លោកស្រី ហ៊ុន ស៊ីណាត បញ្ជាក់ហេតុផល ពីការលាលែងមុខតំណែង
Tuesday 02/12/2014 Time : 08 : 11 am
ភ្នំពេញ ៖លោកស្រី ហ៊ុន ស៊ីណាត ប្អូន ស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា លោកស្រីពិតជាបានលាឈប់ពីតំណែងជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចពិតប្រាកដមែន ដោយលោកស្រីបានដាក់លិខិតជូនទៅបងប្រុសបង្កើតរបស់លោក ស្រី តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកាលពីព្រឹកថ្ងៃទី ០១ ខែធ្នូ ។ លោកស្រីបានបញ្ជាក់ថា ហេតុផលចម្បងនៃការលាលែង ដោយសារតែ វ័យកាន់តែចាស់ ជំងឺក៏ចាប់ផ្ដើមចូលមកកាន់រូបរាងកាយអ្នកស្រី និងម្យ៉ាងទៀត លោកស្រីហាក់ដូចជានឿយណាយ ដោយសារតែបានរួមចំណែកបម្រើជាតិ តាំងពី លោកស្រីអាយុ ១៦-១៧ឆ្នាំ សម័យចូលព្រៃម៉ាគីម្ល៉េះ ។ប៉ុន្ដែ រហូតមកដល់ពេលនេះ ពុំទាន់ទទួលបានចម្លើយត្រឡប់ មកវិញនៅឡើយទេ ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ”។
លោកស្រី ហ៊ុន ស៊ីណាត ដែលធ្លាប់បាន បំពេញការងារទូត តាមរយៈក្រសួងការបរទេសអស់ជាច្រើនឆ្នាំផងដែរ។ ការលាឈប់ពីមុខតំណែងរបស់លោក ស្រី ហ៊ុន ស៊ីណាត បានធ្វើឱ្យមានការភ្ញាក់ផ្អើល មិនត្រឹមតែនៅក្នុងបណ្ដាញសង្គមតែ ប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មាននិងប្រជា រាស្ដ្រមួយចំនួនបានសម្ដែងនូវការភ្ញាក់ផ្អើល ដោយសារតែលោកស្រីត្រូវជាប្អូនស្រី បង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន បើ ទោះបីតំណែងលោកស្រីត្រឹមតែជាអនុរដ្ឋលេខាធិការក៏ដោយ ៕
ដោយៈ សូសៀង
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/1yymSHz