ចោរស្ទាវ២នាក់លួចកាច់ករម៉ូតូគេ បណ្តលរចេញបាន៣០០ម៉ែត្រ ម្ចាស់តាមទាន់ ដោយប្រជាពលរដ្ឋជួយចាប់ជាប់
ខេត្តព្រះសីហនុ៖ យុវជនសង្ស័យចំនួន២នាក់ដែលជាប់ដែលជាប់ចោទលួចកាច់កម៉ូតូ គេត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានភ្លាមៗ បន្ទាប់ពីពួកគេទាំងពីរនាក់កំពុងធ្វើសកម្មភាពកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុច ក្រុមទី៣២ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចការម៉ូតូម៉ាក CBR ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 1CS-8041 ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ឹម ផេងហុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី៣៣ ភូមិ៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ហើយបានប្រគល់ខ្លួនមកអោយសមត្ថកិច្ចកងរាជអាវុធ ស្នាក់ការប៉ុស្តិ៍សន្តិសុខទំនប់រលក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ជា សុធី ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយឈ្មោះ ជា សុធី ជាអ្នកធ្វើសកម្មភាព។
តាមប្រភពពីជនរងគ្រោះឈ្មោះ អ៊ឹម ផេងហុង បានបញ្ជាក់ថា នៅវេលាកើតហេតុ ខណៈពេលរូបគេកំពុងអង្គុយរៀនគួរនៅក្នុងផ្ទះហើយម៉ូតូរបស់គេទុកនៅមុខផ្ទះអ្នកជាប់គ្នា ស្រាប់តែមានកុមារ៉ាក្នុងភូមិម្នាក់បានស្រែកប្រាប់ថា មានគេបណ្តើរម៉ូតូចេញបាត់ហើយ ឬ ដូច្នោះរូបគេក៏បានស្ទុះចេញមកក្រៅក៏បានបាត់ម៉ូតូមែន ទើបរូបគេទាញម៉ូតូអ្នកជិតខាងជិះដេញតាមភ្លាមៗដែរ បានប្រមាណជាង៣០០ម៉ែត្រក៏បានឃើញជនសង្ស័យចំនួន២នាក់កំពុងបណ្តើរម៉ូតូ ប៉ុន្តែនៅពេលបានឃើញរូបគេជនសង្ស័យទាំងពីរក៏បានរត់គេចខ្លួន តែត្រូវម្ចាស់ម៉ូតូស្រែក ភ្លាមនោះអ្នកភូមិដែលនៅក្បែរនោះក៏បានជួយដេញចាប់រហូតចាប់ខ្លួនបាន ប្រគល់ទៅអោយ PM ដែលឈជើងក្បែរនោះ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនខ្លួនមកដល់ទីបញ្ជាការកងរាជអាវុធហើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ សមុទ្រខៀវ
http://ift.tt/1MZS0rv