អត្ថប្រយោជន៍ ៥យ៉ាង ទទួលបានពីវីតាមីន C សម្រាប់សម្រស់ស្ត្រី
សុខភាព៖ អ្នកប្រហែលជាធ្លាប់បានដឹងខ្លះហើយថា វិតាមីន C ពិតជាមាន សារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សយើង ព្រោះវាអាច ជួយធ្វើ ឲ្យប្រព័ន្ធភាពសុំា នៅក្នុងរាងកាយខ្លាំង ហើយថែមទាំងជួយការពារ អ្នកពីជំងឺផ្ដាសាយ នៅកំទ្បុងពេលរដូវរងាបានទៀតផង។ ចុះក្រៅពី អត្ថប្រយោជន៍ខាងលើ តើវិតាមីន C មានអ្វីជាពិសេសជាងនេះទៅទៀត? ខាងក្រោមនេះ ជាអត្ថប្រយោជន៍សម្រស់ ៥យ៉ាង ទទួលបានពីវិតាមីន C សម្រាប់ស្ដ្រី៖
១. ជួយដល់សុខភាពសក់
វិតាមីន c ជាសារធាតុចិញ្ចឹមដ៏មាន ប្រសិទ្ធិភាពល្អបំផុត សម្រាប់ជួយ ដល់ការលូតលាស់ និងធ្វើឲ្យសរសៃសក់មានភាពរឹងមាំ។ ដោយគ្រាន់តែអ្នក យកផ្លែដំទ្បូងឆ្អិន ១ ផ្លែស្ត្របឺរីចំនួន៣ ម្ទេសផ្លោកពាក់កណ្ដាលផ្លែ មកលាយជាមួយទឹកផ្លែ gooseberries កន្លះពែងឲ្យក្លាយជា ល្បាយស្មើសាច់មួយ រួចយកមកលាបនៅលើស្បែកក្បាល ដោយទុករយៈពេល ១៥ ទៅ ២៥ នាទីរួចលាងជាមួយនឹង ទឹកក្ដៅឧណ្ហៗជាការស្រេច។
២. ជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការទទួលទាន របបអាហារ ដែលមានផ្ទុកនូវជាតិវិតាមីន c អាចជួយធ្វើឲ្យអ្នកមាន អារម្មណ៍ស្រស់ ស្រាយ និងបំបាត់អាការ ស្លេកស្លាំងបានទៀតផង។
៣. ជួយដល់ការលូតលាស់របស់ក្រចក
មានសុភាពនារីជាច្រើន តែងចង់ឲ្យក្រចកដៃ ឬជើងរបស់ពួកគេ អាចលូតលាស់បានល្អ ហេតុដូចនេះ ការជ្រើសរើសរបបអាហារ ដែលផ្ទុកនូវ ជាតិវិតាមីន C ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយធ្វើក្រចក ទទួលបានសុខភាពល្អ និងរឹងមាំ។
៤. ការពារការកើតមានបញ្ហានៅលើក្រចក
ប្រសិនជាអ្នកកើតមាន បញ្ហានៅលើក្រចកដូចជា ដំបៅ របក ប្រេះ ឬឧស្សាហ៍បាក់ក្រចក អ្នកគួរ ទទួល ទានអាហារណា ដែលមានផ្ទុកជាតិវិតាមីន C ឲ្យបានច្រើន ដើម្បីអាចចៀសផុត នៅរាល់ បញ្ហា ដែលកើត មាននៅលើក្រចកបាន។
៥. ជួយលុបបំបាត់សញ្ញាបង្ហាញពីភាពចាស់
បើតាមក្រុមអ្នកជំនាញសុខភាព របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា វីតាមីន C ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ពន្យារភាពចាស់មុនវ័យ ដោយសារតែវាអាច ជួយលុបបំបាត់ស្នាមជ្រួញ និងបញ្ហាស្បែកស្ងួតបានយ៉ាងមាន ប្រសិទ្ធិភាព ជាពិសេសចំពោះស្ដ្រីវ័យកណ្ដាល៕