Insurance

728x90

កូនប្រុស​អាយុ​១៤ និង​១៥​ឆ្នាំ​ពីរ​នាក់​បងប្អូនបង្កើតលង់ទឹក​ស្លាប់ ដោយ​ស្រណោះ​ពេក​ម្តាយ​ឪពុក​ស្រែក​ទ្រហោយំ​ស្ទើ​គាំងបេះដូង​

​ខេត្តរតនគិរី​៖ ក្មេងប្រុស​ពីរ​នាក់​បងប្អូន​នឹង​បង្កើត​ត្រូវជា រួម​ផ្ទៃ​ម្តាយ​តែមួយ​បាននាំគ្នា​ងូតទឹក​លេង​ក្បែរ​ស្រះ​ទឹកស្អាត​(​តាយសេង​) ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។ ខណៈ​ចុះទៅ​ហែល​លេង​ក្នុង​ស្រះ​នោះ ដោយ​ខ្លួន​ពុំ​សូវ​ប្រសប់​ក្នុងការ​ហែល​ទឹក​ផង នោះ ក៏បាន​លង់ទឹក​ស្លាប់ ទាំង​២​នាក់​បងប្អូន​បានធ្វើ​ឲ្យ​អោយ​ឪពុកម្តាយ ព្រមទាំង​សាច់ញាតិ​បងប្អូន​ទ្រហោ​យំទួញ​សោកស្តាយ បោក​ប្រាណ ដោយ​ក្តី​ស្រណោះ ខ្លោចចិត្ត ដោយសារ​បាត់បង់​កូន​ជាទី​ស្រឡាញ់​ទាំង​ទ្វេ ស្រស់ៗ​នឹង​ភ្នែក ដែល​មិនគួរ​កើតឡើង​ចំពោះ​ពួកគេ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥២​នាទី​នា​រសៀល​ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០១៤ ដែល​ក្មេងប្រុស​លង់ទឹក​ស្លាប់​តែមួយ​ប៉ព្រិចភ្នែក​។​


​តាម​ប្រភព​សាក្សី​នៅ​កន្លែងកើតហេតុ​បានឃើញ​ហេតុការណ៍​តាំងពី​ដំបូង​អោយដឹងថា​៖ មុនពេល​កើតហេតុ​ឃើញ​ក្មេងប្រុស​ជា​ប្អូន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ វុ​ត សីហា អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ (​ជា​សិស្ស​) បាន​ចុះទៅ​ហែរ​ទឹកស្រះ​លេង​ស្រាប់តែ​លង់ទឹក​ស្រ​វ៉េ​ស្រ​វ៉ា​លើកដៃ​លើកជើង​ពុំរួច​មុជ​ងើបៗ នៅ​កណ្តាល​ស្រះ​។ លុះ​ឃើញ​សភាព​មិន​ស្រួល​ក្មេងប្រុស ទី​២​ដែល​ត្រូវជា​បង​បង្កើត​ត្រូវបាន​គេ​ស្គាល់ឈ្មោះ វុ​ត មករា អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ (​ជា​សិស្ស​) ក៏​ស្រូត​លោត​ចុះទៅ​ក្នុង​ស្រះ​ដើម្បី​ជួយ​ប្អូន ប៉ុន្តែ​អកុសល​ត្រូវ​ម​ជ្ជុ​រាជ​ឆក់យក​ជីវិត​ក្មេងប្រុស​អភ័ព្វ​ទាំង​២​នាក់ តែមួយ​ប៉ព្រិចភ្នែក​នៅក្នុង​ស្រះ​នោះ​តែម្តង​។ ​


ក្មេងប្រុស​ដ៏​គួរ​ឲ្យ​អាណិត​ទាំងពីរ​នាក់​បងប្អូន​មាន ឪពុក​ឈ្មោះ​វុ​ត និង​ម្តាយ​ឈ្មោះ សារឿន មាន​ទីលំនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី មានមុខ​របរ​លក់​គ្រឿងទេស​ដ៍ ប​ន្តិ​បន្តួច​នៅមុខ​ផ្ទះ​។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ជួយ​អន្តរាគមន៍​ស្រង់​ក្មេង​ទាំងពីរ​នាក់ ពី​ក្នុង​ទឹកស្រះ​លើកដាក់​លើ​រថយន្ត​សា​ម៉ុ​យ​នគរបាល​ចរាចរណ៍​ខេត្ត​ដឹក​បញ្ជូនមក​លំនៅដ្ឋាន​ផ្ទះ​ជនរងគ្រោះ​ប្រគល់អោយ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​បុណ្យ​ទៅតាម​ប្រពៃណី​៕ ដោយ លី វណ្ណៈ​ ​


KA-666 KA-551863513_n



កូនប្រុស​អាយុ​១៤ និង​១៥​ឆ្នាំ​ពីរ​នាក់​បងប្អូនបង្កើតលង់ទឹក​ស្លាប់ ដោយ​ស្រណោះ​ពេក​ម្តាយ​ឪពុក​ស្រែក​ទ្រហោយំ​ស្ទើ​គាំងបេះដូង​ កូនប្រុស​អាយុ​១៤ និង​១៥​ឆ្នាំ​ពីរ​នាក់​បងប្អូនបង្កើតលង់ទឹក​ស្លាប់ ដោយ​ស្រណោះ​ពេក​ម្តាយ​ឪពុក​ស្រែក​ទ្រហោយំ​ស្ទើ​គាំងបេះដូង​ Reviewed by yim PH on 2:25 PM Rating: 5

Entertainment

ads
Powered by Blogger.