Insurance

728x90

ក្រឡាប់​ឡាន​ដឹកឈើ ឈ្មួញ ទូច ចាន់​ថុ​ន ហៅ វ៉ា សង្កត់​កម្មករ​ស្លាប់​ម្នាក់ ខណៈ​ខេត្តសៀមរាប​កំពុង​ផ្ទុះ​ការជួញដូរ​ឈើ​យ៉ាង​អនាធិបតេយ្យ​

​ខេត្ដ​សៀមរាប​៖ កម្មករ​ស៊ីឈ្នួល​លីសែង​ឈើ​ម្នាក់​ឲ្យ​ឈ្មួញ​ឈើ ឈ្មោះ ទូច ចាន់​ថុ​ន ហៅ​វ៉ា ខណៈ​ជិះ​តាម​រថយន្ត​ដឹកឈើ​បើក​ក្នុង​ល្បឿន​លឿន​ដែល​គេ​សង្ស័យថា​គេ​ត​ពី​សមត្ថកិច្ច​តាម​កោសរូស​លុយ​បាន​ក្រឡាប់​ធ្លាក់ចូល​ទឹកស្រះ ធ្វើ​ឲ្យ​ឡាន និង​ឈើ​សង្កត់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍ នេះ កើតឡើង​ចំណុច​អូរ​បែក​តាប់ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​២៤ ខែធ្នូ​មក​ម្លេះ ប៉ុន្ដែ​ទើប​បែកធ្លាយ​ព័ត៌មាន បន្ទាប់ពី​ឈ្មួញ​ឈើ​រូបនោះ ផ្ដល់​លុយកាក់​បន្ដិច​ប​ន្ទូ​ច​លាក់បាំង​ព័ត៌មាន ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ សមត្ថកិច្ច​បាន​អូស​យក​រថយន្ដ​មក​រក្សាទុក​ប៉ុស្ដិ៍​រដ្ឋបាល​ស្រែ​ណូយ​។​


​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ភោគ ផៃ អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​កម្មករ​លី​សែង​ឈើ រស់នៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប មិនមាន​ប្រពន្ធ​ទេ​។ ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​បន្ដថា​៖ សាកសព​ជនរងគ្រោះ ត្រូវបាន​ឈ្មួញ ឈើ​ឈ្មោះ​វ៉ា​នោះ​ដឹក​មក​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ទាំងយប់ ហើយ​បង្ខំ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​ឲ្យ​ឆាប់​ចប់​ដោយ​ខ្លាច​បែកការ និង​បានផ្ដល់​លុយ​ឲ្យ​បន្ដិច​ប​ន្ទួ​ច​ផងដែរ​។


​ប្រភព​បាន​បន្ត​ដឹង​ទៀតថា ឈ្មួញ​ឈើ ឈ្មោះ ទូច ចាន់​ថុ​ន បាន​យក​ក្វក​បន្ដិច​ប​ន្ទួ​ច​ញុ​ក​មាត់​សមត្ថកិច្ច ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​កុំ​ឲ្យ​បែកការ​ករណី​ឡាន​ក្រឡាប់​នេះ ប៉ុន្ដែ​ទោះជា​យ៉ាងណា ខ្មោច​ងាប់​យក​ចង្អេរ​បាំង មិន​ជិត​ឡើយ​។ ប៉ុន្តែ​យើង​ក៏​មិនអាច​ទាក់ទង​ឈ្មួញ​ឈើ​សម្លាប់​មនុស្ស ឈ្មោះ ទូច ចាន់​ថុ​ន ហៅ​វ៉ា ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល​។​


សូមបញ្ជាក់ថា​៖ ឈ្មួញ​ឈើ​ពីររូប ឈ្មោះ ទូច ចាន់​ថុ​ន ហៅ វ៉ា ជា​ឈ្មួញ​ឈើ​ដឹកជញ្ជូន​ឈើ សកម្ម ណាស់​នៅក្នុង​ខេត្ដ​សៀមរាប ហើយ​កន្លងមក​សមត្ថ​កិច្ច​ធ្លាប់​ចាប់បាន​ទាំង​ព្រឹក ខណៈដែល​កំពង់​ដឹក​ចូល​ដេប៉ូ​លក់​ឈើ​នៅ​កណ្ដាល​ក្រុង​សៀមរាប​។ ប៉ុន្ដែ​ទោះ​មិនដឹងថា​ឈ្មួញ​ឈ្មោះ​វ៉ា នេះ​មិន​រៀងចាល​ឬ​មកពី​មានការ​ត្រូវរ៉ូវ​គ្មា​ជាមួយ​សមត្ថកិច្ច​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យ៉ាងណា​នោះទេ ព្រោះ​គេ​ឃើញ​មេ​ឈ្មួញ​រូបនោះ​ធ្វើ​សកម្ម​ភាពខ្លាំង​ជាង​មុន​ទ្វេ​ឡើង​។


​ប្រភព​បាន​អះអាងថា​៖ សព្វថ្ងៃនេះ​ខេត្ដ​សៀមរាប ត្រូវ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹក​គ្រែង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម​ពី​រាប់រយ​រថយន្ដ​ឡើយ​ដែល​នេះ​ជា​បទល្មើស​យ៉ាង​អនាធិបតេយ្យ​បំផុត ដោយសារតែ​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មួយ​នេះ បាន​យក​ឥទ្ធិពល និង​អំណាច​របស់ខ្លួន​អង្គុយចាំ​ទទួល​សំណូក​ពី​ពួក​ឈ្មួញ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​រៀងៗ​ខ្លួន​ដោយ​លែង​ខ្លាច​ថ្នាក់លើ សូម្បីតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកដល់​ម៉ោង​នេះ​ពួក​មន្ត្រី​ឆ្លៀតឱកាស​ទាំងនោះ​ទំនងជា​គិតថា លែង​ឆោតល្ងង់​ជាមួយនឹង​ការ​បន្លាច​បំភ័យ​អ្វី​ទាំងនោះ​ទៀតហើយ​៕ ​


KA-77SR KA-78SR



ក្រឡាប់​ឡាន​ដឹកឈើ ឈ្មួញ ទូច ចាន់​ថុ​ន ហៅ វ៉ា សង្កត់​កម្មករ​ស្លាប់​ម្នាក់ ខណៈ​ខេត្តសៀមរាប​កំពុង​ផ្ទុះ​ការជួញដូរ​ឈើ​យ៉ាង​អនាធិបតេយ្យ​ ក្រឡាប់​ឡាន​ដឹកឈើ ឈ្មួញ ទូច ចាន់​ថុ​ន ហៅ វ៉ា សង្កត់​កម្មករ​ស្លាប់​ម្នាក់ ខណៈ​ខេត្តសៀមរាប​កំពុង​ផ្ទុះ​ការជួញដូរ​ឈើ​យ៉ាង​អនាធិបតេយ្យ​ Reviewed by yim PH on 6:00 PM Rating: 5

Entertainment

ads
Powered by Blogger.