Insurance

728x90

បញ្ជូនបុរសចំណាស់ម្នាក់ ទៅតុលាការ ពីបទ រំលោភ សេពសន្ថវៈ

Monday 22/12/2014 Time : 01 : 49 pm


បាត់ដំបងបុរសចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យកម្រិតធ្ងន់ទៅតុលាការ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ពីបទ រំលោភសេពសន្ថវៈ បន្ទាប់សមត្ថកិច្ចនគរបាលស្រុកបាណន់បានឃាត់ខ្លួនបញ្ជូនមកស្នងការ ខេត្តរួចមក ដោយជនសង្ស័យបានប្រព្រឹត្តកាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះ ជនរងគ្រោះស្ថិតនៅក្រុមទី៥ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ កន្លងទៅ ។


យោងតាមរបាយ ការណ៍ អធិការស្រុកបាណន់បានឲ្យដឹងថាកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះ ជនរងគ្រោះស្ថិតនៅក្រុមទី៥ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់មានករណីរំលោភសេពសន្ថវៈមួយ បានកើតឡើង ដែលបង្កឡើង ដោយជនសង្ស័យម្នាក់ឈ្មោះ មិនសារុន ភេទប្រុស អាយុ៦៦ឆ្នាំ ជាគណៈកម្មការវត្តបឹងប្រី រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ មានអាយុ៤៧ឆ្នាំជាអ្នកដាំបាយក្នុងវត្តជាមួយគ្នា ។


ក្នុងរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានដើរទៅហៅជនរងគ្រោះដល់មុខផ្ទះ ឲ្យចុះមក និយាយគ្នាថា ឲ្យជួយដាំបាយវត្តដោយអ្នកដាំបាយវត្តម្នាក់ទៀត ជាប់រវល់អត់បានមកវត្តទេ គឺគ្មាននរណាដាំ ទើបមកហៅជនរងគ្រោះឲ្យមកជួយដាំជំនួស លុះជនរងគ្រោះ ចុះមកដីបាននិយាយគ្នាចប់ហើយជនសង្ស័យបានចាប់ជនរង គ្រោះ ផ្តួលនៅលើគ្រែមុខផ្ទះរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចម្តង ខណៈប្តីជនរងគ្រោះមិននៅផ្ទះបន្ទាប់ពីធ្វើសកម្មភាពរួច ក៏បានដើរចេញបាត់ទៅ ។ ក្រោយមករឿងនេះក៏បានលេចឮដឹងដល់ប្តី ហើយបានសម្រេច ចិត្ត ប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងហើយ ក៏បានចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យកាលពីវេលាម៉ោង ២ និង៤៥នាទីរសៀល ថ្ងៃទី២១ខែធ្នូ នាំយកមកអធិការ ស្រុកដើម្បីសួរនាំ ។


ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះបានសម្រេចម្តងពិតប្រាកដមែន តែជាការ ព្រមព្រៀងគ្នាទេមិនមែនជាការបង្ខិតបង្ខំឡើយ ។


ទោះជាយ៉ាងក៏ដោយ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថ កិច្ចនគរបាលស្រុកបាណន់ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកស្នងការនគរបាលខេត្ត កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ នេះដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២២ ខែធ្នូចាត់ការបន្តតាមច្បាប់ ៕


ដោយៈ សូសៀង


រៀបចំដោយៈ សុខុម


By: khmeronlinenews.com


http://ift.tt/eA8V8J
បញ្ជូនបុរសចំណាស់ម្នាក់ ទៅតុលាការ ពីបទ រំលោភ សេពសន្ថវៈ បញ្ជូនបុរសចំណាស់ម្នាក់ ទៅតុលាការ ពីបទ រំលោភ សេពសន្ថវៈ Reviewed by yim PH on 1:53 PM Rating: 5

Entertainment

ads
Powered by Blogger.