Insurance

728x90

យុវជន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​លក់​ថ្នាំញៀន ត្រូវ​នគរបាល​ឃាត់ខ្លួន

​ខេត្ត​ព្រះសីហនុ​៖ យុវជន​វ័យក្មេង​ចំនួន​២​នាក់​ជាប់ចោទ​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ សហ​ការណ៍​ជាមួយ​លោក អនុសេនីយ៍ត្រី ហ៊ួ យ៉ៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃទី ៣០-០៨-២០១៥ នៅ​ចំណុច​ក្នុង​វត្ត​គី​រី​សុខា​រាម ស្ថិតនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

លោក ហ៊ីង ចាន់​រិ​ទ្ធ អធិការនគរបាល​ស្រុក​ព្រៃនប់​បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៩-៤០​នាទី ថ្ងៃទី​៣០-០៨-២០១៥ មាន​ករណី​ចែកចាយ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ ដែក​ប្រព្រឹត្តឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២ នាក់ ១-​ឈ្មោះ នាង ណាក់ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូ​សំ​រ៉ង ឃុំ​ចុង​ដូង ស្រុក​បារាយ ខេត្តកំពង់ធំ ២-​ឈ្មោះ ឈុន ង៉ែត ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់​។

​លោក​បន្តថា​៖ ខណ​:​ជន​ទាំង​២​ខាងលើ​ធ្វើ​សកម្មភាព​ចែកចាយ​ក៏​ត្រូវបាន​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ និង​ដកហូត​បាន​វត្ថុតាង​រួមមាន​: ១-​ម្សៅ​ក្រាម​ថ្លា ស ចំនួន​១៣​ក​ព្ចា​ប់​, ២-​ដែក​មុខស្រួច (​ដែកឆាប​) ចំនួន​មួយ​, ៣-​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​, ៤-​កាបូប​លុយ​ចំនួន​មួយ​, ៥-​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ​អាល់​ហ្វា​ចំនួន​១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​និង​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕ សមុទ្រ​ខៀវ

KA-31-05-2015-26 KA-31-05-2015-27 KA-31-05-2015-28 KA-31-05-2015-29​ ​


http://ift.tt/1O5lnYb
យុវជន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​លក់​ថ្នាំញៀន ត្រូវ​នគរបាល​ឃាត់ខ្លួន យុវជន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​លក់​ថ្នាំញៀន ត្រូវ​នគរបាល​ឃាត់ខ្លួន Reviewed by yim PH on 6:07 PM Rating: 5

Entertainment

ads
Powered by Blogger.