ដាក់លក់គ្រឿងសំណង់លើចំណីផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ តែអជ្ញាធរមូលដ្ឋាន និងក្រុងព្រះសីហនុមិនខ្វាយខ្វល់ ឬទើសភ្នែកឡើយ
ខេត្តព្រះសីហនុ៖ ទំនិញ និងគ្រឿងសំណង់ជាច្រើនត្រូវបានគេសង្កេតឃើញ ដាក់តាំង លក់រំលោភលើចំណីផ្លូវបង្កឲ្យផ្លូវរួមតូច និងមានការិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិដែលបានចូលកម្សាន្តនៅខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៏ដ៏មានសកក្តានុពលយ៉ាងខ្លាំងនៅលើពីភពលោក។
ក្រុមអ្នកក្រុងព្រះសីហនុជាច្រើនបានសម្ដែងទស្សនៈដូចៗគ្នាថា ខណៈពេលបច្ចុប្បន្នគេនសង្កេតឃើញមានការដាក់តាំងលក់កន្លែងគ្រឿងសំណង់ធំៗមកលើចំណីផ្លូវក្នុងក្រុង និងសម្ភារៈសាងសង់សំណង់មួយចំនួនដាក់រាយប៉ាយនៅលើចំណីផ្លូវសាធារណៈ ក្នុងកង្កាត់លេខ០២ ក្រុងព្រះសីហនុ សង្កាត់លេខ៣ ធ្វើឲ្យប្រជាពលរដ្ឋមានការិះគន់ដល់អាជ្ញាធរមូលដ្ឋានក៍ដូចជាអាជ្ញាធរក្រុងព្រះសីនុ ដែលមិនមានវិធានការណ៍ចំពោះបញ្ហាទាំអស់នេះ។
ពលរដ្ឋបានលើកស្រដៀងៗគ្នាៗថា ទាំងអស់នេះគឺអាជ្ញាធរមូលដ្ឋាន និងក្រុងបានទុកបណ្តែតបណ្ដោយឲ្យមានភាពអនាធិបតេយ្យនេះកើតឡើង និងមិនមានវិធានការណ៍កែលំអ ហើយបានធ្វើឲ្យចំណីផ្លូវសាធារបស់រដ្ឋនានាក្នុងក្រុងព្រះសីហនុបាត់នូវសោភ័ណ្ឌ ភាព យ៉ាងគួរឲ្យខ្មាស់អៀន។
មន្ត្រីសាលាក្រុងម្នាក់បានប្រាប់ឲ្យដឹងថា អាជ្ញាធរក្រុងធ្លាប់មានវិធានការណ៍ចុះមកហាមឃាត់និងធ្វើការណែនាំជាច្រើនលើកច្រើនដងមកហើយ ក៍ប៉ុន្តែម្ចាស់អាជីវកម្មលក់គ្រឿងសំណង់ទាំងនោះមិនខ្លាចញញើតចំពោះអាជ្ញាធរនោះទេ ខណៈវិធានការសើៗ៕ សមុទ្រខៀវ
http://ift.tt/1Up0ARd