Insurance

728x90

មនុស្សជាង ៤០នាក់ បានស្លាប់ និងរបួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៨ ខែធ្នូ

Tuesday 09/12/2014 Time : 01 : 27 pm


ភ្នំពេញ៖យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថាក្នុង​គ្រោះថ្នាក់ចរាចរណ៍ទាំង ១៨លើកនេះបានបង្កឲ្យខូចខាត យានយន្តសរុប២៤គ្រឿងក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង, រថយន្ត ធុនតូចចំនួន៤គ្រឿង,យានផ្សេងៗ២គ្រឿង, និងថ្មើរជើង៣នាក់។


តាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្កស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ នេះមានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៨លើក យប់៨លើក, បណ្តាលឲ្យមនុស្សស្លាប់ចំនួន៨នាក់ (ប្រុស) របួសធ្ងន់ ២២នាក់ (ស្រី៥នាក់),និងរបួសស្រាល ១២នាក់ (ស្រី៣នាក់)។


មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺល្មើសល្បឿន៧លើក,ស្រវឹង២លើក,មិនគោរពសិទ្ធ២លើក, មិនប្រកាន់ស្តាំ១លើក,ប្រជែងគ្រោះថ្នាក់១លើក,បត់ គ្រោះថ្នាក់១លើក, ក្មេងរត់ឆ្លងផ្លូវ១លើក,បញ្ហាសុខភាព១លើក និងកត្តាយានយន្ត១លើក។ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន ២៤នាក់ (យប់១៣នាក់)។


រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤នេះសរុបចំនួន៤២០ គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ៦០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១២៥គ្រឿង, រថយន្តដឹកទំនិញធុនតូចចំនួន ៧៨គ្រឿង, រថយន្តដឹកទំនិញធុនធំ ១៥៧គ្រឿង។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុកចំនួន ១៤គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្ត៣៥៧គ្រឿងនិង នៅនាយកដ្ឋាន សណ្តាប់ធ្នាប់៤៩គ្រឿង៕


ដោយៈ សុខុម


រៀបចំដោយៈ ភក្ដី


By: khmeronlinenews.com


http://ift.tt/eA8V8J
មនុស្សជាង ៤០នាក់ បានស្លាប់ និងរបួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៨ ខែធ្នូ មនុស្សជាង ៤០នាក់ បានស្លាប់ និងរបួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៨ ខែធ្នូ Reviewed by yim PH on 1:43 PM Rating: 5

Entertainment

ads
Powered by Blogger.