ឧកញ៉ាពាក់ផ្កាយ៣ ហ៊ុន ជា រងការចោទប្រកាន់ថា ជាមេឈ្មួញឈើផង និងជាអ្នកនៅពីក្រោយការរត់ពន្ធឈើទៅវៀតណាមយ៉ាងសកម្មបំផុតនៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ បទល្មើសជំនួញឈើឆ្លងដែនទៅប្រទេសវៀតណាមចេញតាមច្រកដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា និង ច្រករបៀងកង់ឡង់ ច្រករបៀងមួយចំនួនទៀត ខេត្តមណ្ឌលគិរី ធ្វើឡើងទាំងថ្ងៃទាំងយប់ដូចគេហែក ឋិមានរថយន្តសាំយ៉ុងទាំងខ្សែៗ និងរថយន្តជាច្រើនប្រភេទទៀតសម្រុកដឹកឈើចេញទៅ ហើយថ្ងៃខ្លះទៀតដឹកឈើតាមរថយន្តសាំយ៉ុងចេញម្ដងៗ រាប់រយឡានកកស្ទះបន្តកន្ទុយគ្នាពេញផ្លូវ តែគេមិនទាន់ដែលឃើញមានការទប់ស្កាត់ពីអាជ្ញាធរខេត្ត ពីជំនាញរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចច្រកទាំងនោះទេ។ មានសំណួរថា បទល្មើសកើតឡើងយ៉ាគគ្រឹកគគ្រេងខ្លាំងយ៉ាងនេះហេតុអ្វីគ្មានការបង្ក្រាប? តាមការបង្ហើបពីប្រជាពលរដ្ឋរស់នៅស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តរតនគិរីបានបញ្ជាក់ថា គ្មានអ្នកណាគេហ៊ានបង្ក្រាបទេ ព្រោះអ្នកនៅពីក្រោយសកម្មភាពដឹកឈើទៅប្រទេសវៀតណាមនេះគឺ លោកឧកញ៉ា ឈ្មោះ ហ៊ុន ជា ជានគរបាលផ្កាយ៣ ហើយឧញ៉ារូននេះ បានបង្ហាញមុខមាត់ក្នុងទឺកដីខេត្តមណ្ឌលគិរីជាប្រចាំ ហើយល្បីល្បាញបន្ទុកខាងរកស៊ីឈើមិនស្របច្បាប់ ។
ដោយឡែកប្រភពពីមន្ត្រីនៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា វិញបានឲ្យដឹងថាមួយរយៈកន្លងទៅនេះ ឧកញ៉ា ហ៊ុន ជា សព្វថ្ងៃនេះកំពុងបន្តសម្រុកដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមកាន់តែខ្លាំងឡើងៗ។ ជាមួយគ្នានេះមានឈ្មួញមួយចំនួនប្រើប្រាស់ឥទ្ធិពលរបស់ ឧកញ៉ា ហ៊ុន ជា ដើម្បីដឹកជញ្ជូនឈើប្រណីតឆ្លងដែលចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ យ៉ាងគឃ្លើនដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់ឡើយ ដោយម្នាក់ៗរងចាំទទួលលាភសក្ការៈពីលោកឧកញ៉ារូបនោះបែងចែងរបបតាមឋានៈតួនាទី ច្រើនតិចទៅតាមចំនួន ក្បាលឡានដឹកឈើចេញតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធឈើទៅវៀតណាម លោកឧកញ៉ា ហ៊ុន ជា នេះ គេមិនដែលឃើញ លោក អ៊ុំ វណ្ណសុភ័គ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏ដូចជាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដាក់ចេញនូវវិធានការទប់ស្កាត់ឡើយ ដែលធ្វើឱ្យគេសង្ស័យថា បទល្មើសនោះក៏មានចំណែកពាក់ព័ន្ធលោកទាំងពីររូបនេះផងដែរ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី មានការព្រួយបារម្ភបានកត់សម្គាល់ថា សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតាមច្រកដាក់ដាំ ស្រុកអូររាំង កំពុងតែធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា កំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។ ហើយសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងដែរថា ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់ដែនជម្រកសត្វព្រៃស្រែពក តំបន់ដែនជម្រកសត្វព្រៃភ្នំណាលៀ និងតំបន់អភិរក្សជីវៈចម្រុះកែវសីមា កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ នៅពេលដែលសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀយណាមតាមច្រកដាក់ដាំ រាលដាលកាន់តែខ្លាំង។ ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងដែរថា មិនមែនតែនៅច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ប៉ុណ្ណោះទេ ដែលឈ្មួញដែលប្រើឈ្មោះឧកញ៉ា ហ៊ុន ជា សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគំហុក គឺនៅច្រកទ្វេរភាគីណាំលៀ ឬប៉ុស្ដិ៍៧ក៏ឈ្មួញបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅវោតណាមគគ្រឹកគគ្រេងដែរ។ ការលើកឡើងខាងលើនេះ ខ្មែរអង្គរ កំពុងតែស្វែងរកការបំភ្លឺស្ថាប័នពាក់ពាន់ ជាពិសេស ពី លោកឧកញ៉ា ឧត្តសេនីយ៍ឯក ហ៊ុន ជា បាននៅឡើយទេ៕
http://ift.tt/2CScmmZ