៣កន្លែងនេះ ឲ្យតែម៉ោង៣ទៅ៤ទៀបភ្លឺ មនុស្សពេញៗតែម្តង
នៅវេលាម៉ោងប្រហែលជា៣ទៅ៤ទៀបភ្លឺជារៀងរាល់យប់ហាងកាហ្វេមួយនៅម្តុំផ្សារដេប៉ូ នៅតែមានមនុស្សចូលពិសាកាហ្វេពេញៗស្ទើររាល់យប់។ បុរសម្នាក់ដែលចូលពិសាកាហ្វេទាំងពេលទៀបភ្លឺបានឲ្យដឹងថា នៅម្តុំផ្សារដេប៉ូនេះមានតែហាងកាហ្វេមួយនេះទេដែលបើកលក់ទាំងយប់ទាំងថ្ងៃហើយមានមនុស្សចូលពិសាច្រើនស្ទើររាល់ថ្ងៃ។
នៅពេលលោកអ្នកក្រោកពីយប់ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះសីហនុ ហើយចង់ទទួលទានអាហារពេលទៀបភ្លឺនោះ ហាងគុយទាវមួយកន្លែងនៅម្តុំគីរីរម្យប្រហែលជាជម្រើសដ៏ល្អសម្រាប់លោកអ្នក ពីព្រោះនៅកន្លែងផ្សេងមិនទាន់មានហាងគុយទាវណាមួយបើកទ្វារនៅឡើយ។
ចំពោះរូបភាពទី៣គឺបង្ហាញពីសកម្មភាពនៅផ្សារនាគមាសខាងលិចផ្សារដើមគរដែលអាជីវករក្រោកទាំងយប់ដើម្បីដឹកជញ្ជូនបន្លែ ផ្លែឈើយកឲ្យម៉ូយ។ ប្រសិនបើលោកអ្នកធ្វើដំណើរប្រហែលម៉ោង៤ទៀបភ្លឺកាត់ផ្លូវម្តុំផ្សារនាគមាសនោះ ប្រាកដជាស្ទះមិនខាន ដូច្នេះគួរជៀសទៅផ្លូវផ្សេងទើបល្អ។
អត្ថបទ៖ ជាន ចាន់រ៉ា
http://ift.tt/1um8eTB