លោកសង្ឃ១អង្គ និងមនុស្ស៤នាក់ កាន់លិខិតខ្លែងក្លាយ ដើររៃអង្គាសបច្ច័យ និងស្រូវតាមភូមិឃុំ ត្រូវមន្ត្រីការិយាល័យ ធម្មការស្រុកបរិបូរណ៌ និងលោកមេឃុំមេលំ ឃាត់ខ្លួនធ្វើការអប់រំ
ខេត្តកំពង់ឆ្នាំង៖ លោកសង្ឃ១អង្គ និងបុរស៤នាក់ ត្រូបានវមន្ត្រីធម្មការស្រុកបរិបូរណ៌ និងមន្ត្រីអាជ្ញាធរ ឃុំមេលំ ធ្វើឃាត់ខ្លួននៅរសៀល ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៤យកមកសាលាឃុំសាកសួរនិងអប់រំធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពខណៈបានក្លែងលិខិតស្នាមដើររៃអង្គាសបច្ច័យនិងស្រូវនៅតាមភូមិនានាក្នុងឃុំមេលំស្រុកបរិបូរណ៌។
លោកថោង មាឃ អនុប្រធានការិយាល័យធម្មការ និងសាសនាស្រុកបរិបូណ៌បានអោយ ដឹងថា៖ ក្រោយពីបានទទួលព័ត៌មានថា៖ មានលោកសង្ឃ១អង្គ និងបុរសទាំង៤នាក់ ធ្វើដំណើរតាមគោយន្តមួយ គ្រឿងប្រកាសតាមឧឃ្ឃោសនស័ព្ទដើម្បីរៃអង្គាសបច្ច័យនិងស្រូវនៅតាមភូមិនានា ក្នុងឃុំមេលុំរួចមក ដោយមានសង្ស័យមន្ត្រីជំនាញ និងអាជ្ញាធរបានសហការគ្នាឃាត់នាំមកសាកសួរនៅសាលាឃុំតែម្តង។
នៅពេលសាកសួរ លោកសង្ឃព្រះនាម ចាន់សំណាង មានសង្ឃដីកាថា៖ ការដើររៃអង្គាសបច្ច័យ និងស្រូវនេះគឺសម្រាប់យកទៅកសាងវត្តមួយនៅក្នុងឃុំច្រណូកស្រុកកំពង់លែង ប៉ុន្តែនៅពេលពិនិត្យ មើលលិខិតស្នើសុំបិណ្ឌបាតបច្ច័យ និងស្រូវនោះគឺជាលិខិតចាស់ដែលលោកសង្ឃអង្គនេះ យកមកកោស លប់កែថ្ងៃខែនិងខ្លឹមសារមួយចំនួនទៀតផង។
លោកសង្ឃ ១អង្គ និងបុរសទាំង៤នាក់នោះមាន ព្រះសង្ឃព្រះនាមចាន់សំណាងគង់នៅវត្ត ត្រពាំងរាំង ឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ចំណែកបុរស៤នាក់ទៀត១. ឈ្មោះ ហេង សិទ្ធា អាយុ៣១ឆ្នាំ២.ឈ្មោះ ហុង លី អាយុ៦១ឆ្នាំ៣.ឈ្មោះ នួន រ៉ាអាយុ៣២ឆ្នាំនិង៤.ឈ្មោះ សាំង សារិទ្ធ អាយុ២៣ឆ្នាំ អ្នកទាំង៤ នាក់នេះមានទីលំនៅក្នុងឃុំព្រៃមូលស្រុករលាប្អៀរ។ដោយពិនិត្យឃើញ ភាពមិន ប្រក្រតីបែបនេះមន្ត្រីធម្មការនិងមន្ត្រីអាជ្ញាធរឃុំបានធ្វើការអប់រំណែនាំនិងបានអោយលោកសង្ឃអង្គនេះព្រមទាំងបុរស៤នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនអោយបន្តរៃអង្គាសបច្ច័យ និងស្រូវតទៅ ទៀតឡើយហើយបានអនុញ្ញាតអោយវិលត្រឡប់ទៅវិញ។
លោកអនុប្រធានការិយាល័យធម្មការ និងសាសនាស្រុកបរិបូណ៌បាននិយាយថា៖ លោកបានទូរ ស័ព្ទសាកសួរមន្ត្រីធម្មការស្រុកកំពង់លែង និងវត្តមួយដែលគេថារៃអង្គាសបច្ច័យថាយកទៅកសាង នោះគឺលោកចៅអធិការវត្ត គ្មានការអនុញ្ញាតអោយធ្វើបែបនេះឡើយ ។ ដោយហេតុនេះលោក បញ្ជាក់ ថា៖ ការយកសាសនា មកធ្វើជាខែលរៃអង្គាសបច្ចយ័ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺធ្វើអោយប៉ះ ពាល់ធ្ងន់ធ្ងរណាស់ដល់វិស័យព្រះពុទ្ឋសាសនារបស់ជាតិ ដែលលោកសុំអំពាវនាវកុំអោយព្រះសង្ឃវត្ត ផ្សេងៗកុំយកតម្រាប់តាមនិងកុំយកព្រះពុទ្ធសាសនាមកធ្វើជាមុខរបររកស៊ី ព្រោះជាអំពើខុសច្បាប់ ៕ ដោយ រិទ្ធិ ជ័យ