លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ លួចបង្កើតប៉ុស្តិ៍គយចល័ត២កន្លែង ប្រមូលលុយពីឈ្មួញដឹកទំនិញគ្រប់ប្រភេទពីវៀតណាម ភូតភរថ្នាក់លើថា ត្រួតពិនិត្យទំនិញគេចពន្ធ!
ខេត្តតាកែវ ៖ លោក កែវ វ៉ាន្នី ក្នុងតំណែងជាប្រធានសាខាគយខេត្តតាកែវ ត្រូវបានក្រុមមន្ត្រីក្នុងមជ្ឈដ្ឋានគយកោតសរសើរថា ពូកែរកលុយ យកទៅ អភិវឌ្ឍន៍ មុខតំណែងបានយ៉ាងឆប់រហ័ស ពីប្រធានការិយល័យគយច្រកតន់ហន់ ទីដែលមានបទល្មើស នាំចេញឈើខុសច្បាប់ និងទំនិញគេចពន្ធ បានធ្វើឲ្យលោក កែវ វ៉ាន្នី មានឱកាសឈានជាន់យក តំណែងជាប្រធានសាខាគយ ខេត្តតាកែវបានងាយស្រួល ជំនួសលោក អេន សំអុល ដែលដល់ អាយុចូលនិវត្តន៍។ គេនៅចាំបានថា លោក កែវ វ៉ាន្នី ត្រូវបាន លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងគយ ជួសមុខឱ្យ លោក គុណ ញឹម បានធ្វើជាអធិបតី ប្រកាសប្រគល់តំណែងជាប្រធានសាខាគយ ខេត្តតាកែវកាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយថ្នាក់ដឹកនាំគយអួតថា លោក កែវ វ៉ាន្នី ជាមន្ត្រីគយឆ្នើម។
ចាប់តាំងពីលោក កែវ វ៉ាន្នី ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តតាកែវ រហូតមកដល់បច្ចុប្បន្ន ត្រូវបានមន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត រិះគន់ថា ក្រោមការបញ្ជា និងដឹកនាំរបស់លោក គេឃើញតែ មន្ត្រីគយដេកចាំតែរាប់ក្បាលឡានយកលុយមិនដែលឃើញ ពិនិត្យទំនិញ ឲ្យបានត្រឹមត្រូវម្តងណាឡើយ ហើយបញ្ហានេះកំពុងតែធ្វើឲ្យ ឈ្មួញខិលខូច នាំចូលទំនិញ គេចពន្ធ និងខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ដូចជាការ នាំចូលដែក គ្រឿងបន្លាស់ ទំនិញចាប់ហួយ តាមច្រកដែនទឹក ព្រែកបាក់ដៃ និងច្រក កំពង់ក្រសាំង និងច្រកភ្នំដិនជាដើម ឈ្មួញបង់ពន្ធ មិនដល់៣០ភាគរយផងទេ ហើយទំនិញឆ្លងកាត់ខេត្តតាកែវ បើទោះជា លោក កែវ វ៉ាន្នី បានចាត់តាំងក្រុម គយចល័តប្រចាំការនៅក្នុងខេត្តឈរជើងរហូតដល់ទៅពីរកន្លែងក៏ចាំប្រមូលលុយឆៅៗ។
ប្រភពដដែលបានបញ្ជាក់ថា ច្រើនឆ្នាំមកហើយ ដែលមន្ត្រីគយ ខេត្តតាកែវ បង្កើតទីតាំងកុងត្រូលគយចល័តយ៉ាងហោចណាស់ពីរកន្លែងដឹកនាំដោយ លោក លាង ម៉ុង ដើម្បីស្ទាក់យកលុយពីរថយន្តដឹកទំនិញ ដែលមួយកន្លែងស្ថិតនៅក្នុងឃុំគិរីចុងកោះ ក្បែរទីរួមស្រុកគីរីវង្ស និងមួយកន្លែងទៀតស្ថិតនៅក្នុងឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ គឺស្ថិតនៅអមកំណាត់ផ្លូវជាតិលេខ២ ដូចគ្នា ដែលធ្វើសកម្មភាពប្រមូលប្រាក់ ពីឈ្មួញ ដោយមិនខ្វល់ ពីគោលការណ៍ច្បាប់ ឬសេចក្តីណែនាំ របស់ថ្នាក់លើ តាមរយៈការបង្កើត ប៉ុស្តិ៍ជជុះ និងឃុបឃិត ឲ្យឈ្មួញ នាំចូលទំនិញ ដោយបង់ពន្ធមិនគ្រប់ ធ្លាប់ត្រូវបានប៉េអឹម បង្ក្រាបជាច្រើន ករណីមកហើយ។ ទោះយ៉ាងណាលោក កែវ វ៉ាន្នី មានទម្លាប់ភូតភថ្នាក់លើថា ការដាក់ប៉ុស្តិ៍គយចល័តទាំងពីរកន្លែងនោះ គឺដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ទំនិញគេចពន្ធ។
លោក កែវ វ៉ាន្នី ប្រធានសាខា គយនិងរដ្ឋាករ ខេត្តតាកែវ ត្រូវមន្ត្រីក្នុងខេត្ត រិះគន់ថា សល់លុយខាប់ដូចទឹកគ្រឿង តែការងារគ្មានប្រសិទ្ធភាពនោះទេ ដែលគេសង្ស័យថា លោកប្រធានរូបនេះ គិតតែធ្វើយ៉ាងម៉េច ប្រមូលលុយច្រកហោប៉ៅឲ្យបានច្រើនប៉ុណ្ណោះ ។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីគយក្រោមឱវាទ របស់ លោក កែវ វ៉ាន្នី គ្មានការយោគយល់ ដល់ឈ្មួញឡើយ គឺតែងតែ ជំរិតទារលុយ ពីឈ្មួញកាន់តែច្រើនឡើងៗ។ ដោយសារមានការឃុបឃិតគ្នា ពីមន្ត្រីគយខេត្តតាកែវ គេសង្កេតឃើញ ពួកឈ្មួញ ដឹកទំនិញគេចពន្ធ និងចំណីអាហារ មានជាតិគីមី ចូលមកដល់ រាជធានីភ្នំពេញ លក់ចែកចាយ យ៉ាងរំភើយ ហើយក្រុមឈ្មួញខិលខូចទាំងនោះពេញចិត្ត ដោយកោតសរសើរ លោក កែវ វ៉ាន្នី សឹងថាអាចជួយធ្វើអន្តរាគមន៍ បើមេគយហ៊ានដកលោកចេញពីប្រធានសាខាគយខេត្តតាកែវ។
ក្រុមឈ្មួញដឹកទំនិញ ពីប្រទេសវៀតណាមតាមច្រកនានា ចូលតាមខេត្តតាកែវ បានបង្ហើបថា សព្វថ្ងៃនេះ រថយន្តទាំងតូចទាំងធំ ដឹកទំនិញ ទាំងបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ គ្រឿងសំណង់ សាំង ។ល។ បើកមកកាត់ មុខប៉ុស្តិ៍គយចល័តរបស់ខេត្តតាកែវ គឺត្រូវតែ ឈប់បង់លុយតាមការទាមទារពីមន្ត្រីគយប្រចាំប៉ុស្តិ៍ ហើយគេសង្កេតឃើញមន្ត្រីចាំយកលុយនោះស្លៀកពាក់ស៊ីវិល ដោយបង្គាប់ឱ្យបង់ចាប់ពី ២ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល និងរហូតុរាប់រយដុល្លារក៏មាន ទៅតាមប្រភេទរថយន្តដឹកទំនិញ ប្រភេទមុខទំនិញ តិចឬច្រើន ដោយមន្ត្រីគយ មិនខ្វល់ថា ទំនិញទាំងអស់នោះ ជាទំនិញស្របច្បាប់ ឬក៏ខុសច្បាប់ នោះទេ សំខាន់ឲ្យតែមកដល់កន្លែង ត្រូវតែឈប់បង់លុយតាមការកំណត់ តែបើហ៊ានគេចវេស នឹងប្រដេញចាប់មកពិន័យជាប្រាក់តាមអារម្នណ៍លោកគយគាត់ខឹងមិនខានឡើយ៕
លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ
មន្ត្រីគយចល័ត ស្លៀកពាក់ស៊ីវិល ប្រចាំការ យកលុយក្បាលោះាន
http://ift.tt/2m13ao7