បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសដោះស្រាយទំនាស់ និងផ្លាស់ប្តូរបទពិសោធន៍ របស់គណៈ កម្មាធិការដោះស្រាយទំនាស់ឃុំ.ស្រុក.ក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរមូលដ្ឋានឃុំ និងស្រុកចំនួន៨០នាក់ នៅក្នុងគណៈកម្មាធិការដោះស្រាយទំនាស់ និងមណ្ឌលសេវាកម្មយុត្តិធម៌ស្រុក មកពីឃុំ១៦ នៅក្នុងស្រុក៤ របស់ខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងវគ្គ បណ្តុះបណ្តាលបច្ចេកទេសដោះស្រាយទំនាស់ និងផ្លាស់ប្តូរបទពិសោធន៍រយះពេល១ថ្ងៃ ដែលធ្វើឡើង ក្នុងសណ្ឋាគារសំរោងសែន ក្រុងកំពង់ឆ្នាំង ដោយរៀបចំឡើងដោយគម្រោងសិទ្ធិទទួលបានយុត្តិធម៌។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត ដែលបានចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះបា នថ្លែងថា៖ ការដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានកន្លងមក ពិតជាជួបការលំ បាកណាស់ ព្រោះថាកន្លងមកពន្ធ័តុលាការរបស់ជាតិបច្ចុប្បន្នមាន៣ថ្នាក់គឺ សាលាដំបូងនៅថ្នាក់ខេត្ត សាលាឧទ្ធរណ៍នៅក្រុងភ្នំពេញ និងសាលាកំពូលក៏នៅក្នុងក្រុងភ្នំពេញដែរ ដែលជាហេតុធ្វើអោយ ប្រជា ពលរដ្ឋពិបាកធ្វើដំណើរឡើងចុះ។ មិនតែប៉ុណ្ណោះការប្តឹងផ្តល់ត្រូវចំណាយថវិកា ជួលមេធាវីថែមទៀត ដើម្បីជួយប្រជាពលរដ្ឋយើង។ ដូច្នោះហើយដើម្បីជួយសំរួលដល់ប្រជាពលរដ្ឋប្រជាពលរដ្ឋ នៅតាមមូល ដ្ឋាននៅក្នុងការដោះស្រាយទំនាស់តិចតូចនោះ ក្រសួងយុត្តិធម៌បានសហការជាមួយ គម្រោងសិទ្ធិទទួល បានព័ត៌មានបង្កើតឡើង នូវគណៈកម្មាធិការដោះស្រាយទំនាស់ឃុំ និងមណ្ឌលសេវាកម្មយុត្តិធម៌ នៅ ថ្នាក់ ស្រុក ដែលអាចកាត់បន្ថយបានផលលំបាកនិងការចំណាយរបស់ប្រជាពលរដ្ឋយើងបាន។
លោក សុខ បូរ៉ា អធិការនៃអគ្គាធិការដ្ឋានកិច្ចការតុលាការ និងជាអនុប្រធានគម្រោងសិទ្ធិទទួល បានយុត្តិធម៌ តំណាងអោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានបើកវគ្គបណ្តុះបណ្តាលនេះបាន លើកឡើងអោយដឹងថា៖វគ្គបណ្តុះបណ្តាសលនេះមានគោលបំណង ផ្តល់ចំណេះដឹង និងពង្រឹងសមត្ថ ភាពមន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ មន្ត្រីគណៈកម្មាធិការដោះស្រាយទំនាស់ និងមន្ត្រីមូលដ្ឋានពាក់ពន្ធ័ អំពីជំនាញដោះស្រាយវិវាទ ដោយក្រុមការងារបានអញ្ជើញសាស្ត្រាចារ្យ លោក មាស សាវ៉ាត ដែលមាន ចំណេះវិជ្ជា និងបទពិសោធន៍ខ្ពស់ មកចូលរួមធ្វើការណែនាំ បង្ហាញអំពីបច្ចេកទេសក្នុងការដោះស្រាយ ទំនាស់ រួមទាំងជំនាញក្នុងការប្រមូលព័ត៌មានអំពីទំនាស់ផងដែរ។
លោក សុខ បូរ៉ា អោយដឹងទៀតថា៖នៅឆ្នាំ២០០៦ គម្រោងសិទ្ធិទទួលបានយុត្តិធម៌បានបង្កើតឡើ ងដោយមានកិច្ចសហប្រតិបត្តិការ ជំនួយគាំទ្រពីពីអង្គការ UNDP រហូតដល់ឆ្នាំ២០១០។ បន្ទាប់មកពីឆ្នាំ ២០១០ក្រសួងយុត្តិធម៌បានបន្តគម្រោងនេះមកដល់បច្ចុប្បន្ន ដោយមានការគាំទ្រឧបត្ថម្ភពីប្រមុខរដ្ឋា ភិបាលកម្ពុជា។មកដល់ឆ្នាំ២០១៤ គម្រោងនេះបង្កើតបានមណ្ឌលសេវាកម្មយុតិ្តធម៌សរុប ចំនួន៤០ មណ្ឌល។
នៅក្នុងរបាយការណ៍ខែ០៩ ឆ្នាំ២០១៤នេះមណ្ឌលទាំង៤០ បានសម្រុះសម្រួលវិវាទបានចំនួន ១៨២២ករណី ព្រមព្រៀងបាន១២១៣ករណី ប្រឹក្សាយោបល់បាន៩៩៩ករណី សរុប២៨២១ករណី។ដោ យឡែកនៅក្នុងខេត្តកំពង់ឆ្នាំង សម្រុះសម្រួលវិវាទបាន៣៦១ករណី ព្រមព្រៀងបាន១៩៣ករណី ប្រឹក្សា យោបល់បាន២៩ករណី សរុបបាន៣៥០ករណី។
បន្ថែមលើការប្រឹងប្រែងខាងលើនេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះបានកំណត់យកយន្តការ ដោះ ស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដាក់អោយស្ថិតនៅក្រោមគោលនយោបាយអាទិភាពទី៥ នៃការកែ ទម្រង់ ច្បាប់ និងប្រពន្ធ័តុលាការ ហើយគោលដៅចុងក្រោយនៃគម្រោងនេះ មណ្ឌលសេវាកម្មយុត្តិធម៌ នឹងអាចក្លាយជាសាលាលហុ ដែលជាផ្នែកមួយនៃអង្គការតុលាការនៅថ្នាក់ក្រុង.ស្រុក.ខណ្ឌ័។ លោក សុខ បូរ៉ា បានសំណូមពរដល់លោក លោកស្រី ដែលមានវត្តមានក្នុងវគ្គនេះក្រោយបញ្ចប់ការរៀនសូត្រ ត្រូវ ខិតខំយកចំណេះដឹងនេះ ដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការដោយយុត្តិធម៌ ប្រកបដោយប្រសិទ្ធិភាព ខ្ពស់ជូនប្រជាពលរដ្ឋខ្លួននៅតាមមូលដ្ឋាន៕ ដោយ រិទ្ធិ ជ័យ