Insurance

728x90

កម្ពុជា​បញ្ជូន​កីឡា​ 4​ប្រភេទ​ចូលរួម​ព្រឹត្តិការណ៍ ​កីឡា​សាកល វិទ្យាល័យ​អាស៊ាន​លើក​ទី​17 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដើមខែ​ធ្នូ

Monday 24/11/2014 Time : 04 : 08 pm


ភ្នំពេញ ៖កីឡា​៤​ប្រភេទ​របស់​កម្ពុជា​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ (17th ASEAN University Games) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ដើមខែ​ក្រោយនេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​និស្សិត​សាកលវិទ្យាល័យ​កម្ពុជាដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ លោក​អ៊ុ​ក សិទ្ធិ​ជាតិអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយនិង​កីឡា​ធ្លាប់​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​ការ​រង់ចាំ​ទទួល​ប្រតិភូ​កីឡាដែល​បាន​វិល​ត្រឡប់​ពី​ការ​ចូលរួម​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​នៅ​ប្រទេស​ថៃ​កន្លង​មក​ថា នៅ​ដើមខែ​ក្រោយ​នេះកម្ពុជា​នឹង​បញ្ជូន​កីឡា​ចំនួន​៤​ប្រភេទ​មាន​ដូច​ជា​កីឡា​ប៉េតង់​, បាល់ទាត់​, តេ​ក្វា​ន់​ដូនិង​វាយ​កូន​ឃ្លី​លើ​តុ​ទៅ​ចូលរួម​ប្រកួត​កីឡា​និស្សិត​ក្របខ័ណ្ឌ​អាស៊ាន​ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីដែល​ការ​ប្រកួត​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២១ ខែធ្នូឆ្នាំ​២០១៤ ។


លោក​បញ្ជាក់​ថាការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ ឆ្នាំ​នេះគឺ​មិន​អាច​បន្លំ​ដូច​ឆ្នាំ​មុន​ៗ​ឡើយគឺ​គណៈកម្មការ​រៀបចំ​តម្រូវ​ឱ្យ​កីឡាករ​ដែល​ត្រូវ​ចូលរួមគឺជា​និស្សិត​ពិតប្រាកដ​តែ​ម្តង ដោយ​មិនមែន​យក​កីឡាករ​អាជីពហើយ​មិនមែន​ជា​និស្សិត​មក​ឱ្យ​ចូលរួម​ទេ បើ​មិន​ដូច្នេះ​ទេគេ​នឹង​មិន​ឱ្យ​ចូលរួម​នោះ​ឡើយ​។ លោក​ព្រំ ប៊ុ​ណ្ណ​យី អគ្គនាយករង​កីឡានិង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​និស្សិត គឺជា​អ្នកដឹកនាំ​ប្រតិភូនិង​គ្រប់គ្រង​កីឡា​និស្សិត​សម្រាប់​ចូលរួម​ការ​ប្រកួត ។


គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ 16th ASEAN University Games លើក​ទី​១៦ នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០១២កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ទៅ​ចូលរួម​ប្រកួត គឺ​អត្តពលកម្ម​, ប៉េតង់​, តេ​ក្វា​ន់​ដូ​, យូ​ដូ និង​វាយ​កូន​បាល់ ។កាលនោះ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​៨​គ្រឿងគឺ​ប៉េតង់​៣​គ្រឿង​, តេ​ក្វា​ន់​ដូ​២​គ្រឿង​, យូ​ដូ​២​គ្រឿងនិង​វាយ​កូន​បាល់​១​គ្រឿង ។សម្រាប់​ឆ្នាំ​នេះ​ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​៤​ប្រភេទ​របស់​កម្ពុជា​នោះ​មាន​តែ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​បុ​៉​ណ្ណោះដែល​បាន​បង្ហើប​ឱ្យ​ដឹង​ពី​សមាសភាព​កីឡាករ​តេ​ក្វា​ន់​ដូ​ចំនួន​៣​រូបដែល​ត្រូវ​ទៅ​ចូលរួម ។កីឡាករ​ទាំង​៣​រូប​នោះ​សុទ្ធតែ​ជា​កីឡាករ​តេ​ក្វា​ន់​ដូ​ស្ទីល W.T.F (World Tae Kwon do Federationp) របស់​សាធារណរដ្ឋ​កូរ៉េដែល​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ។ ក្នុង​នោះ​មាន​កីឡាករ​រិ​ន ប៊ុ​ន​ហួតដែល​ត្រូវ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ក្រោម​៥៤​គីឡូក្រាម​, កីឡាករ​ប៉ាន់ខេមរា ប្រកួត​ប្រភេទ​ទម្ងន់​ក្រោម​៥៨​គីឡូក្រាម និង​កីឡាករ​ថា​ន់ រិ​ទ្ធីប្រកួត​ប្រភេទ​ទម្ងន់​ក្រោម​៦៨​គីឡូក្រាមដែល​សព្វថ្ងៃ​ពួក​គេ​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ ៕


ដោយៈ សូសៀង


រៀបចំដោយៈ ភក្ដី


By: khmeronlinenews.com


http://ift.tt/eA8V8J
កម្ពុជា​បញ្ជូន​កីឡា​ 4​ប្រភេទ​ចូលរួម​ព្រឹត្តិការណ៍ ​កីឡា​សាកល វិទ្យាល័យ​អាស៊ាន​លើក​ទី​17 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដើមខែ​ធ្នូ កម្ពុជា​បញ្ជូន​កីឡា​ 4​ប្រភេទ​ចូលរួម​ព្រឹត្តិការណ៍ ​កីឡា​សាកល វិទ្យាល័យ​អាស៊ាន​លើក​ទី​17 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដើមខែ​ធ្នូ Reviewed by yim PH on 4:11 PM Rating: 5

Entertainment

ads
Powered by Blogger.