ស្ទឹងមានជ័យចំណុចស្ទះព្រឹកមិនគ្រប់ ស្ទះយប់បន្ថែម
នៅព្រឹកចន្លោះម៉ោង៧ទៅ៨កន្លះ ផ្សារស្ទឹងមានជ័យដែលជាចំណុចបំពង់កនាំចរាចរណ៍ចេញចូលក្រុងនោះ ចាប់ផ្ដើមស្ទះចង្អៀត។ ប៉ុន្តែមិនមែនតែពេលល្ងាចឡើយ លំហូរយានយន្តនៅត្រង់នេះកាន់តែណែនតាន់តាប់ម្ដងទៀតនៅពេលល្ងាចចាប់ពីម៉ោងខ្ទង់៦ដល់៧កន្លះ ឬ៨យប់។
អ្នកស្រី ជា ស៊ុយ អ្នកលក់ត្រីអាំងល្ងាចៗនៅមុខផ្សារស្ទឹងមានជ័យថ្លែងប្រាប់ពីស្ថានភាពប្រចាំថ្ងៃថា ៖ “ព្រលប់ៗវាចង្អៀតចង់រាល់ថ្ងៃ ព្រោះអ្នករៀនអ្នកធ្វើការក៏គេចេញ ឯឡានធំៗ ឡានដឹកសំរាមក៏គេម៉ោ។ ណាមួយ វាជង្ហុកនោះជង្ហុកពេកហើយ។ មើលខាងមុខវត្តមើល ផ្លូវក្រហេងក្រហូងជិះចង់បាក់ចង្កឹះ រវល់តែបង្អង់ រវល់តែគេចគ្នាហ្នឹង រឿងអីមិនស្ទះ?”។
អត្ថបទ៖ ខ្វាន់
រូបភាព៖ ទូរសព្ទដៃhttp://ift.tt/1EOYa6H
ស្ទឹងមានជ័យចំណុចស្ទះព្រឹកមិនគ្រប់ ស្ទះយប់បន្ថែម
Reviewed by yim PH
on
9:17 AM
Rating: