បុរសតាំងខ្លួនជាសាវ័កព្រះអះអាងថា អង្គរវត្ដកសាងដំបូងនៅទឹកដីឥណ្ឌា
ភ្ញៀវទេសចរបរទេសជាច្រើននាំគ្នាទស្សនាប្រាសាទអង្គរវត្ដកម្ពុជា។ ហុង មិនា Fri, 30 January 2015 Nicky Sullivan ភ្នំពេញប៉ុស្តិ៍ សៀមរាប: បុរសមានជំនឿលើអធិធម្មជាតិដ៏ល្បីម្នាក់របស់ឥណ្ឌាដែលអះអាងថា ខ្លួនមានសាវ័ក ១០លាននាក់ បានរ៉ាយរ៉ាប់ក្នុងវីដេអូលើគេហទំព័រយូធូបជាហូរហែថា ប្រាង្គប្រាសាទបុរាណខ្មែរដំបូងបំផុតត្រូវបានកសាងលើទឹកដីប្រទេសឥណ្ឌាភាគខាងត្បូងឯណោះ ហើយប្រាសាទអង្គរវត្ដនេះត្រូវបានកសាងតាំងពី ៣ពាន់ឆ្នាំមុនម្ល៉េះ។ វីដេអូរបស់លោក នីធីយ៉ាន់ណានដា សាញ្ញា ឬស្វាមិ នីធីយ៉ាន់ណានដា ត្រូវបានបង្ហោះក្នុងខែតុលា និងខែធ្នូឆ្នាំទៅដោយមុនពេលលោកមកខេត្ដសៀមរាបតែបន្ដិចដើម្បីរៀបចំសិក្ខាសាលាភាវនារយៈពេល៣សប្ដាហ៍ដែលចំណាយប្រាក់១ម៉ឺនដុល្លារនៅសណ្ឋាគារ Empress Angkor។ ក្នុងជំនួបនោះ លោកបានអំពាវនាវដល់អ្នកចូលរួមថា សូមយល់ឲ្យច្បាស់ថា ប្រាង្គប្រាសាទបុរាណខ្មែរមានអាយុកាលលើសពី ៩០០ ទៅ ១០០០ ឆ្នាំដែលក្រុមប្រវត្ដិវិទូបស្ចិមប្រទេសបានកត់ត្រា ហើយប្រាសាទជាច្រើនមិនត្រូវបានកសាងក្នុងទឹកដីកម្ពុជានោះទេ។ លោក នីធីយ៉ាន់ណានដា និយាយទៅកាន់អ្នកគាំទ្រក្នុងយូធូប។ រូបថត សហការី លោក បន្ដថា ប្រាសាទទាំងនោះត្រូវបានកសាង និងឆ្លាក់ដំបូងក្នុងរដ្ឋតាមិល ណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ជាកន្លែងដែលថ្មផ្គុំរួចដាក់លេខសម្គាល់ រុះរើ និងបញ្ជូនតាមនាវាមកកម្ពុជា។ មកដល់ទីនេះ ទើបមានការផ្គុំដំឡើង និងឆ្លាក់ម្ដងទៀត។ បុរសរូបនេះលើកឡើងថា តម្រូវការប្រើសត្វដំរីជួយកិច្ចការមនុស្សក៏ត្រូវដឹកពីឥណ្ឌាដែរ […] http://ift.tt/eA8V8J
បុរសតាំងខ្លួនជាសាវ័កព្រះអះអាងថា អង្គរវត្ដកសាងដំបូងនៅទឹកដីឥណ្ឌា
Reviewed by yim PH
on
11:53 AM
Rating: