Insurance

728x90

បុរស​ម្នាក់​ស្លាប់ បែក​រយះ​ធ្លាយ​ពោះ​ចេញ​ថ្លើម និង​ពោះវៀន ដោយសារ​រថយន្ត​មួយ​បាំង​កន្លះ​បុក​ពីក្រោយ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ទៅយក​អាគុយ​

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​ស្លាប់​ក្នុង​សភាព​អាណោចអាធ័ម​ដោយ​បាក់ជើង​ជាច្រើន​កំណាត់​ទាំងសងខាង និង​បែក​ពោះ​ធ្លាយ​ចេញ​ថ្លើម​ពោះវៀន​មក​ក្រៅ​ស្លាប់​យ៉ាង​វេទនា​បំផុត ដោយសារ​ខណៈពេល​បុរសរងគ្រោះ​រូបនោះ​បាន​ជិះ​ម៉ូតូ​ទៅយក​អាគុយ​ត្រូវ​រថយន្ត​មួយ​បាំង​កន្លះ​មិន​ស្គាល់​ម៉ាក​បើក​ស្រប​ទិស​គ្នា​បុក​ចំ​ពីក្រោយ​ពេញទំហឹង ហើយ​កិន​ពីលើ​ម៉ូតូ និង​ជនរងគ្រោះ​។ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​២០​នាទី​ព្រលប់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​អូរត្រេះ​ក្បែរ​មាត់សមុទ្រ និង​មាន​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​៥០០​ម៉ែត្រ ស្ថិតក្នុង​ក្រុម​១ ភូមិ​៦ សង្កាត់​៤(​អូរត្រេះ​ចាស់​) ក្រុង​-​ខេត្ត​ព្រះសីហនុ ។​


​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ ប្រភេទ អា​សង់​ចិន ធ្វើដំណើរ តាមផ្លូវ​អូរត្រេះ​ម្នាក់ឯង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​គ្រោះថ្នាក់ ក៏មាន​រថយន្ត​មួយ​បាំង​កន្លះ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T 1230 បើក​ស្រប​ទិស​គ្នា បុក​ហើយ​កិន​ពីលើ​ម៉ូតូ និង​អ្នកបើក បណ្តាល​ឲ្យ​បុរសរងគ្រោះ​បាក់ជើង​ទាំងសងខាង បែក​រយះ​ពោះ​ធ្លាយ​ចេញ​ថ្លើម និង​ពោះវៀន មក​ខាងក្រៅ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល ។​


​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​អោយ​បុរស​ម្នាក់​ឈ្មោះ ម៉ឺង ច​យ អាយុ​៣៧​ឆ្នាំ​មុខរបរ​ដើរ​លក់​ត្រី​តាម​ផ្ទះ រស់នៅក្នុង​ក្រុមទី​១ ភូមិ​៦ សង្កាត់​៤(​អូរត្រេះ​ចាស់​) ក្រុង​-​ខេត្ត​ព្រះសីហនុ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ខណៈ​គាត់​បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ផលិត​នៅ​ប្រទេស​ចិន​គ្មាន​ស្លាក​លេខ​លើ​កំណាត់​ផ្លូវ​អូរត្រេះ​ក្បែរ​មាត់សមុទ្រ ត្រូវបាន​រថយន្ត​មួយគ្រឿង​ប្រភេទ​១​បាំង​កន្លះ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T 1230 បុក​ចំ​ពីក្រោយ​ហើយ​កិន​លើ​ជនរងគ្រោះ​ពីលើ​។ ភ្លាមនោះ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​


​ក្រោយ​កើតហេតុ​សាកសព​ជនរងគ្រោះ ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ប្រគល់ជូន​ក្រុមគ្រួសារ​យក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ម៉ូតូ​ត្រូវបាន​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រងចាំ​ការស៊ើបអង្កេត​រក​ម្ចាស់​រថយន្ត​យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ កោះរ៉ុង​ ​


KA-02069 KA-67



បុរស​ម្នាក់​ស្លាប់ បែក​រយះ​ធ្លាយ​ពោះ​ចេញ​ថ្លើម និង​ពោះវៀន ដោយសារ​រថយន្ត​មួយ​បាំង​កន្លះ​បុក​ពីក្រោយ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ទៅយក​អាគុយ​ បុរស​ម្នាក់​ស្លាប់ បែក​រយះ​ធ្លាយ​ពោះ​ចេញ​ថ្លើម និង​ពោះវៀន ដោយសារ​រថយន្ត​មួយ​បាំង​កន្លះ​បុក​ពីក្រោយ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ទៅយក​អាគុយ​ Reviewed by yim PH on 6:50 PM Rating: 5

Entertainment

ads
Powered by Blogger.