សាខាគ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹតខេត្តកំពង់ឆ្នាំង ធ្វើពិធីចាប់រង្វាន់ប្រចាំឆ្នាំជូនអតិថិជន
ខេត្តកំពង់ឆ្នាំង៖ រង្វាន់ចំនួន៥៥រង្វាន់ ជាវត្ថុប្រើប្រាស់ របស់គ្រឹះស្ថានអម្រឹតសាខាខេត្តកំពង់ឆ្នាំងបានធ្វើកម្មវិធីចាប់រង្វាន់ជូនអតិថិជនរបស់ខ្លួនប្រចាំឆ្នាំ២០១៤។ កម្មវិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងគ្រឹះស្ថានអម្រឹតក្រុងកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង។
លោក តឹក សុខហេង ប្រធានគ្រឹះស្ថានអម្រឹតខេត្តកំពង់ឆ្នាំង បានរាយការណ៍នៅក្នុងកម្មវិធី នេះអោយដឹងថា៖គ្រឹះស្ថានអម្រឹតបានកើតឡើងនៅឆ្នាំ២០០១ និងបានធ្វើប្រតិបត្តិការនៅក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០០២។ មកដល់ពេលនេះសាខាគ្រឹះស្ថានអម្រឹតនៅក្នុងខេត្តកំពង់ឆ្នាំងមានសាខា៧ស្រុកនិង១ក្រុង នៅក្នុងខេត្តពោធិសាត់មានសាខា៣ស្រុក។ គិតត្រឹមចុងខែវិច្ចិកា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា បានកម្ចីប្រាក់ពីគ្រឹះស្ថានអម្រឹតចំនួន ២៩៤លានដុល្លារ គណនីកម្ចីប្រាក់មាន៣៤០.០០០នាក់ ចំនួនប្រាក់បញ្ញើមាន១៥៥លានដុល្លារ ចំនួនអ្នកបើកគណនីសរុប១៩២.២៧៤នាក់ បុគ្គលិកធ្វើការងារនៅក្នុងទូទាំងប្រទេសមានចំនួន៣.០០០នាក់។
លោក នុត សួរ ប្រធានសាខាអម្រឹតក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ឆ្នាំង និងនៅ៣ស្រុកក្នុងខេត្តពោធិសាត់បានកម្ចីប្រាក់ពីសាខាគ្រឹះស្ថានអម្រឹតខេត្តកំពង់ឆ្នាំងចំនួន១៣លានដុល្លារ មានអ្នកខ្ចីចំនួន១៧.៥១៩នាក់ អ្នកបើកគណនីស្សំមានចំនួន១១.៤៥៤គណនី មានទឹកប្រាក់សន្សំសរុបចំនួន១៣លានដុល្លារ ចំណែកបុគ្គលិកធ្វការងារ អម្រឹតនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនសរុប១៤០នាក់។
លោក នុត សួរ បានអោយដឹងទៀតថា៖ នៅក្នុងកម្មវិធីចាប់រង្វាន់ថ្ងៃនេះ គ្រឹះស្ថានអម្រឹត ខេត្តកំពង់ឆ្នាំងបានផ្តល់សន្លឹកឆ្នោតជូនអថិតិជនចំនួន២.០០០សន្លឹក ចំណែករង្វាន់ផ្តល់ជូនមាន ចំនួន៥៥រង្វាន់គឺ៖ ម៉ូតូចំនួន២គ្រឿង ទូរទស្សន៍ចំនួន១១គ្រឿង និងកង្ហាល់ចំនួន៤០គ្រឿង។ការ ចាប់រង្វាន់នេះតាមគោលការណ៍របស់ថ្នាក់ដឹកនាំអម្រឹត គឺត្រូវចាប់ឆ្នោតពីរង្វាន់ធំមកតូច ដើម្បីអោ យអតិថិជនទាំងអស់មានឱកាសផ្សងសំណាងរង្វាន់ធំទាំងអស់គ្នា។
ក្នុងការចាប់យកសន្លឹកឆ្នោតរង្វាន់ធំម៉ូតូ២គ្រឿងគឺលោក តឹក សុខហេង ប្រធាសាខាអម្រឹត ខេត្តកំពង់ឆ្នាំងជាអ្នកឡើងចាប់សន្លឹកឆ្នោត ចំណែករង្វាន់ទូរទស្សន៍១១គ្រឿងគឺលោកហៃ មនោ រម្យ អភិបាលក្រុងកំពង់ឆ្នាំងជាអ្នកឡើងចាប់សន្លឹកឆ្នោត ដោយឡែករង្វាន់កង្ហាល់៤០គ្រឿងគឺ លោក អៀ ប៊ុនធឿន ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តជាអ្នកឡើងចាប់ស្លឹក ឆ្នោត។រង្វាន់ធំម៉ូតូ២គ្រឿងបានទៅ ១ឈ្មោះ ឃន សុជាតិ នៅភូមិព្រែកត្នោត សង្កាត់រលាប ខេត្ត ពោធិសាត់ ២ឈ្មោះ គឹម សុខន នៅភូមិត្រាង ឃុំស្វាយអាត់ ខេត្តពោធិសាត់ ចំណែករង្វាន់ទូរ ទស្សន៍ និងកង្ហាល់បានទៅលើអ្នកខេត្តកំពង់ឆ្នាំងផង និងអ្នកខេត្តពោធិសាត់ផងដែរ។
ដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយវិស័យធនាគារឯកជនជាច្រើនបានដាក់ទុននៅក្នុងកម្ពុជា និងបានជួយផ្តល់ឥទានប្រាក់កម្ចីជាច្រើនដល់ប្រជាពលរដ្ឋយើង៕ ដោយ រិទ្ធិ ជ័យ