បេក្ខភាពប្រឡង The X Factor ត្រូវគណៈកម្មការសុំឱ្យផ្អាកច្រៀងកណ្ដាលទីសង្ស័យចាក់ឌីស ប៉ុន្តែនាងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល!
វាបានក្លាយជារឿងប្រវត្តិសាស្ត្រមួយរួចទៅហើយសម្រាប់កម្មវិធី The X Factor របស់ប្រទេសអ៊ុយក្រែននៅពេលបេក្ខភាពជានារីម្នាក់ត្រូវបានគណៈកម្មការសុំឱ្យនាងបញ្ឈប់ការច្រៀងខណៈពេលកំពុងប្រឡងពាក់កណ្ដាលទី ដោយសារតែសង្ស័យថានាងមិនបានច្រៀងផ្ទាល់នោះទេ គឺយកឌីសដែលថតទុករួចយកមកចាក់។
នាង Aida Nikolaychuk បានចូលប្រកួតវគ្គជម្រុះកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The X Factor ដែលប្រទេសអ៊ុយក្រែនបានទិញកម្មសិទ្ធិបញ្ញា ពីម្ចាស់ដើមប្រទេសអង់គ្លេសមកផលិតនៅក្នុងប្រទេសខ្លួននោះ នាងគឺជាបេក្ខភាពតែម្នាក់ក្នុងចំណោមបេក្ខភាពសរុប ៣០០០០នាក់ ដែលត្រូវបានគណៈកម្មការសង្ស័យថា នាងមិនបានច្រៀងផ្ទាល់មាត់ កំឡុងពេលប្រឡងចម្រៀង។
បទចម្រៀងដែលនាងលើកយកមកច្រៀងក្នុងការប្រឡងនោះមានចំណងជើងថា Lullaby ជាបទចម្រៀងសំនៀងដើមរបស់តារាចម្រៀង Polina Gagarina ប៉ុន្តែពេលនាងកំពុងបង្ហើរសំនៀងសុខៗគណៈកម្មការចាប់ផ្ដើមសម្ដែងទឹកមុខសង្ស័យថានោះជាសំឡេងនាងច្រៀងផ្ទាល់ឬក៏អត់ ព្រោះស្ដាប់ទៅដូចជានាងបានថតដាក់ឌីសហើយយកចាក់អីចឹង។ ក្រោយការពិភាក្សាគ្នាហើយ គណៈកម្មការទាំងបួនក៏សម្រេចចិត្តបញ្ឈប់ការច្រៀងនាងពាក់កណ្ដាលទី ហើយសុំអោយនាងច្រៀងគោកគ្មានភ្លេងវិញម្ដង។
នៅពេលនាងបង្ហើរសំនៀងគោក អ្វីដែលទទួលបាននោះគឺភាពភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់ មិនថាតែគណៈកម្មាការទេ សូម្បីតែទស្សនិកជន ក៏អត់ទ្រាំមិនកោតសរសើរនាងមិនបានដែរ ព្រោះសំឡេងរបស់នាងពិរោះប្រៀបដូចជាចាក់ឌីសអីចឹង ដូច្នេះគណៈកម្មការទាំងបួន សម្រេចអោយនាងជាប់ទៅវគ្គបន្តទៀត៕
កុំអោយខាតពេលយូរទៅទស្សនាវីដេអូការប្រឡងចម្រៀង Aida Nikolaychuk ខាងក្រោម៖
from khmer-press.com http://ift.tt/1yOjPxj
via IFTTT