Insurance

728x90

លោកគ្រូ​ម្ជុល​ពេជ្រ​ព្យាបាល​ជំងឺ​អំពើ​អាប​ធ្មប់​៧​ឆ្នាំ​មកហើយ​នៅតែមាន​អ្នក​ជម្ងឺ​ចេញចូល​ព្យាបាល មិន​ដាច់​រាប់សិប​នាក់​ជា​រៀងរាល់ថ្ងៃ​

​ខេត្តកំពង់ឆ្នាំង​៖ ការព្យាបាល​ជម្ងឺ​របស់​លោកគ្រូ​ម្ជុល​ពេជ្រ​បែប​វេទមន្ត​អាគម​គាថា នៅក្នុង​ភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបាន​យក​ម្ជុល មក​ព្យាបាល​ជំងឺ​ដោយ​អំពើ​អាប​ធ្មប់​ដក​បាន​សុទ្ធតែ​ឆ្អឹង ត្រូវបាន​ប្រជាពលរដ្ឋ​មកពី​ស្រុក​ខេត្ត​មួយចំនួន​មាន ជំនឿ និង​បាននាំគ្នា​មក​ព្យាបាល​ជម្ងឺ​ក្នុង​មួយថ្ងៃ​រាប់​រាប់សិប​នាក់ ដែល​មើលទៅ​ទំនង​ជាមាន​ ​អ្នកជា​ច្រើន​នាក់ ទើប​មាន​គេ​ជឿ​ជា​យូរ​ឆ្នាំ​មកដល់ពេលនេះ​។​ ​ ​

នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ស្វែងយល់​អំពី​ ​ការព្យាបាល​ខាងលើនេះ បុរស​ម្នាក់​មាន​ទី​លំ​ក្នុងភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅ​ខាងលិច​ផ្ទះ​លោកគ្រូ​ម្ជុល​ពេជ្រ បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ លោកគ្រូ​ម្ជុល​ពេជ្រ​ឈ្មោះ​ពិត​របស់គាត់​គឺ ជា សារា ហៅ​កឹង អាយុ​ជាង​៣០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​៤​នាក់ ដោយ​គាត់​បានធ្វើ​គ្រូ​ព្យាបាល​ជម្ងឺ​ដូច​ខាងលើនេះ​រយៈពេល​៧​ឆ្នាំ​ហើយ​។​ ​ ​

ដំបូង​ឡើយ​គាត់​បាន​ដេក​យល់សប្តិ ខ្មោច​អោយ​ម្ជុល​ពេជ្រ​មួយ​ដើម ដើម្បី​ទុក​អោយជួយ ព្យាបាល​ជំងឺ​អំពើ​ធ្មប់​អាប​អោយ​អ្នកស្រុក ដោយ​មិន​កំណត់អោយ​ដាក់​លុយ​ទំ​នឹ​ប​គ្រូ​ធំដុំ​ឡើយ​ហើយ​លុយ​ដែល​បានមកពី​ការព្យាបាល​ត្រូវយក​ទៅធ្វើ​បុណ្យ អោយបាន​ច្រើន​មិនត្រូវ​យក​ទុក​ធ្វើជា​កម្មសិទ្ធិ​ទាំងអស់​នោះឡើយ ទើប​ការព្យាបាល​ស័ក្តិសិទ្ធិ​។​ ​ ​

​ក្នុងការ​ព្យាបាល​យើង​ឃើញ​អ្នកជំងឺ​នាំគ្នា យក​ស្លឹក​ត្រួ​កួន​ត្រ​គែ​ចមក​បុក​អោយ ម៉ត់​ធ្វើជា​ថ្នាំ ហើយ​ប្រគល់ជូន​លោកគ្រូ​ម្ជុល​ពេជ្រ​នៅមុខ​អាសនៈ​គ្រូ​នៅលើផ្ទះ បន្ទាប់មក​លោកគ្រូ​បាន​យក​ថ្នាំ​មក​ផ្ទាប់​ជាមួយ​ម្ជុល​ពេ​ជ​ដកយក​ឆ្អឹង​ពីលើ​ចំណុច​ខ្លួនប្រាណ​របស់​អ្នកជំងឺ​ដែលមាន​ការឈឺចាប់ ហើយ​អ្នក​ដែល​ត្រូ​អំពើ​គេ​ធ្វើ​នឹង​ដក​បាន​ឆ្អឹង​នៅលើ​ខ្លួនប្រាណ​ដែល​កន្លែង​ឈឺចាប់ ចំពោះ​អ្នក​មិន​ត្រូ​អំពើ​គេ គឺ​ដក​មិនបាន​អី​ទេ​ដែល​គេ​ថា​ជា​ជម្ងឺ​ខ្លួនឯង ហើយ​អ្នក​មក​ព្យា​ល​ជំងឺ​ភាគច្រើន គឺ​ដក​បាន​ឆ្អឹង​ដុំ​តូចៗ ២​ទៅ​៣​ដុំ ឃើញនឹងភ្នែក​ច្បាស់​មិន​ជឿ​ក៏​មិនកើត និង​ភាគច្រើន​អ្នកជំងឺ ដាក់​ទំ​នឹ​ប​ជូន​លោកគ្រូ​ក្នុង​ម្នាក់ៗ ៥​ពាន់​រៀល​ទើប​សមរម្យ តែ​គ្រូ​មិន​កំណត់​ទេ​។​ ​ ​

​នៅ​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​៣០ ខែសីហា អ្នកយកព័ត៌មាន​យើង​បាន​រាប់​អ្នកជំងឺ​ផ្ទាល់ដៃ​ទាំង​នៅលើផ្ទះ​លោកគ្រូ និង​នៅក្រៅ​ផ្ទះ ដែល​មក​ព្យា​ល​បាលជ​ម្ងឺ​មាន​ចំនួន​៦៣​នាក់ ដែល​នេះ​មិន​គិត​ចំនួន​អ្នកជំងឺ​មកពី​ព្រឹក​នោះទេ​។ អ្នកស្រុក​នៅក្នុង​ភូមិ​អោយដឹងថា ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​គឺមាន​អ្នកជំងឺ​រាប់រយ​នាក់​មកពី​ខេត្ត​ឆ្ងាយៗ ចំណែក​ខុស​នេះ មាន​អ្នកជំងឺ​តិចជាង​។​

ប្អូនប្រុស​ម្នាក់​ជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​បានអោយដឹងថា ប្អូន​ដឹក​អ្នកជំងឺ​៦​នាក់​មកពី​ខេត្ត​កំពង់​ចា​ ​ម គឺ​ប្អូន​បានមក​៣​ដង​ហើយ ចំណែក​ប្អូនប្រុស​ម្នាក់​ជា​អ្នត​បើករថយន្ត​តាក់ស៊ី​តូ​រី​ស ប្រាប់ថា​ប្អូ ន​ដឹក​អ្នក​ឈឺ​មកពី​ភ្នំពេញ​មក​ទីនេះ​៤​ដង​មកហើយ ប្អូន​គិតថា​ប្រហែល​ជាមាន​អ្នកជា​ច្រើន​ទើប​ ​គេ​មាន​ជំនឿ​មក​ទីនេះ បើ​ចង់ដឹង​សាកមើល​ទៅ​គឺ​មិន​ផ្សាយ​លើកជើង​គ្រូ​ទេ​៕ រិ​ទ្ធិ ជ័យ

KA-31-05-2015-36KA-31-05-2015-46 KA-31-05-2015-37 KA-31-05-2015-38​ ​ ​ ​


http://ift.tt/1Jzr0g6
លោកគ្រូ​ម្ជុល​ពេជ្រ​ព្យាបាល​ជំងឺ​អំពើ​អាប​ធ្មប់​៧​ឆ្នាំ​មកហើយ​នៅតែមាន​អ្នក​ជម្ងឺ​ចេញចូល​ព្យាបាល មិន​ដាច់​រាប់សិប​នាក់​ជា​រៀងរាល់ថ្ងៃ​ លោកគ្រូ​ម្ជុល​ពេជ្រ​ព្យាបាល​ជំងឺ​អំពើ​អាប​ធ្មប់​៧​ឆ្នាំ​មកហើយ​នៅតែមាន​អ្នក​ជម្ងឺ​ចេញចូល​ព្យាបាល មិន​ដាច់​រាប់សិប​នាក់​ជា​រៀងរាល់ថ្ងៃ​ Reviewed by yim PH on 6:26 PM Rating: 5

Entertainment

ads
Powered by Blogger.