Insurance

728x90

បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​បាក់​ភ្លៅ​បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់ទៀត បាក់​ភ្លៅ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ួ​តូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ កាលពី​វេលា ម៉ោង​២០​និង​៤០​នាទី ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។​


មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​បើតាម​សាក្សី​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​ដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ចាស់ បើកបរ​បញ្ច្រាសទិស​គ្នា​ពេញ​មួយ​ទំហឹង​នៅលើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ភាគី​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​រងរបួស ធ្ងន់​រហូត បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ រីឯ​អ្នកបើកបរ​ម៉ូតូ​ហុងដា​ធុន​សេ​១០០​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង ។​


ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​ដែល​បាត់បង់​ជិវិត​ឈ្មោះ រឿន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BG-4178 ។ ចំណែកឯ​ភាគី​រងរបួស​បាក់​ភ្លៅ​នោះ​មានឈ្មោះ សុខ វ​ណ្ណី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ចាស់ ធុន​សេ​១០០ ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ ច​-5342.​ភព​១ ។​


​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍ ធ្វើ​កំណត់ហេតុ​ដកហូត យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់ កណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់ ។ ដោយឡែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​


KA-908705988101_n KA-8211326110051222_n



បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​បាក់​ភ្លៅ​បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​ បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​បាក់​ភ្លៅ​បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​ Reviewed by yim PH on 8:28 AM Rating: 5

Entertainment

ads
Powered by Blogger.