Insurance

728x90

លោក ឡឹង សុភាព មេ​គយ​​​ទំនប់​​​រលក​បន្ត​សម្រួល​​​ឲ្យ​ក្រុម​​ឈ្មួញ​​នាំចូល​​ទំនិញ​​និង​ម៉ូតូ​​ស៊េរី​ទំ​​នើបៗ​​​បង់ពន្ធ​មិន​គ្រប់​ប្រមូល​លុយ​​ច្រក​​ហោប៉ៅ​​ធ្វើ​មាន​ធ្វើបាន​​ផ្ទាល់ខ្លួន​

​ខេត្ត​ព្រះសីហនុ ៖ ទំនិញ​ដែល​ពួក​ឈ្មួញ​នាំចូល​ពី​ប្រទេសជិតខាង​ឡើង​តាម​ច្រក ទំនប់រលក​មិនសូវ​ដាច់​មកជា​បន្តបន្ទាប់​មាន​គ្រឿងសំណង់​ដូចជា​ឥដ្ឋការ៉ូ ដូចជា​ស៊ីម៉ង់ត៍​ត្រា​ក្រពើ គ្រឿង​អេ​ឡិ​ក​ត្រូ​និក​អីវ៉ាន់​ចាប់ហួយ ហើយ​ជាពិសេស​ថ្មីៗ​នេះ​មាន​ការលួចបន្លំ​នាំចូល ម៉ូតូ​សេរី​ទំនើបៗ ម៉ាក​ស្កូ​ប​ពី ស៊េរី​ឆ្នាំ​២០១២,២០១៣ និង​២០១៤ ឈ្មួញ​កំពុង​សម្រុក​នាំចូល ដែល​ភាគច្រើន​ម៉ូតូ​ទាំងនោះ និង​គ្រឿ​សំណង់ បង់ពន្ធ​ជូន​រដ្ឋ មិន​គ្រប់​ចំនួន​នោះទេ ដោយសារតែ មេ​ឈ្មួញ​ធំៗ ជាច្រើន​នាក់ ទទួលបាន​ការជួយ​ស​ម្រួ​ល​គ្រប់ពេលវេលា​ពី លោក​មេ​គយ ឡឹង សុភាព ប៉ុន្តែ​ជា​ថ្នូរ​នឹង​ការសម្របសម្រួល​នោះ លោក​មេ​គយ​ក៏បាន​បង្គាប់​ឲ្យ​បង់ប្រាក់​ក្រោម​តុ​ដើម្បី​ប្រមូល​ច្រក​ហោប៉ៅ​មិនធម្មតា​ដែរ ស្រប​នឹង​ពេល​រូបគាត់​ជិត​ចូលនិវត្តន៍​នោះ​ទៀត​។​


​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ នៅ​កំពង់ផែ​ទំនប់រលក​ក្រៅ​តែ​ឈ្មួញ​នាំចូល​គ្រឿងសំណង់ ដែល​ច្រើនជាងគេ​គឺ​ស៊ីម៉ង់ត៍​នោះ នា​រយៈ​ចុង​ក្រោយនេះ​មានការ​នាំចូល ម៉ូតូ​ម៉ាក​ទំនើបៗ មាន​ម៉ាក​ស្កូ​ប​ពី និង​ម៉ាក​ផ្សេងៗ​យ៉ាងគំហុក​។ គេ​ឃើញ​មានការ​នាំចូល​តាម​ច្រក​នោះ​ដោយ​មិនដែល​ឃើញ​មានការ​អាក់ខាន​ឡើយ គឺ​ក្នុង​១​ខែៗ​មាន​ចំនួន​រាប់ពាន់​គ្រឿង​ឯណោះ តែ​មិនបាន​បង់ពន្ធ​គ្រប់​ចំនួន​នោះទេ​។ ករណីនេះ​សូម្បីតែ លោក យ៉ឹ​ក យូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ក៏​បានដឹង​រឿងនេះ​យ៉ាងច្បាស់​ដែរ តែ​បានធ្វើ​មិនដឹងមិនឮ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នៅ​ទីនោះ តែ​មិន​ច្បាស់​ថា​លោក យ៉ឹ​ក យូ គ្មាន​ការពាក់ព័ន្ធ​ការនាំ​ទំនិញ​ចូល​មិន​ប្រក្រតី ក្រោម​ការចាត់ចែង របស់ លោក ឡឹង សុភាព​នោះ​។


ម៉ូតូ​ម៉ាក​ទំនើបៗ​ដែល គេ​ប្រើ​មួយ​ទឹក​ទៅហើយនោះ​កំពុង​ពេញនិយម​របស់​យុវវ័យ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ផែ​ទំនប់រលក ក្នុង​មួយខែៗ មិន​ក្រោម​ចំនួន​រាប់ពាន់​គ្រឿង​ទេ ដោយ​មេ​ឈ្មួញ​ដឹក​តាម​រថយន្ត​កុងតឺន័រ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ និង​លក់​បោះ​ដុំ​ទៅតាម បណ្តា​ខេត្ត​មួយចំនួន សូម្បីតែ​ខេត្ត​ព្រះសីហនុ ក៏មាន​ម៉ូតូ​ប្រភេទ​គ្មាន​ពន្ធ​នេះ​លក់​ដែរ​។ បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​តម្លៃ​លក់រាយ​នៅលើ​ទីផ្សារ ម៉ូតូ​ស្កូ​ប​ពី ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿ​ថ្លៃ ១១០០​ដុល្លារ និង​ស៊េរី​ឆ្នាំ​២០១៤ មួយ​គ្រឿ​ថ្លៃ​១២០០​ដុល្លារ​(​គ្មាន​ពន្ធ​) ដែលជា​តម្លៃ​ទាប​គួរសម​ធ្វើ​ឲ្យ​ងាយ​លក់​ចេញ​។ ហើយ​បានធ្វើ​ឲ្យ​សម្ទុះ​ការនាំ​ចូលកាន់​តែម​មារ​ញឹក ដែល​លោក​មេ​គយ ឡឹង សុភាព សប្បាយ​កើប​លុយ​។​


​ទោះយ៉ាងណា អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ និង​សោកស្តាយ​បំផុត​នោះ គឺ​ថវិកាជាតិ​រាប់សិប​លាន​រៀល ត្រូវបាន​បាត់បង់ ដោយសារតែ​កា​នាំចូល​ម៉ូតូ​សេរី​ទំនើប និង​នាំ​គ្រឿងសំណង់​ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​នោះ ដោយ​ឮថា​បង់ពន្ធ​បានតែ​៣០​ភាករយ​តែប៉ុណ្ណោះ​។ មានការ​ឆ្ងល់​ថា លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ទំនង​មិនទាន់​ជ្រាប​រឿងនេះ​ទេ​មើលទៅ ទោះយ៉ាងណា​គេ​ចង់ឃើញ​លោក គុណ ញឹម គួរ​បោសសំអាត​ដោយ​លុបបំបាត់​ភាពមិនប្រក្រតី​ដែលជា​អំពើពុករលួយ​ក្នុងការ​ប្រមូល​ពន្ធ​នៅ​ផែ​ទំនប់រលក ៕ ដោយ កោះរ៉ុង ​


KA-856a562921cលោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា(រូបកណ្តាល)KA-66333



លោក ឡឹង សុភាព មេ​គយ​​​ទំនប់​​​រលក​បន្ត​សម្រួល​​​ឲ្យ​ក្រុម​​ឈ្មួញ​​នាំចូល​​ទំនិញ​​និង​ម៉ូតូ​​ស៊េរី​ទំ​​នើបៗ​​​បង់ពន្ធ​មិន​គ្រប់​ប្រមូល​លុយ​​ច្រក​​ហោប៉ៅ​​ធ្វើ​មាន​ធ្វើបាន​​ផ្ទាល់ខ្លួន​ លោក ឡឹង សុភាព មេ​គយ​​​ទំនប់​​​រលក​បន្ត​សម្រួល​​​ឲ្យ​ក្រុម​​ឈ្មួញ​​នាំចូល​​ទំនិញ​​និង​ម៉ូតូ​​ស៊េរី​ទំ​​នើបៗ​​​បង់ពន្ធ​មិន​គ្រប់​ប្រមូល​លុយ​​ច្រក​​ហោប៉ៅ​​ធ្វើ​មាន​ធ្វើបាន​​ផ្ទាល់ខ្លួន​ Reviewed by yim PH on 8:27 PM Rating: 5

Entertainment

ads
Powered by Blogger.