Insurance

728x90

បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ របួស​បែក​ប្រអប់ជើង

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​កម្មករ​អង្គការ​ចៃ​ការ​ម្នាក់​បាន​រងរបួស​បែក​ប្រអប់ជើង​ខាងស្តាំ ខណៈដែល​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​ទៅ​ទទួល​ប្រពន្ធ​នៅ​រោងចក្រ M.V ចេញពី​ធ្វើការ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​ដួល​ច្រងាប់ច្រងិល​ទាំងសង្ខាង ហើយ​ម៉ូតូ​បង្ក​នោះបាន​លើក​ម៉ូតូ​បើក​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​១៥​នាទី ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ លើផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​


សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បាន​និយាយថា​៖ ជនរងគ្រោះ​មានឈ្មោះ ឯម សុភាព អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ជា​កម្មករ​ជួសជុល​ផ្លូវ​របស់​អង្គការ​ចៃ​ការ ជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C.9829 ។ ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​បង្ក​ក្រោយពេល​កើតហេតុ​បាន​គេចខ្លួនបាត់ ប៉ុន្តែ​គេ​បាន​ស្គាល់​លេខ​ម៉ូតូ​គឺ កំពង់ឆ្នាំង​1D. 0891 ។


សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ក្រាល​កៅស៊ូ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​បង្ករ​បាន​ជិះ​ម៉ូតូ​មក​បំរុង​វ៉ា តែ​វ៉ា​មិន​ផុត​ក៏​បុក​ពីក្រោយ​បណ្តាលអោយ​ជនរងគ្រោះ​ដួល​ម៉ូតូ​អូស​ជាង​៥​ម៉ែត្រ រងរបួស​បែក​លើ​ប្រអប់ជើង​ស្តាំ​ជា​ទម្ងន់​ចំណែក​ភាគ​បង្ក បាន​លើក​ម៉ូតូ​ហើយ​បើក​គេចខ្លួនបាត់ ។


​នៅ​កន្លែងកើតហេតុ មន្ត្រីនគរបាល​បាន​យក​ម៉ូតូ​ជនរងគ្រោះ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង និង​បាន​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ព្យាបាល​របួស​។ មន្ត្រីនគរបាល​រើស​បាន ទូរស័ព្ទដៃ​ជនបង្ក​មួយគ្រឿង​អាច​ថា​នឹង​ស្រាវជ្រាវ​រក​ភាគី​ម្ខាង​ទៀត​មក​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​ជាមួយ​ជនរងគ្រោះ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-884 KA-06066 KA-06068 ​ ​ ​



បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ របួស​បែក​ប្រអប់ជើង បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ របួស​បែក​ប្រអប់ជើង Reviewed by yim PH on 10:48 AM Rating: 5

Entertainment

ads
Powered by Blogger.