ភាពយន្តខ្មែរពោរពេញដោយភាពស្រើបស្រាល មានអ្នកចូលទស្សនាជាង១០លានដងលើបណ្តាញYoutube (វីដេអូ)
ភាយន្តខ្នាតធំខ្មែរមួយរឿងបានទទួលភាពល្បីល្បាញលើគេហទំព័រ Youtube ដោយមានអ្នកចូលទស្សនាដល់ទៅជាង១០លានដង។ រឿង “ស្ទឹងទឹកភ្នែក” ដែលឆ្លុះបញ្ចាំងពីវណ្ណអភិជន និងការជិះជាន់នៅក្នុងសម័យកាលមួយរបស់ខ្មែររៀបរាប់ពីវិវាទរវាង សេដ្ឋីជាអ្នកកាន់កាប់ដីធ្លីក្នុងស្រុក និងប្រជានជនដែលរងការជិះជាន់។
ការបំពានលើទាសាទាសីការសម្លាប់កម្មករ និងសេចក្ដីស្នេហា គឺជាចំណុចទាក់ទាញរបស់ភាពយន្តដែលមានអ្នកចូល ទស្សនាលើ Youtube ជាង១០លានដងនេះ។ ចំនួនអ្នកចូលទស្សនាដ៏ច្រើនសំបើម នេះអាចដោយសារពាក្យនាំមុខរបស់ចំណងជើងដែលត្រូវបានដាក់ នៅលើគេហទំព័រ Youtube “Khmer Sexy Movie” និងរូបភាពដែល Youtube ចាប់ចំត្រង់ឈុតស្នេហាដែលជាចំណុចកាន់តែទាក់ទាញមនុស្សអោយចូល ទស្សនាកាន់តែច្រើន។(ដកស្រសង់ពីកំណើតថ្មី)
ទោះបីជាយ៉ាងណា “ស្ទឹងទឹកភ្នែក” មិនបានបង្កប់ឈុតស្រើបស្រាលដែលស៊ីជម្រៅណាស់ណានោះទេ។ ភាពយន្តដែលមានអ្នកចូលទស្សនាលើ គេហទំព័រ Youtube ជាង១០លានដងនេះត្រូវបានពន្ធនិងដឹកនាំរឿងដោយលោក ហង្ស វណ្ណារ៉ា ខណៈរឿងនេះត្រូវបានគេបង្ហោះចូល Youtube នៅថ្ងៃទី១៨តុលាឆ្នាំ២០១៣៕
from khmer-press.com http://ift.tt/12fzZ5k
via IFTTT