Insurance

728x90

ធានាគារលាមក​នៅ អាម៉េរិក អ្នកបន្ទោបង់ម្តង បានលុយ ៤០ដុល្លារ

ប្រភព៖ Lookingtoday


អាម៉េរិក៖ ពិតជាមានសំណាង សម្រាប់ប្រជាជន ដែលបានរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាម៉េរិក ព្រោះនៅទីនោះ មានធានាគារលាមក ឯករាជ្យមិនស្វែងរកបា្រក់ ចំណេញមួយ ត្រូវបានគេហៅឈ្មោះថា OpenBiome មានឆន្ទៈផ្តល់ប្រាក់ ដល់អ្នកស្ម័គ្រចិត្តគ្រប់គ្នា ៤០ដុល្លារ ក្នុងការបន្ទោបង់ម្តង (អ្នកឧស្សាហ៍បន្ទោបង់ ឆាប់ក្លាយជាអ្នកមាន) ។


ចំពោះលាមក ដែលធានាគារ ប្រមូលបានមកទាំងអស់នោះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ធ្វើការបំប្លែង លាមកដើម្បីប្រឆាំងនឹង មេរោគ C.difficile (បាក់តេរីឬសត្វល្អិត ដែលអាចបង្ករឲ្យ មានគ្រោះថ្នាក់ដល់ជីវិត) ។ វាបានប៉ះពាល់ដល់ មនុស្សច្រើន ជាង៥សែននាក់ និងបានសម្លាប់ ប្រជាជនអាម៉េរិក ១៤០០០ ជារៀងរាល់ឆ្នាំ ។


ការបំប្លែងលាមកត្រូវបាន គ្រូពេទ្យជាច្រើន បានលើកឡើងថាជាថ្នាំព្យាបាល ដ៏អស្ចារ្យសម្រាប់ ការចម្លងមេរោគ C. difficile ដែលកើតឡើងភាគច្រើន បំផុតចំពោះអ្នកជំងឺ សម្រាកនៅក្នុងមន្ទីរពេទ្យ ។ វាបណ្តាលឲ្យមានជម្ងឺផ្តាស់សាយ ឈឺចុកនៅក្នុងពោះ រាករូសធ្ងន់ធ្ងរ ហើយករណីខ្លះស្មុគស្មាញ ដែលអាចគំរាមកំហែងដល់ជីវិត ដូចជាការបង្កឲ្យហើម ពោះវៀនធ្ងន់ធ្ងជាដើម ។


អ្នកជំងឺទាំងឡាយណា ដែលមានអាការៈនេះ កើតឡើងត្រូវឈឺ អស់រយៈពេលជាច្រើនខែ ហើយមានឱកាសត្រឹមតែ ៧៥ ភាគរយប៉ុណ្ណោះ អាចរួចជីវិត ។ ហេតុដូចនេះហើយ បានជាមានធានាគាលាមក នេះបង្កើតឡើងហើយ ត្រូវចំណាយប្រាក់ដល់អ្នក បន្ទោបង់ម្តង ៤០ដុល្លារដូច្នេះ ៕









from khmer-press.com http://ift.tt/1DyV5sz

via IFTTT
ធានាគារលាមក​នៅ អាម៉េរិក អ្នកបន្ទោបង់ម្តង បានលុយ ៤០ដុល្លារ ធានាគារលាមក​នៅ អាម៉េរិក អ្នកបន្ទោបង់ម្តង បានលុយ ៤០ដុល្លារ Reviewed by yim PH on 11:26 AM Rating: 5

Entertainment

ads
Powered by Blogger.