Insurance

728x90

កុមារា​អាយុ​១៣​ឆ្នាំ​ម្នាក់ រត់ចោល​ជីដូន​ជិះ​កង់​ផ្សងព្រេង​ពី​កំពង់ឆ្នាំង​ទៅរក​ឪពុក​មាន​ប្រពន្ធចុង នៅ​ខេត្តពោធិសាត់​

​ខេត្តកំពង់ឆ្នាំង​៖ កុមារា​អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​បាត់​ពី​ផ្ទះ​១​យប់​២​ថ្ងៃ​ធ្វើអោយ​ជីដូន​ចាស់​ភ័យព្រួយ​យំ​ទន់​ខ្លួន​ព្រោះតែ​មិនដឹង​ជា​ចៅប្រុស​ជាទី​ស្រឡាញ់​ទៅ​ទីណា ឬ​មិនដឹង​មាន​គ្រោះថ្នាក់​ឡើយ និង​បាន​ទៅ​ប្តឹ​សមត្ថកិច្ច​នគរបាលរ​ដ្ឋ​បាល​ជ្រៃ​បាក់​ទាំងយប់​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ អោយជួយ​រក ។​


លោកយាយ ជុំ សុភាព អាយុ​៦០​ឆ្នាំ ដែល​ត្រូវជា​ជីដូន​កុមារា​ដែល​បាត់​ខ្លួន​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖ ចៅប្រុស​របស់គាត់​មានឈ្មោះ ណ​យ ណេ​ន អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៨​រៀន​នៅ​សាលា​វិទ្យាល័យ ប៊ុន រ៉ានី​ហ៊ុនសែន រលារ​ប្អៀ​រ​ត្បូង ។ ម្តាយ​របស់គេ​ឈ្មោះ ណាក់ ស៊ី​យ៉​ន អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ធ្វើការ​ឯ​ប្រទេស​ម៉ាឡេស៊ី ចំណែក​ចៅប្រុស នេះ​រស់នៅ​ជា មួយ​លោកយាយ នៅក្នុង​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ តាំងពី​ម្តាយ​របស់គេ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឃ្លាតឆ្ងាយ​អស់​រយៈពេល​៤​ឆ្នាំ​ហើយ ជា​អកុសល​ឪពុក​របស់គេ​បាន​មាន​ប្រពន្ធចុង​ទៅ​ឃ្លាតឆ្ងាយ​រូបគេ​ថែមទៀត​ដែល​ធ្វើ​ឲ្យ​គេ​ចេះតែ​សង្វេក​។​


មុន​ថ្ងៃ​ដែល​គេ​ចេញពីផ្ទះ​គឺ​ពុំមាន​ន​ណា​រករឿង ឬក៏​ស្តី​បន្ទោះ​អោយគេ​ឡើយ ។ គឺ​គេ ជីះ​កង់​ស្ពាយ​សៀវភៅ​ទៅ​រៀន​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ ជាធម្មតា​ដូច​រាល់ថ្ងៃ លុះ​យប់​ឡើង​មិនឃើញ​ចៅ​របស់គាត់​ត្រឡប់មកផ្ទះ​វិញ ទើប​មានការ​ឆោឡោឡើង ខ្លះ​ដើរ​ក​អ្នក​ខ្លះទៀត​ទៅប្តឹង​សមត្ថកិច្ច​អោយជួយ​រក​ទាំងយប់​។​


​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​បានអោយដឹង​ថា​៖ កុមារា​ដែល បាត់​ពី​ផ្ទះ​ត្រូវ​សមត្ថកិច្ច​ឃាត់ទុក​នៅឯ​ស្រុក​ក្រគរ​ខេត្តពោធិសាត់ ព្រោះ​ពេលនោះ​ក្រុម​ប្រជា​ការពា​ឃុំ​ឃើញ​កុមារា​រូបនេះ​ជិះ​កង់​តែម្នាក់ឯង​កណ្តាលយប់​អា​ធ្រា​ត ទើប​ប្រជា​ការពារ​ឃាត់​សួរនាំ​ដឹង​រឿង​ក៏​នាំទៅ​ដេក​នៅ​ប៉ុស្តិ៍នគរបាល​ឈើ​តុំ​១​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែធ្នូ​នេះ​សមត្ថកិច្ច​ខេត្តពោធិសាត់​បានធ្វើការ ទំនាក់ទំនង​ជាមួយ​ស​ម​ត្ថ​កិច្ច​ខេត្តកំពង់ឆ្នាំង ទើប​លោកយាយ​ទៅ​ទទួលយក​ត្រឡប់មកផ្ទះ​វិញ ដោយមាន លោក​សំ សុខា នាយប៉ុស្តិ៍​នគរបាល ឃុំ​ជ្រៃ​បាក់​ជូនទៅ​ទទួល​យកមក​ជូន​លោកយាយ​វិញ​។


នៅពេល​ជួបគ្នា​ជីដូន​បាន​ឱប​ចៅ​ទាំង​ទឹកភ្នែក ហើយ​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​កុមារា រូបនេះ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​រត់ចេញ ពី​ផ្ទះ​ពិតមែន ព្រោះតែ​រូបគេ​នឹក​ណាស់​ចង់​ទៅរក​ឪពុក​របស់គេ​ដែលមាន​ប្រពន្ធ​១​ទៀត​នៅក្នុង​ខេត្តពោធិសាត់ តែ​គេ​មិនបាន​ស្គាល់​ថា​ឪពុក​របស់គេ​រស់នៅក្នុង​ភូមិ​អី​ឃុំ​អី​នោះទេ​គឺ​ជិះ​កង់​ផ្សងព្រេង​រក​ទាំង​ទាំង​គ្មាន​ដំណឹង​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-44 KA-00879



កុមារា​អាយុ​១៣​ឆ្នាំ​ម្នាក់ រត់ចោល​ជីដូន​ជិះ​កង់​ផ្សងព្រេង​ពី​កំពង់ឆ្នាំង​ទៅរក​ឪពុក​មាន​ប្រពន្ធចុង នៅ​ខេត្តពោធិសាត់​ កុមារា​អាយុ​១៣​ឆ្នាំ​ម្នាក់ រត់ចោល​ជីដូន​ជិះ​កង់​ផ្សងព្រេង​ពី​កំពង់ឆ្នាំង​ទៅរក​ឪពុក​មាន​ប្រពន្ធចុង នៅ​ខេត្តពោធិសាត់​ Reviewed by yim PH on 10:34 AM Rating: 5
Powered by Blogger.