Insurance

728x90

កែវ នីសា មិនចង់និយាយ​ រឿង​ម្តាយត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយ បានលេចឮធ្វើឲ្យ ទស្សនិកជន ជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងថាម្តាយ របស់តារាសម្តែង និងជាពិធី ការិនី សំឡេងផ្អែម នាង កែវ នីសា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ចូន ទៅតុលាការ ពាក់ព័ន្ធរឿងឆបោក កាលពីដើម ខែធ្នូ កន្លងទៅនេះ ដែលធ្វើឲ្យមហាជន ស្ទើរតែមិនជឿ ព្រោះថាគាត់មានកូនស្រី មានទាំងកេរ្តិ៍ឈ្មោះ រូបសម្រស់ និងទ្រព្យសម្បត្តិសមល្មម អាចរស់បានស្រួល ហេតុអីត្រូវទៅឆបោកគេទៀត ?


បើតាមប្រភព អ្នកតាមដានសិល្បៈ និងស្គាល់ម្តាយ របស់តារាស្រី កែវ នីសា បានឲ្យដឹងថា ថ្មីៗនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ម្តាយរបស់ នីសា ប្រាកដមែន ដោយស្ត្រីជាម្តាយនោះមាន ឈ្មោះ វ័ន សាវង្ស មានទីលំនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទឆបោក ។


ពាក់ព័ន្ធនឹងការលើកបែបនេះ គេហទំព័រ LookingTODAY បានទាក់ទង ទៅពិធីការិនី ក្នុងកម្មវិធី “រង្វាន់ទេវតា” អ្នកមេម៉ាយចាយសម្រស់ អ្នកនាង កែវ នីសា ដើម្បីសាកសួរ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ ប៉ុន្តែតារាស្រីរូបនេះបែរ ជាព្យាយាម មិនឆ្លើយសំណួរដែល ចោទសួរ ថាម្តាយរបស់នាង ពិតជាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកមែនឬយ៉ាងណា? ដោយនាងបែរជាឆ្លើយថា “សុំទោសណា ពេលនេះ ខ្ញុំអត់នៅស្រុកខ្មែរទេ គឺខ្ញុំកំពុងតែនៅសាំងហ្គាពួរ ហើយបើទាក់ទងមកសម្ភាសន៍ខ្ញុំ ឆ្លងប្រទេសបែបនេះ អស់លុយច្រើនណាស់ សុំទោស..!” រួចក៏ចុចផ្តាច់ទូរស័ព្ទ ចោលតែម្តង ។


តាមរយៈកាយវិការបែបនេះ គឺច្បាស់ណាស់ថា តារាស្រីរូបនេះ មានចេតនាគេចវេសសំណួរ ដែលចោទសួរនាង ទាក់ទងរឿងម្តាយ ដែលត្រូវ សមត្ថកិច្ច ឃាត់ខ្លួន ដោយនាងមានបំណង លាក់បាំងមិនចង់បកស្រាយ ឬក៏ច្រានចោលព័ត៌មាននោះឡើយ ៕







ផ្តល់សិទ្ធិដោយ៖ Lookingtoday




កែវ នីសា មិនចង់និយាយ​ រឿង​ម្តាយត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ កែវ នីសា មិនចង់និយាយ​ រឿង​ម្តាយត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ Reviewed by yim PH on 3:20 PM Rating: 5

Entertainment

ads
Powered by Blogger.