Insurance

728x90

លោកតា​ម្នាក់ កំពុង​ជិះ​ម៉ូតូ​ឡើង​ផ្លូវជាតិ ត្រូវ​ឡាន​បុក​ចំ​ពេញទំហឹង ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់ បាន​ស្លាប់ ពេល​ក្រុមគ្រួសារ​បញ្ជូន​មកដល់​មន្ទីរពេទ្យ​ខេត្ត ដោយសារតែ គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្តបុក​ជាមួយ​ម៉ូតូ​កំពុងតែ​ជិះ​ឡើង​ថ្នល់ជាតិ​ប៉ើង​ធ្លាក់​ពីលើ​ថ្នល់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ និង​១០​នាទី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​លើក​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៧ និង​១០៨​ស្ថិត​ក្នុងភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។


សមត្ថកិច្ច​នគរបាល​ស្រុក​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​ក្នុង​គ្រោះថ្នាក់​នេះ​មានឈ្មោះ ជឹម ប៉ុន អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ស៊ី​ប្រ៊ុ​ស ពណ៌​ខ្មៅ​លាយ​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ចេញពី​ផ្លូវលំ​មួយកន្លែង​មក​ផ្លូវជាតិ ចំណែក​រថយន្ត​បង្ក​ម៉ាក​លុច​ស៊ី​ស RX-300​ពណ៌​ស្លែ ពាក់​ស្លាក​លេខ PP2H-9739 បើកបរ​ដោយ​បុរស​ជនជាតិ​ថៃ ដែលមាន​នាក់​ជិះ​៦​នាក់ ពុំ​ត្រូវបាន​គេ​អោយ ស្គាល់ឈ្មោះ​នោះឡើយ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​កើ​តទៅ​លិច​។​


​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​ផ្លូវលំ​មួយកន្លែង​ក្នុងទិសដៅ​ពី​កើតមក​លិច​ឡើងមក​ផ្លូវជាតិ​ក៍​ត្រូវ​រថយន្តបុក​ពេញទំហឹង​ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​ម៉ូតូ​ប៉ើង​បោក​ផ្ទប់​និង​ផ្លូវជាតិ​ហើយ​រថយន្ត​អូស​ម៉ូតូ​ចំងាយ​ប្រមាណ​ជា​១០​ម៉ែត្រ​ធ្វើអោយ​បុរសរងគ្រោះ​របួសធ្ងន់ ចំណែក​រថយន្ត​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ធ្លាក់​ពីលើ​ផ្លួ​វ​ជាតិ​ចូល​ព្រៃ តែ​មិន​ធ្វើអោយ​អ្នកជិះ​ក្នុង​រថយន្ត​មាន​គ្រោះថ្នាក់​ឡើយ​។


​ក្រោយពេល​កើតហេតុ​អ្នកបើកប​រថយន្ត​ទាំង​ប្តី​ប្រពន្ធ​ដែលជា​ជនជាតិខ្មែរ ថៃ បានធ្វើ​លិខិតធានា​ទទួល​ខុសត្រូវ ទៅតាម​ផ្លូវច្បាប់​ដោយ​មិនបាន​រត់គេចខ្លួន​នោះទេ​។ ដោយឡែក​ជនរងគ្រោះ ត្រូវបាន​កូនចៅ​ដឹក​តាម​រថយន្ត​បញ្ជូនទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត ហើយ​ត្រូវ​ក្រុម គ្រួសារ​ដឹក​សព​មកកាន់​លំនៅដ្ឋាន​ធ្វើបុណ្យ​ដោយ​ក្តី​សោកសៅ​។​


​រថយន្ត​បង្ក និង ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​ដឹក​យកមក​រក្សាទុក​នៅក្នុង​ការិយាល័យ​នគរបាល ចរាច​ណ៍ ផ្លូវគោក​ខេត្ត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​ម្ចាស់​រថយន្ត​នៅ​ដោះស្រាយ​មិនបាន​រត់គេចខ្លួន​ទៅណា​ឡើយ ទោះយ៉ាងណា​នេះ​ជា​គំរូ​ល្អ​ដែល​ពលរដ្ឋ​គួរ​មាន​សេចក្តីក្លាហាន​ក្នុងការ​ទួល​ខុសត្រូវ ដោយ​គោរព​ជនរងគ្រោះ និង​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-20141224_125208 KA-20141224_103036 KA-20141224_141038 KA-20141224_102916 KA-20141224_102854 KA-20141224_140929



លោកតា​ម្នាក់ កំពុង​ជិះ​ម៉ូតូ​ឡើង​ផ្លូវជាតិ ត្រូវ​ឡាន​បុក​ចំ​ពេញទំហឹង ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ លោកតា​ម្នាក់ កំពុង​ជិះ​ម៉ូតូ​ឡើង​ផ្លូវជាតិ ត្រូវ​ឡាន​បុក​ចំ​ពេញទំហឹង ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ Reviewed by yim PH on 1:55 PM Rating: 5

Entertainment

ads
Powered by Blogger.