មិនធម្មតា!…ពលករខ្មែរម្នាក់ច្រៀងជាប់លេខ ១ នៅកូរ៉េ
តំណាងឲ្យពលករខ្មែរកំពុងរស់នៅ និង បំពេញការងារនៅទីក្រុង ប៊ូឆុន ប្រទេសកូរ៉េខាងត្បូង យុវជន អ៊ិន ធារ៉ាវី បានធ្វើឲ្យមានការភ្ញាក់ផ្អើលប្រកបដោយមោទនភាព ដោយដណ្ដើមបានជយលាភីលេខ១ លើការប្រលងចម្រៀង Asian Festival 2014 កាលពីម្សិលមិញនេះ។
ពលករខ្មែរទៅពីខេត្តកណ្ដាលខាងលើបានប្រាប់ Sabay ថា ចម្រៀងមួយបទជាភាសាកូរ៉េ ដែលធ្វើឲ្យរូបគេទទួលបានជយលាភីក្នុងចំណោមបេក្ខភាពជាពលករមកពី១២ប្រទេសផ្សេងទៀតនោះមានចំណងជើងថា “소주 한잔” មានន័យជាភាសាខ្មែរថា “ស្រាមួយកែវ“។ នេះជាមោទកភាពសម្រាប់យុវជនរូបនេះ ក្នុងរយៈពេល៣ឆ្នាំ នៃការបំពេញការងារក្នុងនាមជាពលករ លើទឹកដីប្រទេសមានសេដ្ឋកិច្ចជឿនលឿននេះ។
ទោះបីជាយ៉ាងណា យុវជនខាងលើបន្តថា នេះមិនមែនសមិទ្ធផលថ្មីថ្មោង ក្នុងវិស័យសិល្បៈនោះទេ។ ក្នុងនាមជាពលករយ៉ាងណាក្ដី ប៉ុន្តែ ធារ៉វី ធ្លាប់បានបង្កើតការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម Facebook កន្លងមក ដោយប្រើប្រាស់សំឡេងស្រដៀងគ្នាទៅនឹងតារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងផលិតកម្មហង្សមាស។ ចំណែកមិត្តភ័ក្ដិរបស់គេខ្លះទៀតបានពោលសរសើរថា ធារ៉ាវី មានសំឡេងពីរោះមិនចាញ់តារាចម្រៀង ឆាយ វីរៈយុទ្ធ នៃផលិតកម្មសាន់ដេនោះឡើយ៕
សូមស្ដាប់បទចម្រៀង” 소주 한잔”ឬ“ស្រាមួយកែវ“របស់ អ៊ិន ធារ៉ាវី ដូចខាងក្រោម៖
http://ift.tt/1sDUZ0r