Insurance

728x90

សមត្ថកិច្ច​ចម្រុះ​ស្រុក​រលារ​ប្អៀ​រ រឹតបន្តឹង​សន្តិសុខ ចុះ​ឆែកឆេរ​រក​អា​វុ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ ពេលយប់​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​រលារ​ប្អៀ​រ រយៈពេល​មួយ​សប្តាហ៍​កន្លងទៅនេះ បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក ធ្វើ​ការចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជា​រៀងរាល់​យប់ នៅក្នុង​ស្រុក​រលារ​ប្អៀ​រ​ដើម្បី​រួមចំណែក​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក៏ដូចជា​ការពារ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល ដ្ឋា​ន​។ កិច្ចប្រតិបត្តិការ​នេះ​បានធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​មាន​សុខ​សុវត្ថិភាព​ល្អប្រសើរ​។ ​ ​


​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​រលារ​ប្អៀ​រ បាន​និយាយ​អោយដឹងថា​៖ ក្នុង​រយៈពេល​មួយ ខែ​កន្លងមកនេះ សមត្ថកិច្ច​នគរបាល​ស្រុក​រលារ​ប្អៀ​រ បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​១០​គោលដៅ ក្នុងនោះ​មាន​ទាំង​លើ​ថ្នល់ជាតិ និង​នៅតាម​ផ្លូវលំ​ជនបទ​។


​ជាល​ទ្ឋ​ផល សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទៅលើ​ម៉ូតូ​បាន​ចំនួន​រាប់ពាន់​គ្រឿង និង​រថយន្ត​បានជា ច្រើន​រយ​គ្រឿង រួមទាំង​គោយន្ត​។​ដោយឡែក​អាវុធជាតិផ្ទុះ​ឆែកឆេរ​ពុំ​ឃើញ​ទេ និង​បាន​រកឃើញ​អ្នក បើកបរ​មាន​ជាតិ​ស្រវឹង​១២​នាក់​អប់រំ​ក្មេង​ទំនើង​ដើរលេង​មួយចំនួន ក្នុងការ​ត្រួតពិនិត្យ​ក៏បាន​ជួប​ជាមួយ​អ្នក​តមាត់​មួយចំនួន​ផងដែរ​។​ ​ ​


លោក​អធិកា​របាល​បន្តទៀតថា​៖ បើទោះបី​ក្នុងការ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​មិនបាន​រកឃើញ​អ្វី​ជា​ដុំ​ ​កំភួន​ក៏ពិតមែន តែ​លោក​នឹង​បន្តការងារ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នេះ​ជា​បន្តទៀត​តាម​ផែនការ​ថ្នាក់លើ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក ក៏ដូចជា​ក្នុង​ខេត្ត​អោយមាន​សេចក្តីសុខ​និង​សុ​វត្តិភាព​ទាំង​ក្នុងការ​ធ្វើដំណើរ​ពេល​ថ្ងៃ​យប់ និង​ទាំង​ក្នុងការ​ប្រកបមុខរប​រ​រកស៊ី​អោយមាន​សន្តិសុខ​ល្អ ៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-00782 KA-00785 KA-00789 KA-00803



សមត្ថកិច្ច​ចម្រុះ​ស្រុក​រលារ​ប្អៀ​រ រឹតបន្តឹង​សន្តិសុខ ចុះ​ឆែកឆេរ​រក​អា​វុ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ ពេលយប់​ សមត្ថកិច្ច​ចម្រុះ​ស្រុក​រលារ​ប្អៀ​រ រឹតបន្តឹង​សន្តិសុខ ចុះ​ឆែកឆេរ​រក​អា​វុ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ ពេលយប់​ Reviewed by yim PH on 3:34 PM Rating: 5

Entertainment

ads
Powered by Blogger.