរពីលិចមកកើត លើផ្លូវក្រាលគ្រួសក្រហមលុះមកដល់ចំណុចកើតហេតុ គាប់ ជួនមានភ្លៀង បណ្តាលអោយផ្លូវរអិលផង និងពេលនោះអ្នកបើកបររថយន្តបានវ៉ាក់នឹងម៉ូតូមួយគ្រឿង ដែលមកពីមុខក៏ព្យាយាមគេចបណ្តាលអោយរអិលធ្លាក់ចុះពីផ្លូវជាតិមកក្នុងប្រឡាទឹកខាងក្រោមតែម្តង។ នេះគឺជាសំណាងល្អមួយក្នុងគ្រោះថ្នាក់ ដែលអ្នកជិះក្នុងរថយន្តមានដល់ទៅគ្នា៦នាក់មានក្មេងចាស់ ប្រុស ស្រីគ្មាអ្នកណារងរបួសនោះទេ និងបាននាំគ្នាលូនចេញតាមកញ្ចក់រថយន្តទាំងភ័យរន្ធត់។
រថយន្តខាងលើត្រូវបានម្ចាស់យកមករក្សាទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជិតថ្នល់ជាតិ ដើម្បីរក ជួលរថយន្តមកស្ទួចយកទៅជួសជុលនៅភ្នំពេញ ចំណែកក្រុមគ្រួសាររងគ្រោះក្នុងរថយន្តទាំងអស់បាននាំ គ្នាហៅរថយន្តក្រុងជិះត្រឡប់ទៅលំនៅដ្ឋាននៅទីក្រុងភ្នំពេញវិញទាំងសរសើរសំណាងខ្លួនឯង ៕ រិទ្ធិ ជ័យ
http://ift.tt/1JtcYuq