បុរសល្មោភកាមម្នាក់ បីត្រកងប្រពន្ធគេចេញពីក្រោផ្ទះ យកទៅរំលោភក្រោមដើមស្វាយចន្ទីតាមអំពើចិត្ត តែត្រូវប៉ូលិសចាប់ខ្លួន
ខេត្តរតនគិរី៖ បុរសល្មោភកាមម្នាក់ ចងអង្រឹងដេកក្បែរប្រព្ធគេប្រើល្បិចផ្តោះផ្តងសុំស្នេហ៍រហូតទប់អារម្មណ៍លែងបានស្ទុះទៅបីត្រកងនាងចេញពីក្រោមផ្ទះយកទៅរំលោភនៅក្រោមដើមស្វាយចន្ទីតាមអំពើចិត្ត ខណៈប្តីរបស់នាងមិននៅក្បែរចេញទៅធ្វើការបាត់ ។ ហេតុការណ៍ចាប់រំលោភសេពសន្ទវៈនោះបានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្រោមដើមចន្ទីមិនឆ្ងាយពីផ្ទះ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
យោងតាមពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ សេង សុខា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិ ឃុំខាងលើ និងមានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀមខេត្តកំពង់ចាម មុខរបរសព្វថ្ងៃជាកម្មករដោយបានអះអាងថា៖ នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះដេកក្នុង អង្រឹង នៅក្រោមផ្ទះថៅកែម្នាក់ ដែលខ្លួនទាំងពីរនាក់ប្តីប្រពន្ធ ទៅស៊ីឈ្នួលលើកដំឡុងមី ខណៈដែលប្តីចេញទៅលើកដំឡូងនៅចំការបាត់ទៅ ស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះ ឈឿន ឆន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករលើកដំឡូងដូចគ្នា បានយកអង្រឹងមកចងក្បែរ ហើយបាននិយាយលែបខាយ ចែចង់នាងគ្រប់បែបយ៉ាងសុំស្នេហា ទីបំផុតជនសង្ស័យខាងលើឃើញឱកាសល្អហុចអោយ ក៏ឈានទៅចាប់អោបរិត ហើយលើកបីនាងដើរទៅខាងក្រោយផ្ទះនៅក្រោមដើមចន្ទី ដែលមានចំងាយពីផ្ទះ ប្រមាណ២០ម៉ែត្រ ក៏ រំលោភតែម្តងតាមអំពើចិត្ត។
ស្ត្រីរងគ្រោះបានអះអាងទៀតថា៖ ក្រោយពីរំលោភបានសម្រេចរួចមក ជនសង្ស័យ ក៏បាននិយាយគំរាម នាង មិនអោយប្រាប់គេឯង ជាពិសេសប្តីរបស់នាង បើធ្វើបែកការណ៍ទៅខាងក្រៅគេនឹងសម្លាប់ចោល។ ឃើញសភាពមិនសូវស្រួលបុរសជាជនសង្ស័យក៏រត់គេចខ្លួនទៅខេត្តកំពង់ចាមបាត់ ក្រោយពីដឹងថាស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកំពង់ចាម។
លោកប៊ុន ថាណម ប្រធានការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអោយដឹងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នេះថាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនហើយប្រគល់អោយសមត្ថកិច្ចនគរបាលខេត្តរតនគិរីទៅទទួលយកមកផ្តន្ទាទោសទៅតាមច្បាប់។ ជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ចាត់ការទៅតាមនិតិវិធី៕ ដោយលី វណ្ណៈ