Insurance

728x90

បុរស​ម្នាក់​ស្លាប់​បែកក្បាល​ខ្ទេច ​ដោយសារជិះ​​ម៉ូតូលឿន​​ស្ទើរ​ហោះ​​ទៅបុក​​បង្គោល​​ភ្លើង

​ខេត្តកំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​បើក​ម៉ូតូ​លឿន​នៅក្នុង​ផ្លូវបត់​កោង​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​នៅ​ខាងឆ្វេង​ដៃ​ពេញទំហឹង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបត់​កោង ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​


លោក ហង្ស ប៊ុន​ហាក់ អធិការរង​ទទួលបន្ទុក​ផ្នែក​ចារ​ចរណ៍ និង​សណ្តាប់ធ្នាប់​ក្រុង​កំ ពង់​ឆ្នាំង​បានអោយដឹងថា​៖ ជនរងគ្រោះ​នេះ​ឈ្មោះ ចាន់ សារិទ្ធ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​


មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-9123 ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុច​ផ្លូវបត់ កោង​ដោយ​ល្បឿន​ម៉ូតូ​លឿន​ផង​នោះ​ក៍​ជ្រុល​ទៅបុក​ចំ​បង្គោល​ភ្លើង​នៅ​ខាងឆ្វេង​ដៃ​ពេញទំហឹង​ច​ផ្ទុះ​កូន​គ្រាប់បែក បណ្តាលអោយ​ជនរងគ្រោះ​ផ្លោង​បោក​ក្បាល​ផ្ទប់​នឹង​បង្គោល​ភ្លើង​ថ្ម​បែកក្បាល​ខ្ទេច​ស្លាប់​តែម្តង​។​ ​ ​


​នៅ​កន្លែងកើតហេតុ​គេ​ឃើញ មួកសុវត្ថិភាព​របស់​ជនរងគ្រោះ​បាន​បែក​ខ្ទេចខ្ទី​អស់ ចំណែក​ម៉ូតូ​វិញ​បាន​ខ្ទេច​អស់​មួយ​កំណាត់​មុខ​។ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រុមគ្រួសារ​ជនរងគ្រោះ​បានមក​ដឹកយក​សព​យកទៅ​លំនៅដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម ប្រពៃណី​។ ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បាន​និយាយថា មក​ការបើកបរ​លឿន​ពេក​នៅ​ចំណុច​ផ្លូវបត់​កោង ទោះបី​គេ​ពាក់មួក​សុ​វត្តិភាព​ហើយ​នៅតែ​បែកក្បាល​ស្លាប់​ទៀត​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-06160 KA-06159 KA-06156



បុរស​ម្នាក់​ស្លាប់​បែកក្បាល​ខ្ទេច ​ដោយសារជិះ​​ម៉ូតូលឿន​​ស្ទើរ​ហោះ​​ទៅបុក​​បង្គោល​​ភ្លើង បុរស​ម្នាក់​ស្លាប់​បែកក្បាល​ខ្ទេច ​ដោយសារជិះ​​ម៉ូតូលឿន​​ស្ទើរ​ហោះ​​ទៅបុក​​បង្គោល​​ភ្លើង Reviewed by yim PH on 7:59 AM Rating: 5

Entertainment

ads
Powered by Blogger.