ពលរដ្ឋថា៖ សមត្ថកិច្ចចម្រុះនៅតាមផ្លូវជាតិលេខ០៧ ដាក់កុងត្រូលជជុះ និងប្រដេញ រថយន្តដឹកឈើជន្លង់ម្រេច ដើម្បីជំរិតទារប្រាក់ ស្នើសុំឲ្យ លោកអភិបាលខេត្តជួយពួកគាត់ផង
ខេត្តក្រចេះ៖ ពលរដ្ឋនៅស្រុកស្នួលបាននិយាយថា បញ្ហារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្នួល នៅតែជាចំណុចក្តៅ ដោយសារតែក្រុមសមត្ថកិច្ចមួយចំនួនបានដាក់ក្រុងត្រូល ជជុះនៅតាមកំណាត់ផ្លូវជាតិលេខ០៧ តែងតែបើកឡានប្រដេញរថយន្តដឹកឈើជន្លង់ម្រេចបន្តិចបន្ទួចដែលតែងតែទាមទារឲ្យបង់លុយ តែ ខណៈពួកគេមិនបានចូលបង់លុយអោយនោះពួកគេប្រដេញស្ទាក់ចាប់គាបយកលុយ ។
ក្រុមអ្នកប្រកបមុខរបរដឹកឈើជន្លង់ម្រេចបន្តិចបន្ទួច ពីខេត្តក្រចេះ ឆ្ពោះទៅលក់ នៅស្រុកមេមត់នោះ បានត្អូញត្អែរថា នៅតាមកំណាត់ផ្លូវជាតិលេខ០៧ ចាប់ពីទីរួមខេត្តក្រចេះរហូតទៅដល់ស្រុកស្នួល មានក្រុមសមត្ថកិច្ចជាច្រើនបានចេញមកដាក់កុងត្រូលជជុះក្នុងរូបភាពបំពេញភារកិច្ចជំនាញរបស់ខ្លួន តែបែរជាយកតូនាទីមកប្រព្រឹត្តអំពើពុករលួយ គាបបង្ខំប្រជាពលរដ្ឋដែលដឹកឈើជន្លង់ម្រេចបន្តិចបន្ទួចគ្រាន់ទេជអង្ករច្រកឆ្នាំងយកលុយ ដាក់ហោប៉ៅ ដោយតម្រូវអោយគាត់បង់ប្រាក់ដ៍លើសលុបបើហ៊ានតវ៉ាគម្រាមចាប់ ។
បុរសវ័យកណ្តាលម្នាក់នៅស្រុកស្នួលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា សព្វថ្ងៃនេះគ្រួសារគាត់ បានខ្ចីប្រាក់ពីធនាគារ ទៅទិញឈើជន្លង់ម្រេចបន្តិចបន្ទួច យកទៅលក់ គ្រាន់និងបានដោះស្រាយជីវភាពក្នុងគ្រួសារ រាល់ថ្ងៃនេះបានចំណេញតិចតួចណាស់ បើសមត្ថកិច្ចតាមផ្លូវក្បាលដូចកណ្តាចច្រើនបែបនេះ គឺហាក់បីដូចជាពួកគាត់រកស៊ីដើម្បីចិញ្ចឹមតែសមត្ថកិច្ចតែប៉ុណ្ណោះ ដុះក្បាលពោះទាំងនោះ ។
គាត់បញ្ជាក់ទៀតថា សមត្ថកិច្ចខ្លះយកក្នុងមួយ ឡានតែ ២ម៉ឺនរៀលប៉ុណ្ណោះ ហើយសមត្ថកិច្ចដែលតម្រូវអោយបង់ប្រាក់ច្រើនជាង គេនោះគឺស្នាក់ការកងរាជអាវុធហត្ថ៧០៧ នៅចំណុចឃុំស្វាយជ្រះ និងមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើឆ្លូង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកប្រាក់ សំបូរ បានដាក់ពង្រាយ មន្ត្រីជំនិតរបស់ខ្លួនជាច្រើនកន្លែង ដើម្បីប្រមូលប្រាក់ពីក្រុមអ្នក ដឹកឈើជន្លង់ម្រេចទាំងនោះ ក្នុងមួយឡានត្រូវបង់ប្រាក់ចាប់ពី៤ម៉ឺនរៀលទៅ៨ម៉ឺន រៀល គាត់ថាបើមានការខកខានមិនបានបង់តែម្តង នោះពួកគេ និងប្រដេញចាប់ រឹបអូសយក ឬពិន័យបង់ប្រាក់ទ្វេរគុណផងដែរ គឺពិបាកតវ៉ាជាមួយពួកគេណាស់។
ប្រជាពលរដ្ឋស្រុកស្នួលបានរិះគន់ រថយន្តដឹកឈើជន្លង់ម្រេចជាច្រើន ដែលជួប នូវគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងពីការបើកបរល្បឿនលឿនហួសកំណាត់ ដោយសារការត់គេចពីក្រុមសមត្ថកិច្ចរដ្ឋបាលព្រៃឈើកូនចៅក្រុម លោក ប្រាក់បូរ និងប៉េអឹម ទាំងនោះ ហើយពេលខ្លះក៍ជ្រុលបុកផ្ទះអ្នកស្រុក ,អ្នកដំណើរ ឬក៍ជ្រុលទៅបុកគ្នាក្រឡាប់ បណ្តាលមនុស្សជាច្រើន ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍នេះ នេះក៏ដោយសារការប្រដេញធ្វើបាបពីក្រោយ របស់មន្ត្រីគាបសង្កត់នោះឯង។
ប្រជាពលរដ្ឋ ស្នើអោយអាជ្ញាធរស្រុកជួយពិនិត្យ កាត់បន្ថយ និងលុបបំបាត់កុងត្រូលជជុះ ជាពិសេសថ្នាក់លើគួរណែនាំ លោក ប្រាក់ សំបូរ ជានាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង-ស្នួល និងមន្ត្រីជំនិតជំនាញប្រដេញឡានដឹកជន្លងម្រេចបន្តិបន្ទួច បង្កគ្រោះថ្នាក់គួរអាសូរដល់ពលរដ្ឋក្រីក្ររកអង្ករច្រកឆ្នាំងខ្លះទៅ កុំអនុវត្តការងារបែបគេបង់លុយឲ្យបានដាក់ហោប៉ៅឲ្យដឹកម៉ាសេរី តែបើមិនបង់លុយឲ្យចេញឡានប្រដេញដូចចោរ គួរគិតដល់គ្រោះថ្នាក់ពលរដ្ឋតាមដងផ្លូវផងលោកម្ចាស់! ម្ចាស់ថ្លៃ!។
ដោយឡែកពលរដ្ឋរិះគន់ថា បច្ចុប្បន្នពួកមន្ត្រីខិលខូចមួយក្តាប់តូចនេះ ធ្វើបាបតែពលរដ្ឋតូចតាចទេ បើសម្រាប់អ្នកមានលុយ មានអំណាចដែលរកស៊ី ដឹកឈើប្រណីត តាមរថយន្តធំៗ ឆ្លងកាត់ស្រុកស្នួលនេះ សមត្ថកិច្ចមិនដែលខ្វល់ឡើយជាពិសេស ក្រុមលោកប្រាក់ សំបូរនោះ។ ចំណែកប្រពលរដ្ឋ ដឹកឈើជន្លង់ម្រេចបន្តិចបន្ទួច គ្រាន់និងចិញ្ចឹមជីវិតនោះ បែជាសមត្ថកិច្ចនាំគ្នាបង្កើតកុងត្រូលជជុះពេញផ្លូវ សុទ្ធតែយកតួនាទីមកបំភ័យពួកគាត់សម្លុតគម្រាមយកលុយ ដូចចោរហារយ ៕ ម៉េង ហ៊ាង
លោក ប្រាក់ សំបូរ ជានាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង-ស្នួល ខេត្តក្រចេះ