បក្សប្រឆាំងក្រើនរំឭកសកម្មជនខ្លួនកុំឲ្យបាក់ស្មារតីករណីបក្សកាន់អំណាចចាប់សកម្មជន
ដោយ៖ ញឹម សុខន ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014 http://vodhotnews.com មើលរូបភាពបន្ថែម លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ និងសកម្មជនគណបក្សនៅខេត្តសៀមរាប កាលពីកន្លងទៅ មេដឹកនាំបក្សប្រឆាំងប្រកាសជាសាធារណៈ នៅថ្ងៃសៅរ៍នេះថា ការចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនគណបក្សសង្គ្រោះជាតិ និងចាប់ផ្សឹកព្រះសង្ឃ យកទៅដាក់ពន្ធនាគារជាបន្តបន្ទាប់ជាថ្មីទៀតនេះ បង្ហាញថា បក្សកាន់អំណាច កំពុងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ។ កិច្ចព្រមព្រៀងដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ត្រង់ប្រការ១ បញ្ជាក់ថា គណបក្សទាំងពីរបានឯកភាពគ្នាលើដំណោះស្រាយនយោបាយ ដោយចូលរួមធ្វើការជាមួយគ្នា នៅក្នុងស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយបញ្ហានានា របស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ពេលនោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងសកម្មជនមួយចំនួនទៀត របស់បក្សប្រឆាំង ដែលសមត្ថកិច្ច របស់រដ្ឋាភិបាលចាប់ខ្លួន ក៏ត្រូវតុលាការដោះលែងវិញភ្លាមៗ តាមរយៈចរចានយោបាយនេះ។ ក្នុងពិធីចុះជួបក្រុមអ្នកគាំទ្រនៅស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៤នេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា បានក្រើនរំឭកដល់ ក្រុមអ្នកគាំទ្រ កុំឲ្យបាក់ទឹកចិត្ត ពេលឃើញ […] http://ift.tt/eA8V8J
បក្សប្រឆាំងក្រើនរំឭកសកម្មជនខ្លួនកុំឲ្យបាក់ស្មារតីករណីបក្សកាន់អំណាចចាប់សកម្មជន
Reviewed by yim PH
on
11:51 PM
Rating: