Insurance

728x90

​រឿង​ភាគ​​របស់​ Fan Bingbing ​ផ្អាក​ផ្សាយ​តាម​ទូរទស្សន៍​ចិន​ព្រោះ​សិចស៊ី​ពេក

រឿង​ភាគ​ចិន​ “The Empress of China” ​​​ដែល​សម្ដែង​ដោយ​ Fan Bingbing ​ត្រូវ​បាន​ផ្អាក​ការ​ផ្សាយ​​លើ​កញ្ចក់​ទូរទស្សន៍​ចិន​ HNTV ​ដោយសារ​ការ​ស្លៀកពាក់​មាន​ភាព​សិចស៊ី​ជ្រុល។



​រឿង​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​តាំង​ពី​មុន​ចាក់​ផ្សាយ​ម៉្លេះ ​ដោយសារ​មាន​វត្តមាន​ចូលរួម​សម្ដែង​របស់​តារា​ល្បីៗ​ដូចជា​ Fan Bingbing, Zhang Junning, Zhang Ting ​​និង​Zhou Haimei ​ជាដើម។ ​តែ​ក្រោយ​ពេល​ចាក់​បញ្ចាំង​បាន​មួយ​ភាគ​ដំបូង ​រឿង​ដែល​ចំណាយ​ដើម​ទុន​ថត​ច្រើន​សម្បើម​មួយ​នេះ​ត្រូវ​បាន​ទូរទស្សន៍​ HNTV ​ផ្អាក​ការ​ផ្សាយ​ ​ដោយ​និយាយ​ថា ​រង់ចាំ​ដល់​ខែ​មករា​ឆ្នាំ ​២០១៥ ​ទើប​ចាក់​បញ្ចាំង​ឡើង​វិញ។



fan-empress2-thumb-640xauto-874065



ចំពោះ​មូលហេតុ​វិញ​ ទូរទស្សន៍​ចិន​ថា ​ដោយសារ​បញ្ហា​បច្ចេកទេស។ ​តែ​បើ​តាម​សម្ដី​ប្រភព​ផ្ទៃក្នុង​មិន​បញ្ចេញ​ឈ្មោះ​​ដែល​និយាយ​ប្រាប់​សារព័ត៌មាន Want China Times ​វិញ​ថា ​​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ចាក់​ផ្សាយ​គឺ​ដោយសារ​សំលៀកបំពាក់​ហាក់​បង្ហាញ​​​ភាព​សិចស៊ី​ពេក​ពិសេស​ត្រង់​ដើម​ទ្រូង​តែ​ម្ដង។



​ប្រភព​ដដែល​បន្ត​ថា ​​​រឿង​ភាគ​នេះ​អាច​នឹង​ត្រូវ​ដក​ចេញ​មិន​ឲ្យ​ចាក់​ផ្សាយ​ទាំង​ស្រុង​​ថែម​ទៀត​​ បើ​មិន​​ធ្វើ​ការ​កែ​តម្រូវ​ឡើង​វិញ​ទេ​នោះ។




​ទោះ​ជា​យ៉ាង​ណា ​អ្វី​ៗ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។ ​ចាំ​មើល​ឆ្នាំ ​២០១៥ ​ទៀត​មើល៍​ថា ​រឿង​នេះ​នឹង​ចាក់​ផ្សាយ​ឡើង​វិញ​ឬ​អត់?



1



2



3



4



TV Drama-Sexy-3-thumb-452x392-873968




អាន៖ វីដេអូ Pre-Wedding ដ៏​ផ្អែមល្ហែម​របស់​គូ​ស្នេហ៍ ម៉ារីម៉ា


ប្រែ​សម្រួល៖ ​សីហា

ប្រភព៖ ​Shanghaiist


http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2014/12/fan-empress2-thumb-640xauto-874065.jpg
​រឿង​ភាគ​​របស់​ Fan Bingbing ​ផ្អាក​ផ្សាយ​តាម​ទូរទស្សន៍​ចិន​ព្រោះ​សិចស៊ី​ពេក ​រឿង​ភាគ​​របស់​ Fan Bingbing ​ផ្អាក​ផ្សាយ​តាម​ទូរទស្សន៍​ចិន​ព្រោះ​សិចស៊ី​ពេក Reviewed by yim PH on 9:09 AM Rating: 5

Entertainment

ads
Powered by Blogger.