Insurance

728x90

ខណៈកំពុងរៀបចំពិធីឡើងផ្ទះថ្មី ស្រាប់តែផ្ទះបាក់សង្កត់ភ្ញៀវស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល១១នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ ពិធីជប់លៀងឡើងផ្ទះថ្មីកំពុងដំណើរការ ស្រាប់តែផ្ទះនោះបាក់សង្កត់ភ្ញៀវដែលកំពុងតែចូលរួម បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល១១នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ នៅភូមិខ្នារ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ម្ចាស់ផ្ទះខាងលើឈ្មោះ ស្រ៊ុន ប្រុស ហើយផ្ទះដែលបាក់សង្កត់នេះ គឺទើបតែធ្វើរួច នៅពេលម្ចាស់កំពុងតែរៀបចំពិធីឡើងផ្ទះថ្មី សម្រាប់តែ បាក់វេរ៉ង់ដាមុខផ្ទះធ្វើពីថ្ម សង្កត់មនុស្ស។

លោកស្នងការ បញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ ញិល ប៉ុក ភេទស្រី អាយុ៧០ ដោយឡែកមនុស្ស១១នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះក៏បានបណ្ដាលឱ្យខូចខាតម៉ូតូ១គ្រឿង, រ៉ឺម៉កកង់បី១គ្រឿង និងកង់មួយគ្រឿងផងដែរ៕


http://bit.ly/2Kd8Iew
ខណៈកំពុងរៀបចំពិធីឡើងផ្ទះថ្មី ស្រាប់តែផ្ទះបាក់សង្កត់ភ្ញៀវស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល១១នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណៈកំពុងរៀបចំពិធីឡើងផ្ទះថ្មី ស្រាប់តែផ្ទះបាក់សង្កត់ភ្ញៀវស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល១១នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម Reviewed by yim PH on 5:16 PM Rating: 5

Entertainment

ads
Powered by Blogger.