Insurance

728x90

ផ្ទះមួយ​ចំនួន​សង់​រំលោភ​ផ្លូវ​សាធារណៈ ក្រៅតែពី​តុលាការខេត្ត​កាត់​ឲ្យ​ឈ្នះក្តី អាជ្ញាធរ មូល​ដ្ឋ និង​មន្ទីរជំនាញ​កំពុង​ទម្លាក់​កាទទួលខុសត្រូវ​

​ខេត្តកំពង់ឆ្នាំង​៖​ ​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ នៅក្នុង​សាលាក្រុង​កំពង់ឆ្នាំង ប្រជាពលរដ្ឋ​បានដាក់​លិខិត​សាកសួរ និង​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ ករណី​សាងសង់​ផ្ទះ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ក្នុងភូមិ ដែល​ករណីនេះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មួយចំនួន​មិន​ព្រមធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​កំហុស​នោះ​មើលទៅ​ឃើញ​ក្រឡែត​នឹង​ភ្នែក​។​


នៅក្នុង​លិខិត​សំណូមពរ និង​តាម​សំណូមពរ​ផ្ទាល់មាត់​ជាមួយ​អ្នក​សា​ព័ត៌មាន​យើង បាន អោយដឹងថា​៖ ផ្ទះ​ដែល​សាងសង់​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​នោះ​គឺ​៖ ទី​១.​ផ្ទះថ្ម​មន្ត្រី​សាលាខេត្ត​ម្នាក់ ដែល​កំពុង​សាងសង់​ជិត​រួចទៅហើយ ស្ថិតនៅ​កែង​ផ្លូវ​កៅស៊ូ និង​ផ្លូវលំ​ខាងលិច​ស្ពានថ្ម ក្នុងភូមិ​ផ្សារលើ ដែល​គេ​សង់​រំលោភ​យក​ដី​ផ្លូវ នៅ​ជ្រុង​ខាងក្រោយ​ផ្ទះ​ប្រមាណ​ជាង​២​ម៉ែត្រ​, ទី​២.​ផ្ទះ​ជនជាតិ​វៀតណាម​នៅ​ទល់​មុខផ្ទះ​ខាងលើនេះ​ជាប់​ស្ពានថ្ម កំពុង​សង់​សំ​យ៉ាប និង​បានធ្វើ​របង​ដែក​រំលោភ​យក​ផ្លូវថ្នល់​ជាប់​បង្កាន់ដៃ​ស្ពានថ្ម​, ទី​៣.​ផ្ទះថ្ម ចំណុច​ផ្លូវ លំ​ទី​២​ខាងស្តាំ​ដៃ បាន​សាងសង់​ផ្ទះថ្ម​ដោយ​វេរ៉ង់ដា​រំលោភ​លើផ្លូវ​លំ ករណី​ផ្ទះ នេះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ប្តឹងទៅ​តុលាការ តែ​ត្រូវបាន​លោក​ចៅក្រម​ជំនុំ​ជំ​រះ​ម្នាក់​កាត់​អោយ​ភាគី​ម្ចាស់ផ្ទះ​ឈ្នះក្តី​ទៅវិញ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បានដាក់​បណ្តឹង​បន្ត ទៅ​សាលា​ឧ​ទ្ទ​រណ៍​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​, និង ទី​៤.​តូប​លក់ដូរ​ចាស់​មួយ​ខ្នង​ដែល​បាន​សង់​លើ​ផ្លូវលំ​ទល់មុខ​ច្រកចូល​ខាងជើង​មន្ទីរ​កសិកម្ម​ខេត្ត ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម​ទុកចោល​កណ្តាលផ្លូវ​ជ​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើអោយប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។​


​ទាក់ទង និង​បញ្ហា​ខាងលើនេះ លោក​អភិបាល​បាន​ប្រតិកម្ម​លើកឡើង​នៅក្នុង​វេទិកា ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០១៤​ថា​៖ លោក​ក៍​មិន​យល់​ដែរ​ពី​ការកាត់ក្តី របស់លោក​ចៅក្រម​ម្នាក់​នោះ គេ​សង់​ផ្ទះថ្ម​បញ្ចេញ​វេរ៉ង់ដា​រំលោភ​លើផ្លូវ​សាធារណៈ បែ​ជា​ឈ្នះក្តី​ទៅវិញ​? ប៉ុន្តែ​បញ្ហា​នេះ​ក៍​ជាការ​ខុសឆ្គង​របស់​ម​ន្ទីរ​ជំនាញ និង​អាជ្ញាធរ​ផងដែរ​ដែល​បានអនុញាត​អោយគេ​សាងសង់​។ ដោយឡែក​ករណី​ផ្ទះ ថ្ម​មួយ​ល្វែង​ទៀត​ក៍​ជា​កំហុស​របស់​មន្ទីរជំនាញ និង​អាជ្ញាធរ​ផងដែរ ដែល​នេះ​ជាការ​លំបាក​ក្នុងការ​ដោះស្រាយ ព្រោះ​សំណង់​ទាំងនោះ​សាងសង់​រួចរាល់​ហើយ​។​ ​ ​


​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ផងដែរ ដល់​អាជ្ញាធរ មន្ទីរជំនាញ ត្រូវតែ​ពិនិត្យ​ទីតាំង​សាងសង់​អោយបាន​ច្បាស់លាស់​មុននឹង​អនុញាតអោយ​គេ​សាងសង់ កុំ​ដល់​មាន​បញ្ហា​រុញអោយ​អាជ្ញាធរខេត្ត​ដោះស្រាយ ការពិត​គឺ​មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គឺជា អ្នកទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ និង​ប្រជាពលរដ្ឋ​។ ទោះយ៉ាងណា​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ខ្សឹប​ប្រាប់ថា បញ្ហា​នេះ​កើតចេញពី​ការធូររលង់​ផង និង​ការទទួល​លាភសក្ការៈ​ពី​ម្ចាស់​សំណង់​ផង​ទើប​ម្ចាស់​សំណង់​ធ្វើឡើង​បាន​តាម​ទំនើងចិត្ត​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-09646 KA-06217 KA-06216 KA-09650 KA-09652



ផ្ទះមួយ​ចំនួន​សង់​រំលោភ​ផ្លូវ​សាធារណៈ ក្រៅតែពី​តុលាការខេត្ត​កាត់​ឲ្យ​ឈ្នះក្តី អាជ្ញាធរ មូល​ដ្ឋ និង​មន្ទីរជំនាញ​កំពុង​ទម្លាក់​កាទទួលខុសត្រូវ​ ផ្ទះមួយ​ចំនួន​សង់​រំលោភ​ផ្លូវ​សាធារណៈ ក្រៅតែពី​តុលាការខេត្ត​កាត់​ឲ្យ​ឈ្នះក្តី អាជ្ញាធរ មូល​ដ្ឋ និង​មន្ទីរជំនាញ​កំពុង​ទម្លាក់​កាទទួលខុសត្រូវ​ Reviewed by yim PH on 8:38 AM Rating: 5

Entertainment

ads
Powered by Blogger.